យោងតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសអ្នកបើកតាក់ស៊ី ម្នាក់ ត្រូវបានផ្តល់ជូនរង្វាន់ លើកទឹកចិត្ត ២០០ យ័ន (៣២ ដុល្លារអាមេរិក) និង ទះខ្នងសរសើរ បន្ទាប់ពីបានប្រគល់កាបូប មានផ្ទុកដុំមាស ៦ដុំ នៅក្នុងនោះ តម្លៃ ជាង ១លានយ័ន (១៦១៨៣៣ ដុល្លារអាមេរិក) ដែលម្ចាស់របស់កាបូប នោះបានភ្លេច នៅក្នុងឡាន តាក់ស៊ីរបស់គាត់។

បុរសបើកឡានតាក់ស៊ីរូបនេះ មានឈ្មោះ Ni Longchun គាត់បាននិយាយថា គាត់មិនលោភលន់នោះទេ និង ចង់ធ្វើអ្វីដែលគាត់គិតថា ត្រឹមត្រូវប៉ុណ្ណោះ។ ប្រភពព័ត៌មាន បានឲ្យដឹងថា គាត់បានចាប់អារម្មណ៍ឃើញថា មានកាបូបពណ៌ខ្មៅមួយ នៅផ្នែកខាងក្រោម នៃកៅអីក្រោយក្នុងឡានតាក់ស៊ីរបស់គាត់។ ក្នុងនោះដែរ គាត់បានប្រាប់ដល់អ្នកដំណើរម្នាក់ អោយនៅឲ្យស្ងៀម ពេលដែលឃើញអ្នកដំណើរនោះ លេងសើចជាមួយនឹងកាបូបនោះ និង បានអះអាងខ្លួនថាជា ម្ចាស់កាបូបនោះទៀតផង ប៉ុន្តែត្រូវគាត់ គំរាមប្តឹងប៉ូលីស ទើបអ្នកដំណើរនោះ មិនហ៊ានយកទៅ។ គាត់បានបន្ថែមឲ្យដឹងថា នៅពេលដែលគាត់ កំពុងជិះរកមើលប៉ូលីស គាត់បានទទួលទូរស័ព្ទពីក្រុមហ៊ុនឡានតាក់ស៊ីរបស់គាត់ថា មានអ្នកដំណើរកំពុងបាត់កាបូប ហេតុនេះហើយ គាត់ក៏បានជិះយកទៅអោយម្ចាស់ កាបូបនោះវិញ ដោយផ្ទាល់តែម្តងទៅ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]