សញ្ញាណទាំងនេះអាចបង្ហាញបានថា មានមនុស្សម្នាក់កំពុងលួចស្រឡាញ់អ្នក

//s5.kh1.co/3d/3df3b88c02c5511b733ba6c8babe6428d6daf13d.jpg
ប្រលោមលោក & អប់រំ

 ១៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សញ្ញាណដែលអាចបង្ហាញបានថា មានមនុស្សម្នាក់កំពុងលួចស្រឡាញ់អ្នក

ពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ច្របូកច្របល់ នៅពេលដែលមាននរណាម្នាក់ ព្យាយាមខិតមកជិតអ្នក ហើយបង្ហាញជាសញ្ញាណដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលអាចធ្វើឲ្យអ្នកគិតថា មនុស្សម្នាក់នោះអាចនឹងលួចស្រឡាញ់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនទាន់ទុកចិត្តទាំង ស្រុងនោះដែរ ដោយអ្នកនៅតែមិនទាន់អាចអារកាត់បានថា ទង្វើរបស់បុគ្គលម្នាក់នោះ គឺជាស្នេហា ឬជាអ្វីឲ្យប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាសញ្ញាណមួយចំនួន ដែលអាចធ្វើឲ្យអ្នកកាន់តែប្រាកដក្នុងចិត្តថា មនុស្សម្នាក់នោះកំពុងលួចស្រឡាញ់អ្នក៖

១. គេតែងតែចង់នៅក្បែរអ្នកគ្រប់ពេល។

២. គេតែងតែព្យាយាមស្វែងរកហេតុផលដើម្បីបានពាក់ព័ន្ធជាមួយអ្នក។

៣. គេយកអាហារមកឲ្យអ្នកញ៉ាំ។

៤. គេតែងតែព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៍ពីគេ។

៥. គេសម្លឹងមកកាន់អ្នក។

៦. គេអស់សំណើច នូវរាល់អ្វីដែលអ្នកនិយាយ។

៧. គេបង្ហាញការចាប់អារម្មណ៍មកកាន់អ្នកជាពិសេស។

៨. គេមានអារម្មណ៍រាងភ័យៗ ពេលនៅក្បែរអ្នក។

៩. គេសម្លឹងមើលមកអ្នករហូត ដោយមិនចេះធុញទាល់តែសោះ។

១០. គេធ្វើជាខ្ចីរបស់អ្វីមួយពីអ្នក។

១១. គេបង្ហាញក្ដីស្រឡាញ់មកកាន់អ្នកនៅលើបណ្ដាញសង្គម ដូចជាចុច Like និង Comment ជាប្រចាំ។

១២. គេមានអារម្មណ៍ថាអៀន នៅពេលអ្នកនិយាយអ្វីអំពីគេ។

១៣. គេចង់ចែករំលែកអ្វីគ្រប់យ៉ាងជាមួយអ្នក មិនថាតែរឿងសប្បាយ ឬរឿងកើតទុក្ខ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភពBustle

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T