កំពុងលួច Crush គេ? សុភាសិត​ទាំងនេះធ្វើឲ្យអ្នកដែលលួច Crush គេ អានហើយមានកម្លាំងចិត្តពិតៗ

//s5.kh1.co/64/649ba31dca7eac84a8ffa23ad84639493ac082c0.jpg
ប្រលោមលោក & អប់រំ

 ១៧-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្តីស្រឡាញ់មិនមែនជារឿងងាយនោះទេ ហើយការដែលស្រឡាញ់គេតែម្នាក់ឯងទៀតក៏កាន់តែពិបាក

ក្តីស្រឡាញ់មិនមែនជារឿងងាយនោះទេ ហើយការដែលស្រឡាញ់គេតែម្នាក់ឯងទៀតក៏កាន់តែពិបាក ហើយបើសិនជា លោកអ្នកកំពុងស្ថិតក្នុងសភាពបាក់ទឹកចិត្ត ដែលត្រូវមនុស្សដែលយើងខំចាប់អារម្មណ៍ធ្វើព្រងើយដាក់ តោះមកអាន សុភាសិតទាំងនេះ ដែលគេជឿថាវាអាចជួយលើកទឹកចិត្តអ្នក និងធ្វើឲ្យអ្នក អាចពិចារណាបានកាន់តែច្រើនបន្ថែម ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង <br>
រូបតំណាង

១.គ្មានអ្វីដែលមិនអាចទៅរួចទេ សូម្បីតែពិភពលោកមួយនេះក៏បានស្រែកថា "ខ្ញុំទៅរួច" ដែរ (Audrey Hepburn)​

ដរាបណាដែលអ្នកចង់ព្យាយាម មិនថាតែជាការធ្វើការ ឬតាមស្រឡាញ់នរណាម្នាក់ អ្នកគួរតែបន្តធ្វើវាដោយក្លាហាន ទៅចុះ គ្មាននរណានឹងទាយដឹងនោះទេរឿងអនាគតនឹងទៅជាបែបណា ថាមិនត្រូវក្នុងពេលដែលមនុស្សដែលអ្នក ស្រឡាញ់នៅតែធ្វើឬកធំ អ្នកបែរជាអាចមានវិធីកាត់ចិត្តហើយថែមទាំងរកឃើញដៃគូដែលល្អសម្រាប់អ្នកផង ក៏មិន ដឹង។

២.មិនថាអ្នកគិតថាខ្លួនទៅរួច ឬទៅមិនរួចក៏ដោយ គ្រប់យ៉ាងគឺសុទ្ធតែត្រឹមត្រូវទាំងអស់ (Henry Ford)

នឹងគ្មានចម្លើយដែរអាចទៅរួចគ្រប់ពេល ឬមិនអាចទៅរួចគ្រប់ពេលនៅក្នុងជីវិតរបស់យើងនោះទេ។ យើងមិនអាចកំណត់រឿងគ្រប់យ៉ាងនៅក្នុងដៃនោះទេ ទោះជាថ្ងៃនេះអ្នកមិនអាចទទួលបាននូវក្តីស្រឡាញ់ទាំងនោះ​ តែវាមិនមែន មានន័យថាអ្នកគិតខុសនោះទេ វាគ្រាន់តែកើតឡើងដើម្បីធ្វើឳ្យអ្នកកាន់តែរឹងមាំប៉ុណ្ណោះ ហេតុនេះ​មិន​គួរបន្ទោសការ សម្រេចចិត្តរបស់ខ្លួននោះទេ ត្រូវជឿថារាល់ការសម្រេចចិត្តទាំងអស់គឺមិនចេះខុសនោះទេ ទោះផល​ដែលទទួលបានមិនល្អ នោះក៏មិនមែនមានន័យវាជាការសម្រេចចិត្តដែលបរាជ័យនោះដែរ តែវាជាឳកាស​ដែលធ្វើ​ឳ្យអ្នកស្វែងយល់ពី ខ្លួនឯង និងមនុស្សជុំវិញខ្លួនឳ្យកាន់តែច្បាស់ប៉ុណ្ណោះ។

៣.ល្អឥតខ្ចោះវាជារឿងដែលមិនអាចទៅរួច តែបើយើងរត់តាមភាពល្អឥតខ្ចោះ យើងប្រហែលជាបានជួបភាពល្អ ប្រសើរផងក៏មិនដឹង (Vince Lombardi)

ខាងលើនេះបើយើងប្រៀបធៀបទៅនឹងពេលដែលអ្នកកំពុងតាមស្រឡាញ់នរណាម្នាក់ វាអាចសំដៅទៅលើការដែល អ្នកកំពុងតែដើរទៅរកគោលដៅរបស់អ្នកគ្រប់ពេល តែបែរជាទៅមិនដល់ នៅពេលនោះបើសិនជាអ្នកសង្កេតមើលឳ្យ ច្បាស់ ប្រហែលជាមានមិត្តណាម្នាក់របស់មនុស្សដែលអ្នកកំពុងលួចស្រឡាញ់ លួចចាប់អារម្មណ៍អ្នកយ៉ាងស្ងៀម ស្ងាត់ ហើយគេក៏កំពុងតែរង់ចាំអ្នកបែរមកមើលគេដូចគ្នានៅជិតៗនេះ។

៤.ធ្វើម្នាក់ឯងអាចធ្វើបានតិច តែបើរួមគ្នាធ្វើគឺពួកយើងអាចធ្វើបាននូវរឿងជាច្រើន(Helen Keller)

ការលួចស្រឡាញ់គេវាជារឿងគួរឳ្យខ្មាស់អៀនពិតមែន តែអ្នកមិនគួរអង្គុយគិតរកវិធីបានស្និទ្ធស្នាលជាមួយ Crush ដោយខ្លួនឯងនោះទេ គួរស្វែងរកជំនួយពីមនុស្សដែលអ្នកគួរទុកចិត្តបាន គំនិតច្រើនតែងតែល្អជាគំនិតមួយស្រាប់ទៅ ហើយ។

៥.នៅពេលដែលអ្នកកំពុងតែជួបតែបញ្ហា ត្រូវចងចាំដល់យន្តហោះដែលធ្វើការចុះចតបញ្ច្រាសខ្យល់ មិនមែន បណ្តោយខ្យល់នោះទេ(Henry Ford)

ការជួបបញ្ហាកាន់តែច្រើន នឹងធ្វើឳ្យអ្នកកាន់តែរៀនបានកាន់តែច្រើន ទោះជាការស្រឡាញ់របស់អ្នកបរាជ័យនៅថ្ងៃនេះ តែកុំបោះបង់ចោលអី អ្នកអាចព្យាយាមដើរកាត់បញ្ហាទាំងនោះម្ដងហើយម្តងទៀត ធ្វើខ្លួនឳ្យដូចជាយន្តហោះដែល មិនថាខ្យល់ខ្លាំងយ៉ាងណាក៏នៅតែអាចចុះចតនៅទីណាមួយយ៉ាងមានសុវត្ថិភាព។

៦.ឱកាសនៃភាពជោគជ័យស្ថិតលើអ្នក មិនមែនលើការងាររបស់អ្នកនោះទេ (Zig Ziglar)

វាជាការពិតដែលអ្នកណាៗក៏ចាប់អារម្មណ៍មនុស្សដែលមានការងារល្អដែរ តែនោះក៏មិនមែនមានន័យថាបុគ្គលដែល មានការងារល្អគឺសុទ្ធតែជោគជ័យគ្រប់ពេលនោះដែរ ហេតុនេះហើយកុំបាច់ចំណាយពេលច្រណែនអ្នកណាអី ចូរធ្វើ ខ្លួនឯងឳ្យក្លាយជាមនុស្សដែលមានភាពប្រឹងប្រែងម្នាក់ ឳ្យតម្លៃខ្លួនឯងឳ្យច្រើន បង្កើនជំនឿចិត្តឳ្យខ្លួនឯង កត្តាទាំង នោះនឹងធ្វើឳ្យអ្នកដទៃចាប់ផ្តើមឳ្យតម្លៃមកលើអ្នក ដោយមិនលើកលែងសូម្បីតែ Crush របស់អ្នក។

៧.ចងចាំថាការមិនបានទទួលនូវអ្វីដែលអ្នកចង់បាន ពេលខ្លះក៏ជាសំណាងមួយដ៏ធំដែរ (Dalai Lama)

មិនមែនថាគ្មាននោះទេក្តីស្នេហាដែលដូចជារឿងភាគ បែបដែលថាខំតាមស្រឡាញ់គេអស់ពីចិត្តតែគេមិនព្រម នៅ ពេលដែលដាក់ចិត្តថាបោះបង់ហើយ ក៏ស្រាប់តែគេមកតាមលួងសុំស្រឡាញ់យើងវិញ ហេតុនេះហើយកុំខូចចិត្តរួច បន្ទោសខ្លួនឯងខ្លាំងពេក ព្រោះមនុស្សម្នាក់នោះមិនបានមកជារបស់យើង មិនមែនមកពីយើងមិនល្អ គ្រាន់តែយើង មិនសមគ្នាប៉ុណ្ណោះ ហើយមនុស្សដែលល្អសម្រាប់យើងក៏កំពុងតែរង់ចាំនៅត្រង់ណាមួយ ដោយគ្រាន់តែត្រូវការ ពេលវេលាទើបបានជួបគ្នាតែប៉ុណ្ណោះ។

៨.ចាំថាមនុស្សមិនធ្លាប់ធ្វើខុស នោះគឺមកពីគេមិនធ្លាប់បានធ្វើអ្វីទៅវិញទេ (Albert Einstein)

បើមានមនុស្សមកបន្ទោសអ្នកថាធ្វើអ្វីមិនចេះគិត តាមស្រឡាញ់គេមិនមើលខ្លួន ឬក៏អត់មានអីសោះក៏ត្រដរដែរ អ្នក មិនគួរខឹងនឹងគេ ឬក៏អន់ចិត្តនឹងខ្លួនឯងនោះទេ មនុស្សដែលបានតែចាំមើលពីកំហុសរបស់គេ វាអាចមកពីពួកគេទំនេរ ខ្លាំងពេក ឬក៏មកពីពួកគេមិនបានក្លាហានទទួលថាខ្លួនធ្វើខុសផងក៏មាន អ្នកមានសិទ្ធិធ្វើនូវរឿងដែលអ្នកដទៃគិតថា ធ្វើមិនបាន ហើយអ្នកក៏មានសិទ្ធិព្យាយាមឳ្យអស់ពីសមត្ថភាព យ៉ាងហោចណាស់ក៏ការដែលអ្នកបានព្យាយាមវាល្អ ជាងការដែលអ្នកមិនបានធ្វើអ្វីសោះដែរ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T