បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ខេត្ត បានកសាងសំណុំរឿង បញ្ជូនបុរសម្នាក់ ទៅតុលាការ ខេត្ត នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះដោយជាប់ពាក់ព័ន្ធ បទរំលោភសពសន្ថវៈ លើកម្មករបម្រើការងារ នៅផ្ទះសំណាក់៧៧៧ ដូចគ្នា បានសម្រេច៧ដង តាំងមុនថ្ងៃចូលឆ្នាំចិន កន្លងមកមកទល់ ពេលនេះទើបបែកធ្លាយ។

លោក ប៊ន់ វណ្ណារ៉ា នាយរងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន តាមបណ្តឹងបងស្រី ជនរងគ្រោះមានឈ្មោះម៉ម វាសនា ហៅកាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករនៅផ្ទះ សំណាក់៧៧៧ មានទីលំនៅភូមិពព្លាក់សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ ចំណែកនារីរងគ្រោះ មានអាយុ២៥ឆ្នាំ ជាកម្មករនៅផ្ទះសំណាក់៧៧៧ មានទីលំនៅភូមិពព្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ដូចគ្នា។

យោងតាមពាក្យបណ្តឹង របស់បងស្រីនារីរងគ្រោះឈ្មោះ ឱ សុខនី ភេទស្រី អាយុ២៨ឆ្នាំ រួចមកកម្លាំងជំនាញ ដោយមាន ការបញ្ជាផ្ទាល់ពីលោកស្នងការរង ជេត វណ្ណនី កម្លាំងជំនាញបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នៅផ្ទះសំណាក់៧៧៧ ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងនាំយកមក សាកសួរនៅការិយាល័យជំនាញ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនាង បានចំនួន៧ដងពិតប្រាកដមែន លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ស្រាប់តែមានសមត្ថកិច្ច មកឃាត់ខ្លួននាំយកទៅ ស្នងការតែម្តង ក្រោយពីជន សង្ស័យបានឆ្លើយ សារភាពនិងផ្អែក តាមពាក្យបណ្តឹងរបស់បងស្រី ជនរងគ្រោះមក ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕


ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]