ចង់ឱ្យស្នេហារបស់អ្នកកាន់តែយូរអង្វែង គួរតែដឹងពីចំណុចទាំង៥នេះ

//s5.kh1.co/39/3987efb1d9a515d1368255701e33456f20983747.jpeg
ប្រលោមលោក & អប់រំ

 ១៥-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្នេហា ជារឿងដែលមនុស្សគ្រប់រូបប្រាថ្នាចង់ជួប និងចង់ថែរក្សាវាឱ្យបានរឹងមាំយូរអង្វែង និងស្ថិតស្ថេរជានិច្ច។

នៅក្នុងមួយឆាកជីវិតរបស់មនុស្សគ្រប់រូប ដែលកើតមកនៅលើលោកយើងនេះ រមែងតែងតែទទួលបាននូវក្តីស្រលាញ់ ការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ យ៉ាងណាមិញ សេចក្តីសេ្នហា ក៏ដូចគ្នាដែរ ចំពោះមនុស្សពេញវ័យដែរ បើកាលណាមានស្នេហាហើយតែងតែព្យាយាមធ្វើយ៉ាងឱ្យវាមានភាពស្ថិតស្ថេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដូច្នេះ ចំណុចទាំង៥ នេះនឹងជួយឱ្យស្នេហារបស់យើងទទួលបានភាពគង់វង្ស៖

ទី១ៈ ការចេះស្វែងយល់ពីគ្នា

ការចេះស្វែងយល់ គឺមានន័យថា យើងត្រូវចេះស្វែងយល់ពីដៃគូស្នេហារបស់យើង ថាគេចូលចិត្តអ្វី មិនចូលចិត្តអ្វី ហើយស្ថានភាពស្នេហាដែលគេចង់បាននោះបែបណា វាសមស្របនឹងយើងដែរទេ យើងទទួលយកវាបានដែរឬអត់?

រូបតំណាង
រូបតំណាង

ទី២ៈ ការផ្តល់តម្លៃ និង ចេះយោគយល់ពីគ្នា 

ការផ្តល់តម្លៃ និង ចេះយោគយល់ពីគ្នា គឺមានន័យថា ជាការដែលយើងផ្តល់ឱ្យគ្នានូវភាពកក់ក្តៅមួយដ៏ពេញលេញ និងអាចជួយឱ្យស្នេហាមានភាពស្ថិតស្ថេរបានពិតប្រាកដ។

រូបតំណាង
រូបតំណាង

ទី៣ៈ ការដែលមិនប្រកាន់ច្រើន   

ការប្រកាន់ គឺជារឿងដែលអ្នកគ្រប់គ្នាសុទ្ធតែមាន តែអ្វីដែលសំខាន់បំផុតនោះគឺនៅត្រង់ខ្លួនយើងផ្ទាល់ថា យើងអាចគ្រប់គ្រងវាបានល្អកម្រិតណា ដើម្បីជួយឱ្យស្នេហាមួយដែលយើងខំសាងនោះមានភាពល្អជានិច្ច។

រូបតំណាង
រូបតំណាង

ទី៤ៈ ការមានភាពប្រាកដប្រជា

ការមានភាពប្រាកដប្រជា នៅត្រង់ចំណុចនេះគឺសំដៅទៅលើការគ្រប់គ្រង និងចាត់ចែងថ្នាក់នៃស្នេហាឱ្យមានកម្រិតសមស្រប បើយើងពិតជាស្រលាញ់គ្នាពិតប្រាកដមែន ភាពច្បាស់លាស់ប្រាដកប្រជា ដែលគូស្នេហ៍គ្រប់រូបចង់បាននោះគឺ ចំណងអាពាពិពាហ៍។

រូបតំណាង
រូបតំណាង

ទី៥ៈ ការថែរក្សាសម័្ពន្ធភាពស្នេហា 

សម្ព័ន្ធភាពស្នេហា គឺវាអាចទទួលបានភាពល្អឬជោគជ័យកម្រិតណានោះ វាអាស្រ័យទៅលើដៃគូស្នេហាយើងតែប៉ុណ្ណោះ ថាយើងចេះគោរព ចេះឱ្យតម្លៃ និងថែរក្សាស្នេហាមួយនេះបានដល់កម្រិត ណា។

ដូច្នេះ ទោះបីយ៉ាងណាក៏ដោយការថែរក្សាស្នេហាឱ្យគង់វង្ស គឺជារឿងដែលសំខាន់ដែលគូស្នេហ៍ប្រាថ្នាចង់ថែរក្សាវា ដើម្បីក្តីសុខ និងសុភមង្គលក្នុងជីវិតគូ៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T