ស្រលាញ់តែមិនហ៊ានសម្តែងចេញមកខាងក្រៅ! នេះជាសញ្ញាទាំង៥ ដែលបញ្ជាក់ថា Crushក៏មានចិត្តស្រលាញ់មកលើយើងវិញដែរ!

//s5.kh1.co/ab/ab1e871b57e1d3322af75872148d9e5953931184.jpg
ប្រលោមលោក & អប់រំ

 ១៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទាំងនេះជាសញ្ញាទាំង ៥ ដែលអាចឱ្យយើងមើលធ្លុះដល់បេះដូង Crush ទោះបីគេខំលាក់បាំងជិតយ៉ាងណាក៏ដោយ។

មនុស្សដែលយើងលួចស្រលាញ់ ឬហៅ Crush អាចនឹងមានច្រើននាក់នៅក្នុងចិត្ត ប៉ុន្តែនៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់ខ្លាំងបំផុតនោះ វាធ្វើឱ្យហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេម្នាក់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបើដឹងថា មនុស្សដែលយើងលួចស្រលាញ់ គេក៏មានចិត្តស្រលាញ់មកលើយើងវិញដែរនោះ គឺពិតជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់។​

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ចុះធ្វើម៉េចទើបដឹង Crush ក៏មានចិត្តស្នេហាមកលើយើង បើគេជាមិនហ៊ានសម្តែងចេញមកក្រៅ។ ទាំងនេះជាសញ្ញាទាំង ៥ ដែលអាចឱ្យយើងមើលធ្លុះដល់បេះដូង Crush ទោះបីគេខំលាក់បាំងជិតយ៉ាងណាក៏ដោយ៖

១) នៅឆ្ងាយៗ តែចាំបារម្ភគ្រប់ពេល៖ ពេលនៅនឹងមុខយើងគេធ្វើព្រងើយកន្តើយ តែពេលដែលយើងជួបទុក្ខលំបាក គេតែងនៅជួយពីខាងក្រោយជានិច្ច ប្រៀបដូចជា Hero ចាំជួយសង្រ្គោះជីវិត។

រូបតំណាង
រូបតំណាង

២) លួចជួយយើងគ្រប់ពេល តែមិនឱ្យយើងដឹង៖ ពេលដែលឃើញយើងជួយទុក្ខព្រួយគេតែងជួយជ្រោមជ្រែងគ្រប់ពេល ជួយឈឺឆ្អាលគ្រប់រឿង តែលាក់ជិតឈឹងមិនឱ្យយើងដឹងទេ ដែលអាចហៅតាមភាសាសាមញ្ញថាជា «វីរៈបុរសលាក់មុខ»។​

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

៣) មាត់ខុសពីចិត្ត៖ ពេលនៅក្បែរយើងមិនដែលនិយាយល្អដាក់ ឬធ្វើទង្វើល្អដាក់ឡើយ តែនៅពីក្រោយខ្នងមានរឿងអ្វីបន្តិចក៏ដឹងដែរ Take Care ជាងនរណាៗទាំងអស់។ មាត់ខុសពីចិត្ត សម្តែងខុសពីការគិត ព្រោះខ្លាចគេដឹងរឿងពិត។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

៤) ប្រច័ណ្ឌ ពេលឃើញនៅជិតអ្នកផ្សេង៖ នៅពេលឃើញយើងនិយាយ ឬនៅក្បែរអ្នកផ្សេងដូចជាស្និទ្ធស្នាលខុសធម្មតា គេតែងតែចូលមកជិតចាំលួចមើល លួចខឹង ហើយហួងហែងតែមិនសម្តែងចេញមកចំៗពេកនោះទេព្រោះខ្លាចបែកការ។ ហើយបើឃើញមានទំនាក់ទំនងជាមួយនឹងមនុស្សប្លែកមុខវិញ គឺតាមមើលមិនឱ្យឃ្លាតពីក្រសែភ្នែកតែម្តង ចង់ដឹងចង់ឮរឿងគេណាស់នៅមិនសុខក្នុងខ្លួនទេ។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

៥) ព្យាយាមលាក់អាការៈ (តែលាក់មិនជិត)៖ ពិបាកណាស់នៅពេលដែលនៅជាមួយគ្នាតទល់តែពីរនាក់ ព្រោះខ្លាចអារម្មណ៍ពិតវាបង្ហាញចេញមកក្រៅឱ្យគេដឹង។ គេនឹងព្យាយាមលាក់បាំងខ្លាំងមែនទែន ប៉ុន្តែលាក់យ៉ាងណាក៏លាក់មិនជិតដែរ ព្រោះអារម្មណ៍ និងទង្វើរវាមិនអាចបញ្ជាឱ្យខុសគ្នាបានគ្រប់ពេលរហូតនោះទេ។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

នៅលើលោកនេះគ្មានទេអាថ៌កំបាំង ស្រលាញ់ហើយត្រូវហ៊ានសារភាព មុនពេលអ្វីៗកន្លងផុតទៅ។ ស្នេហាមិនអាចរត់មករកអ្នកគ្រប់ពេលទេ វាចូលមកបានក៏ចេញទៅវិញបានដែរ បើអ្នកមិនចេះថែរក្សាវាឱ្យបានល្អ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T