ទៅសមុទ្រលើកនេះ! នី រតនា និងភរិយា តែងខ្លួនឲ្យកូនស្រីឡើងឃ្យូត

//s5.kh1.co/04/043d269f415d64d1ad02a2a3d8b11d79e102a9a8.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយមានកូនស្រី ជីវិតអាពាហ៍ពិពាហ៍ តារាចម្រៀង នី រតនា កាន់តែមានសុភមង្គលជាងមុន ចំណែកកូនស្រីលោក ក៏កាន់តែមានមុខមាត់គួរឲ្យក្នាញ់ទៀតផង។

កោះរ៉ុង៖​ តារាចម្រៀងល្បីឈ្មោះ លោក នី រតនា បច្ចុប្បន្ន កំពុងមានសេក្ដីសុខ ជាមួយភរិយា ព្រមទាំងកូនស្រីទើបនឹងសម្រាល ដោយក្រោយមានកូនតូចរួចមក លោកកាន់តែបង្ហាញពីសុភមង្គលក្នុងគ្រួសារ និង បង្ហោះរូបភាពស្វីតៗបង្អួតហ្វេនៗជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ នី រតនា បានដឹកដៃភរិយា និង កូនស្រីទៅលេងសមុទ្រយ៉ាងសប្បាយរីករាយ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានបង្ហោះរូបភាព ដោយស្លៀកសម្លៀកបំពាក់គូ មើលទៅពិតជាផ្អែមល្ហែម និង បង្ហាញថាជីវិតអាពិពាហ៍ពិពាហ៍លោក កាន់តែរឹងមាំ។ តែបើងាកទៅមើល កូនស្រីលោកវិញ ពេលនេះនាងអាយុបាន ៣ខែ ហើយចំណែកមុខមាត់ក៏គួរឲ្យក្នាញ់ទៀតផង។

តួយ៉ាង ស្របពេលទៅលេងសមុទ្រ ជាលក្ខណៈគ្រួសាររួចមក នី រតនា និង ភរិយា បានរៀបចំខ្លួនឲ្យកូនស្រីជាមួយស្ទាយ៍ឃ្យូត ប្លែកៗ រួមទាំងពណ៌ចម្រុះ មើលទៅគួរស្រលាញ់ខ្លាំង។ ដោយរូបភាពកូនស្រី តារាប្រុសរូបនេះ ឃើញហើយពិតជាឃ្យូត ស្រស់ស្អាតដូចកូនតុក្កតាជ័រយ៉ាងដូច្នោះដែរ។

ក្រោយបង្ហោះរូបកូនស្រី មិនបានប៉ុន្មានផង ក៏មានហ្វេនៗ ជាច្រើន ចូលទៅសរសើរពីការរៀបចំខ្លួនកូនស្រីលោក​ ព្រមទាំងមុខមាត់គួរឲ្យក្នាញ់ មិនដាច់ពីមាត់សោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
នី រតនា ជាមួយភរិយា និង កូនស្រី
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
នី រតនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T