«ខ្ញុំពិត​ជា​ហួស​ចិត្ត​៖ គ្រួសារ​មួយ​ធ្លាប់​​​តែ​​មាន​​​គ្រប់​​​យ៉ាង​​​ តែ​​​ពេល​​​នេះ​​​​កូន​ៗ​​បែរ​​ជា​ធ្លាក់​ខ្លួន​មក​រើស​អេត​ចាយ​តាម​មន្ទីរ​ពេទ្យ​ ព្រោះ​​ស្រា​​...​​»​

//s5.kh1.co/76/764dc6bb2b8f8362a253acb70536bac16f4b661a.jpg
ប្រលោមលោក & អប់រំ

 ១០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

«តាំងពីកើតមករហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំមិនដែលឡើងឃើញជីវិតគ្រួសាររបស់ខ្ញុំបាន​ជួបសេចក្តីសុខដូចគេ។ គ្រួសារខ្ញុំតែងតែជួបហេតុការណ៍តែទុក្ខវេទនា ព្រាត់ប្រាស់ម្តាយ ឱពុក បងប្អូនប្រុសស្រី មិនដែលបានរស់នៅជួបជុំជាមួយគ្នា ចាប់តាំងពីរពួកយើងបានដឹងក្តីមកម៉្លេះ (ខ្ញុំមានអាយុ៨ឆ្នាំ)...»

សម្តីរបស់ក្មេងស្រីម្នាក់: «តាំងពីកើតមករហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំមិនដែលឡើងឃើញជីវិតគ្រួសាររបស់ខ្ញុំបាន​ជួបសេចក្តីសុខដូចគេ។ គ្រួសារខ្ញុំតែងតែជួបហេតុការណ៍តែទុក្ខវេទនា ព្រាត់ប្រាស់ម្តាយ ឱពុក បងប្អូនប្រុសស្រី មិនដែលបានរស់នៅជួបជុំជាមួយគ្នា ចាប់តាំងពីរពួកយើងបានដឹងក្តីមកម៉្លេះ (ខ្ញុំមានអាយុ៨ឆ្នាំ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាងក្មេងស្រីម្នាក់ដែលគ្មានភាពកក់ក្តៅពីគ្រួសារ
រូបភាពតំណាងក្មេងស្រីម្នាក់ដែលគ្មានភាពកក់ក្តៅពីគ្រួសារ
ដោយសារតែស្រា ធ្វើអោយគ្រួសារមួយត្រូវបានព្រាត់ប្រាស់បែកបាក់គ្នា ម្តាយត្រូវស្លាប់ ចំណែកឯ​កូនៗ​ត្រូវ​រស់នៅដាច់ដោយឡែកពីគ្នា ដើម្បីជីវិតរៀងៗខ្លួន។ 
រូបតំណាងផ្នូម្តាយ
រូបតំណាងផ្នូម្តាយ
តាមពិតទៅ ពីមុនគ្រួសារមួយនេះក៏ជាគ្រួសារមួយដែលមានសុភមង្គលផងដែរ ប៉ុន្តែចាប់ទាំងពីប៉ារបស់ខ្ញុំ​គាត់ចាប់ផ្តើមផឹកស្រាមក ការងារគាត់មិនសូវធ្វើ គាត់គិតតែពីផឹកស្រា និងសុំលុយម៉ែ ពេលម៉ែអត់​មាន​លុយ​អោយគាត់ គាត់ក៏ចាប់ផ្តើមវាយម៉ែ ធ្វើអោយផ្អើលគេឯងពេញភូមិ។

ទិដ្ឋភាពភាពមួយនេះធ្វើអោយខ្ញុំចាំមិនភ្លេចសោះនូវរាល់អំពើដែលគាត់បានធ្វើដាក់ម៉ែ ពេលហ្នឹងខ្ញុំពិតជាអាណិត​ម៉ែ​ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចជួយអ្វីដល់គាត់បានឡើយ ព្រោះខ្ញុំនៅតូច មិនអាចទៅឃាត់ប៉ាបាន។ ចំណែកបងស្រីខ្ញុំ និងប្អូនស្រីខ្ញុំបានត្រឹមលួចពួនមិនហ៊ានចេញមក ព្រោះខ្លាចប៉ាវាយ ចំណែកបងប្រុសខ្ញុំគាត់មិននៅផ្ទះ។ ដូច្នេះហើយទើបប៉ាខ្ញុំគាត់បានវាយម៉ែយ៉ាងឃោរឃៅ សាហាវព្រៃផ្សៃបំផុត ចំណែករូបខ្ញុំបានត្រឹមយំមិនឈប់។

ចំណែកអ្នកភូមិគេមិនបានមកជួយទេ ព្រោះពួកគេស្អប់គ្រួសារខ្ញុំខ្លាំងណាស់ ដោយសារតែគ្រួសារខ្ញុំពេលនេះ ជំពាក់លុយគេច្រើន និងឈ្លោះគ្នារាល់ថ្ងៃ ទើបធ្វើអោយពួកគេធុញ និងស្អប់គ្រួសារខ្ញុំ ដោយសារតែ​គ្រួសារខ្ញុំ​តែងតែបង្កសំឡេងរំខានដល់ពួកគេជារៀងរាល់ថ្ងៃ។

រូបភាពតំណាងក្មេងស្រីម្នាក់ដែលកំពុងតែជួបវិបត្តិផ្លូវចិត្ត
រូបភាពតំណាងក្មេងស្រីម្នាក់ដែលកំពុងតែជួបវិបត្តិផ្លូវចិត្ត
វាមិនមែនជារឿងលេងសើចទេ សម្រាប់អ្នកដែលគេ​មិនដែលបានជួបពីហេតុការណ៍បែបនេះ គេប្រាកដជាគ្មាន​ថ្ងៃ​យល់អារម្មណ៍ពីក្មេងស្រីម្នាក់នេះឡើយ ថានាងពិបាកចិត្ត និងបាក់ទឹកចិត្តប៉ុណ្ណា។ ពេលទៅសាលា ត្រូវមិត្តភក្តិ មើលងាយគេមិនចង់រាប់រក ឬនិយាយរក ត្រូវរស់នៅឯកាម្នាក់ៗឯង រៀនមិនចូល គិតច្រើន ធ្វើអោយក្មេងស្រី​ម្នាក់នេះ​រៀនចុះខ្សោយគ្រប់មុខវិជ្ជា។ ខ្ញុំក៏ធ្លាប់បានរៀនខ្លះៗដែរ ពីបញ្ហាបែបនេះនៅក្នុងសាលាពេល​ដែលលោកគ្រូ អ្នកគ្រូ​គាត់បានបង្រៀន និងប្រាប់ពីដំណោះស្រាយ ប៉ុន្តែពេលដែលខ្ញុំជួបផ្ទាល់ខ្ញុំពិតជាពិបាកក្នុង​ការសម្រេច​ចិត្តមែនទែន។
រូបភាពតំណាងនូវភាពប៉ះពាល់ដល់ការសិក្សារបស់ក្មេងស្រីម្នាក់នេះ
រូបភាពតំណាងនូវភាពប៉ះពាល់ដល់ការសិក្សារបស់ក្មេងស្រីម្នាក់នេះ
មិនយូរមិនឆាប់ ប៉ាត្រូវចាកចេញពីពួកយើង បងស្រីក៏ត្រូវទៅធ្វើការនៅម៉ាលេស៊ី ដើម្បីដោះបំណុលគេ ប៉ុន្តែជា​អកុសលម៉ែធ្លាក់ខ្លួនឈឺ ម៉ែត្រូវលក់ដីចេញសម្រាប់សងបំណុលគេ និងទុកខ្លះដើម្បីមើលជំងឺនៅឯភ្នំពេញ។ពួកយើងរស់នៅជាម្តាយកូននៅទីក្រុងភ្នំពេញ រស់នៅទាំងកំសត់កម្រ សូម្បីតែលុយថ្លៃថ្នាំក៏គ្មានអោយគេ តែដោយ​គ្រូពេទ្យអាណិតម្តាយកូនយើង ពួកគាត់មិនយកលុយពីពួកយើងឡើយ ថែមទាំងអោយលុយពួកយើងចាយទៀត​ផង។ ពេលនឹង ខ្ញុំពិតជាអរគុណគ្រូពេទ្យយ៉ាងខ្លាំងដែលមិនទុកអោយម្តាយកូនយើងស្លាប់។​ ហើយខ្ញុំក៏​បានដើររើស​អេតចាយ​ខ្លះៗទុកគ្រាន់ទិញទឹកផ្លែឈើអោយម៉ែ។

ខ្ញុំពិតជានឹកហួសចិត្តជាខ្លាំងគ្រួសារ​ធ្លាប់តែមានគ្រប់យ៉ាង បែរជាត្រូវអោយខ្ញុំមករើសអេតចាយតាមមន្ទីរពេទ្យទៅវិញ តែខ្ញុំនៅតែអត់ធ្មត់ដើម្បីម្តាយ យ៉ាងហោចណាស់ខ្ញុំក៏នៅមានបងប្រុសម្នាក់ដែល ដែលគាត់ព្យាយាមធ្វើការ​ដើម្បី​យក​លុយមកមើលម៉ែខ្លះៗដែរ (កូនម៉ែខ្ញុំមុន)។ មិនយូរមិនឆាប់ក៏មានអង្គការខាងយ៊េសូ មកយកម្តាយកូនយើង​ទៅនៅ​ជាមួយ គេមានថ្លៃថ្នាំ ការចេញថ្លៃព្យាបាល កន្លែងស្នាក់នៅ ព្រមទាំង បាយម្ហូបជាដើម។

ប៉ុន្តែដោយសារភាពគ្រាំគ្រាខ្លាំង ម្តាយខ្ញុំក៏លាចាកលោកនេះទៅបន្សល់អោយកូនតូចៗ រស់នៅតែពីអ្នកបងប្អូន​នៅទីក្រុងភ្នំពេញ ប៉ុន្តែមុនពេលម៉ែខ្ញុំស្លាប់ ម៉ែខ្ញុំបានស្នើសុំទៅអង្គការអោយពួកគេយកប្អូនខ្ញុំ និងខ្ញុំទៅរស់នៅ​ក្នុងអង្គការ​មួយ ដែលគេមានផ្តល់ជាកន្លែងស្នាក់នៅ ចំណី និងសាលាជាដើម។ ទោះបីជាពួកយើងបាន​រស់នៅ​កន្លែងស្រួល​ក៏ដោយ ក៏មិនមែនមានន័យថាយើងមានក្តីសុខដែរ។

ប្រហែលជាមនុស្សមួយចំនួនធំមិនធ្លាប់ស្គាល់ទេជីវិតក្មេងអង្គការនោះ។ ខ្ញុំចាំបានថាពេលដែលខ្ញុំ​នៅពីក្មេង ខ្ញុំជាក្មេងម្នាក់ដែលមិនសូវចេះមាត់កអ្វីច្រើនទេ ដោយសារតែខ្ញុំជួបរឿងរ៉ាវជូរចត់ច្រើនពេក ត្រូវគេងយំនឹកម៉ែរាល់ថ្ងៃ ពេលឃើញម៉ែឪគេ មកលេងកូនគេ ទឹកភ្មែកមិនដឹងស្រក់ហូរចុះមកមិនដឹងទាំងពីពេលណា អង្គុយពីរនាក់ប្អូន​ក្នុង​ចិត្តនឹកដល់គ្រួសារ ហេតុអ្វីក៏គ្រួសារខ្ញុំមកត្រូវជួបរឿងរ៉ាវបែបនេះ។ ជីវិតក្មេងអង្គការ ទោះបីយើងមិនទៅរករឿងគេ ក៏គេមកធ្វើបាបយើងដែរ ខ្ញុំត្រូវវាយគ្នា ឈ្លោះគ្នាស្ទើរតែរៀងរាល់ថ្ងៃ។

ប៉ុន្តែទោះបីជាជីវិតខ្ញុំត្រូវជួបព្យុះភ្លៀងយ៉ាងណាក៏ដោយក៏ខ្ញុំតស៊ូរៀន រហូតបានចប់ថ្នាក់ទី១២ដែរ ព្រោះខ្ញុំគិតថា​មានតែចំណេះដឹង ដែលអាចធ្វើអោយគ្រួសារខ្ញុំបានជួបជុំគ្នាសារជាថ្មី បើទោះបីជាពេលខ្ញុំទៅរៀន មិនមានសូម្បីលុយ ៥០០៛ នៅក្នុងខ្លួនក៏ដោយក៏ខ្ញុំនៅតែមិនបោះបង់ដែរ។ រហូតមកដល់ពេលនេះខ្ញុំត្រូវចេញមករស់នៅខាងក្រៅ ធ្វើការ​បណ្តើរ និងរៀនបណ្តើរ។ ទោះបីជាខ្ញុំមានការងារក៏ដោយ ក៏ខ្ញុំក៏នៅតែមានការខ្វះខាត ព្រោះថាប្រាក់ខែយើងវាតិច ហើយខ្ញុំត្រូវចំណាយមកលើប្អូនខ្ញុំទៀតព្រោះវាមិនទាន់មានការងារធ្វើ។

ពេលខ្លះពួកយើងគ្មានសូម្បីតែពងទាមួយគ្រាប់សម្រាប់ញ្ញុាំផង ខ្ញុំពិតជាជូរចត់ខ្លាំងណាស់ សម្រាប់រយៈពេល ១០ឆ្នាំ​ជាងមកនេះ ជីវិតជាក្មេងកំព្រាវាពិតជាគួរអោយឈឺចាប់ខ្លាំងបំផុត ប៉ុន្តែខ្ញុំមិនអាចនិយាយប្រាប់អ្នកទាំងអស់គ្នា​អោយ​អស់នូវសេចក្តីឈឺចាប់របស់ខ្ញុំនោះទេ ដែលមានជីវិត ដូចគេដែរ តែខ្វះតែភាពកក់ក្តៅពីក្រុមគ្រួសារ។ជាពិសេសពេលខ្លះ ដោយសារតែភាពក្ររបស់យើងត្រូវគេមើលងាយមើលថោកមិនតិច តែខ្ញុំតស៊ូរហូតមកដល់ថ្ងៃនេះ ហើយខ្ញុំសង្ឃឹមតទៅមុខទៀត រូបខ្ញុំ និងប្អូនខ្ញុំ ពួកយើងនឹងបានចៀសផុតពីស្រមោលដ៏ងងឹតមួយនេះផងចុះ។

រូបតំណាងអោយប៉ារបស់ក្មេងស្រីតូចនោះ
រូបតំណាងអោយប៉ារបស់ក្មេងស្រីតូចនោះ
ជាចុងក្រោយខ្ញុំគ្មានពាក្យអ្វីដែលត្រូវនិយាយទៀតទេ ព្រោះថាការឈឺចាប់របស់ខ្ញុំកន្លងមកនេះគឺវាគ្មានអ្វីមក​សសេរអោយវាស្មើរនូវភាពឈឺចាប់របស់ខ្ញុំឡើយ។ ហើយខ្ញុំគ្រាន់តែចង់ផ្តាំទៅលោកប៉ារបស់ខ្ញុំ ប្រសិនបើ​មាន​សំណាង​ល្អ ហើយបើលោកប៉ាបានអាននូវអត្ថបទមួយនេះ ខ្ញុំសង្ឃឹមថាលោកប៉ា​នឹងបានដឹងកំហុសផងចុះ នូវរាល់​ការប្រព្រឹត្តកន្លងមក ដោយសារតែប៉ាធ្វើតាមអារម្មណ៍ស្រា ទើបប៉ាធ្វើអោយពួកខ្ញុំរស់នៅពិបាកជាងស្លាប់ ខ្ញុំដឹង​ថាពេលនេះ ប៉ាកំពុងស្វែងរកពួកកូនវិញ តែប៉ាមិនបាច់ខំប្រឹងរកទេ គ្មានសង្ឃឹមឡើយ ព្រោះថាពេលនេះខ្ញុំ​អាច​រស់នៅដោយគ្មានឱពុកម្តាយបានហើយ ១០ឆ្នាំងជាងមកនេះខ្ញុំបានស្គាល់ជីវិត គ្រប់រស់ជាតិទៅហើយ ដូច្នេះ​ខ្ញុំលែងចង់ស្គាល់រសជាតិកក់ក្តៅពីឪម្តាយទៀតហើយ ម៉ែគាត់បានស្លាប់ចោលខ្ញុំហើយ ដោយសារតែទង្វើរបស់អ្នក ទើបធ្វើអោយអ្នកម្តាយខ្ញុំស្លាប់»។
រូបតំណាង
រូបតំណាង

ដូចដែលពួកយើងបានស្តាប់នូវការរៀបរាប់ទាំងភាពឈឺចាប់របស់ក្មេងស្រីម្នាក់រួចមកហើយ ថានាងមានភាពឈឺចាប់​ប៉ុណ្ណានូវពេលដែលនាងបាត់បង់ម្តាយ ហើយត្រូវរស់នៅយ៉ាងលំបាកវេទនា ជាមួយប្អូន។ ហេតុដូច្នេះហើយ​ទើប​អត្ថបទ​មួយនេះ​ចង់ផ្តាំផ្ញើជូនទៅលោកឪពុកអ្នកម្តាយគ្រប់រូប គួរណាស់តែកពិសាស្រាអោយវាហួសដែនកំណត់ ផឹកចុះតែកុំអោយភ្លេចការងារ ជាពិសេសនោះត្រូវចៀសអោយផុតពីអំពើហិង្សា ដូចអ្នកបានអានរួចមកហើយ ដោយ​សារតែស្រា ទើបធ្វើអោយឪពុករបស់ក្មេងនោះ កើតចេញជាកំហឹង វាយប្រពន្ធស្ទើរតែរៀងរាល់ថ្ងៃ ការងារក៏មិនគិតធ្វើ រហូតធ្វើអោយជំពាក់បំណុលគេ រហូតដល់លក់ដី លក់ផ្ទះ ចុងក្រោយកូនៗរបស់គាត់​ សូម្បីតែដីប៉ុនសំបកក្តាម​ក៏ពួកគេគ្មានដែរ។ ខ្លួនជាឪពុកម្តាយគេ គួរណាស់តែខិតខំធ្វើនូវអ្វីដែលល្អៗ សម្រាប់កូន មិនមែនបង្កើតកូនហើយ ហើយទុកអោយពួកគេរស់នៅដូចសត្វដូច្នេះទេ សូម្បីតែសត្វក៏ពួកវាចេះស្រលាញ់កូនវាដែរ៕  


AOK VANNA
VANNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T