ទើបតែដឹងថា ស្អាតដូច ជីមមី ត្រូវសង្សារបច្ចុប្បន្ន បដិសេធ អត់ស្រលាញ់នាង តែ៥ឆ្នាំក្រោយបែរជា....

//s5.kh1.co/23/23fb5be3242cd458c72d9bf11a0f15af82d9ef32.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តាមពិតរឿងរ៉ាវស្នេហា រវាង​ Jimmy Meng ជាអ្នកអ្នកលង់ស្នេហ៍សង្សារខ្លួនឯងមុនតាមរយ´បទចម្រៀងមួយ ហើយនាងក៏ធ្លាប់បានសារភាពប្រាប់ពីអារម្មណ៍នាងផ្ទាល់ទៅកាន់គូស្នេហ៍ផងដែរ។

ភ្នំពេញ៖ ប៉ុនា្មនឆ្នាំចុងក្រោយនេះ ពិធីការិនី Jimmy Meng កាន់តែមានភាពជោគជ័យលើវិថីសិល្បៈ ហើយយើងក៏អាចនិយាយបានថា តារាស្រីរូបនេះ ជាពិធីការិនីឆ្នើមមួយរូប ដែលមានសមត្ថភាពខ្ពស់ និងអាចនិយាយបានច្រើនភាសាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មុននឹងពិធីការិនីរូបនេះ ជោគជ័យមកទល់បច្ចុប្បន្ន នាងក៏ធ្លាប់ឆ្លងកាត់រឿងជាច្រើន ដោយឡែក បើងាកទៅមើរូបសម្រស់វិញ នាងមានទាំងមុខមាត់ស្អាត និងរូបរាងតូចច្រឡឹង ហើយមានកម្ពស់ខ្ពស់ទៀតផង។ ជាក់ស្ដែង ពេលនេះ Jimmy ក៏មានម្ចាស់ចិត្ត កំពុងមើលចិត្តគ្នា ដែលគូស្នេហ៍នាងក៏ជាអ្នកសិល្បៈមួយរូប ព្រមទាំងមានឈ្មោះដូចគ្នាជាមួយនាងផងដែរ។

តួយ៉ាង ក្រោយទាក់ទងគ្នាបានរយៈពេល ១ឆ្នាំកន្លងមកនេះ ស្រាប់តែថ្មីៗនេះ នាងបានធ្វើវីដេអូឆ្លើយសំណួរជាមួយហ្វេនៗព្រមទាំង និយាយពីរឿងរ៉ាវស្នេហារវាងអ្នកទាំងពីរសម្រាប់អ្នកគាំទ្របានដឹងផងដែរ។ ដោយមានហ្វេនម្នាក់បានសួរថា តើនរណា ជាអ្នកលួចស្រលាញ់អ្នកណាមុន? ខណៈពេលនោះដែរ Jimmy ក៏បាននិយាយថា នាងជាអ្នកលួចស្រលាញ់សង្សារខ្លួនមុន មុនពេលនាងចូលសិល្បៈទៀត។ តែគូស្នេហ៍នាងផ្ទាល់មិនបាន ចាប់អារម្មណ៍លើរូបនាងវិញនោះទេ ប៉ុន្តែរយៈពេល ៥ឆ្នាំក្រោយ លោក Jimmy Nou ដែលជាសង្សារនាងផ្ទាល់ ក៏ជាអ្នកតាមស្រលាញ់នាង វិញផងដែរ។

គួររម្លឹកផងដែរថា Jimmy Meng ជាអ្នកលង់ស្នេហ៍លើគូស្នេហ៍មុន ហើយនាងក៏ធ្លាប់បានសារភាពពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់សង្សារ។ បើទោះបី នាងធ្លាប់បានគូស្នេហ៍បដិសេធដល់ទៅ ៥ឆ្នាំកន្លងមក តែបច្ចុប្បន្ន ពិធីការិនីរូបនេះ ក៏ទទួលបានក្ដីស្រលាញ់ពេញលេញពីដៃគូជីវិតផងដែរ៕

បើចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖​

Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy Meng និង គូស្នេហ៍
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T