ទោះមានកូនហើយ Zhao liying នៅតែរក្សាចង្កេះតូចបាន ក្រមុំល្មមៗសុំចាញ់

//s5.kh1.co/a5/a5c591e31af39bfebe09c98c63f7433313ecc394.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីបានសម្រាលកូន​ Zhao Liying បានបង្ហាញខ្លួន ជាមួយចង្កេះដ៏សែនតូចរបស់នាង ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង

ចិន៖ ទោះបីមានគ្រួសារ និងទើបសម្រាលកូនហើយក្តី សម្រស់ Zhao Liying អាចចាត់ទុកបានថា ជាតារាស្រីចិនដ៏ស្រស់ស្អាតមួយរូប ដែលសម្រស់ស្រស់ស្អាត នៅដដែល ជាពិសេសនោះ នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ ប្រពន្ធរបស់ តារាសម្តែងប្រុស Feng Shaofeng រូបនេះ បានធ្វើជាចំនុចផ្តោចអារម្មណ៍ជាខ្លាំងម្តងទៀត ជាពិសេសនោះ អ្នកប្រម៉ាញ់ថតរូប ដែលបានផ្តិតយករូបថតរបស់នាង ដែលនាងបានបង្ហាញខ្លួនជាសាធារណៈ ជាមួយស្វាមីរបស់នាង។

ក្នុងនោះផងដែរ ចាប់តាំងពី Zhao Liying សម្រាលកូនមក នាង និងស្វាមី កម្រនឹងបង្ហាញខ្លួន ជាមួយគ្នាណាស់។ ដោយសារតែរឿងនេះហើយ ទើបមានពាក្យចចាមអារ៉ាមអំពីការប្រេះឆា ឈានដល់ការលែងលះ ហេតុដូច្នេះហើយ នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់មហាជនទូទៅ។

ទោះបីជាការបង្ហាញខ្លួនរបស់ Feng Shaofeng និង Zhao Liying កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ដោយ ក៏មនុស្សជាច្រើន បានបានភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះ មហាជនបានការកោតសរសើរ  ទៅលើចង្កេះអង្រង របស់តារាសម្តែងស្រីរូបនេះ ដោយបានបង្ហាញខ្លួនរាងស្តើងស្អាត ជាមួយនឹងចង្កេះស្ដើង ដោយនាងទើបតែសម្រាលកូនហើយ។

យ៉ាងណាមិញ គេត្រូវបានគេដឹងថា Zhao Liying បានខិតខំធ្វើឱ្យរាងកាយ មានភាពរឹងមាំឡើងវិញក្រោយពេលសម្រាលកូនរួច នាងធ្លាប់បានបង្ហាញរូប របស់នាងនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ពេលដែលហាត់ប្រាណ ជាមួយ រូបរាងកាយពោរពេញដោយសាច់ដុំ​ ម៉្យាងវិញទៀត គេថាវាជារឿងដ៏កម្រសម្រាប់អ្នកម្តាយ ដែលមានរាងដ៏សែនទាក់ទាញ ដូចប្រពន្ធរបស់ Feng Shaofeng បែបនេះ៕ 

សូមទស្សនារូបខាងក្រោម៖

Feng Shaofeng និង Zhao Liying
Feng Shaofeng និង Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Feng Shaofeng និងZhao Liying
Feng Shaofeng និងZhao Liying
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T