ឥណ្ឌា៖ កាលពីថ្មីៗនេះ មានបុរសល្មោភកាមនិង រោគចិត្តដែលមានអាយុ៣០ឆ្នាំម្នាក់ បានទៅមន្ទីរពេទ្យដើម្បីឲ្យពេទ្យយកខ្សែឆ្នាំងសាកទូរស័ព្ទ ដែលមានប្រវែងដ៏វែងគួរសមមួយ ចេញពីបង្ហួរនោម ប៉ុន្តែគាត់បានកុហកពេទ្យថា គាត់ច្រលំលេបវាទៅតាមមាត់ទៅវិញ។

ដោយឡែកបុរសម្នាក់នោះ បានមករកពេទ្យ៥ថ្ងៃក្រោយ ពីគាត់មិនអាចទាញខ្សែឆ្នាំងសាកនោះ ចេញពីបង្ហួរនោមបាន ទើបគាត់សម្រេចចិត្តមកមន្ទីរពេទ្យទាំងអាការៈឈឺចាប់និង បាននិយាយប្រាប់ពេទ្យថាគាត់បានច្រឡំលេបខ្សែឆ្នាំងសាកដោយចៃដន្យ នៅពេលនោះពេទ្យបានយកគាត់ទៅថត X-ray ទៅក្នុងក្រពះ ជាលទ្ធផលគឺគ្មានអ្វីនៅក្នុងពោះគាត់ឡើយ ប៉ុន្តែនៅពេលនោះ ពេទ្យក៏មានការហួសចិត្តរកនឹងនិយាយអ្វីមិនបាន ដោយសារប្រទះឃើញខ្សែឆ្នាំងសាកទូរសព័្ទស៊េរីចាស់មួយ ដែលប្រវែងប្រមាណជា២ហ្វីត។

ក្រោយពីដុកទ័រ បានជួយយកខ្សែឆ្នាំងសាកមួយនោះចេញមក ដុកទ័រម្នាក់ ក្នុងចំណោមនោះ បាននិយាយថានេះជាលើកទី១ក្នុងរយៈពេល២៥ឆ្នាំ ដែលគាត់ជួបករណីដ៏ចម្លែកបែបនេះ ដោយមិននឹកស្មាននិង ឆ្ងល់ថាបុរសដែលមានអាយុ៣០ឆ្នាំម្នាក់នោះ អាចនឹងសម្រេចកាមជាមួយខ្សែឆ្នាំងសាកបានយ៉ាងដូចម្តេច។

ទោះបីជាមានរឿងយ៉ាងនេះ ក៏ពេទ្យក៏មិនបានគិតថាបុរសម្នាក់នោះមានជំងឺផ្លូវចិត្តដែរ ប្រហែលគាត់ធ្វើបែបនេះដោយសារតែការសប្បាយតែប៉ុណ្ណោះ តែដោយសារគាត់ខ្វះការពិចារណា គិតឲ្យបានល្អិតល្អន់ ទើបបានជាមានរឿងនេះកើតឡើងបាន៕

សូមចូលមើលរូបភាពខាងក្រោម៖

ការបង្ហាញខ្សែឆ្នាំងសាកដោយ ការថត X-Ray 
បុរសដែលបានសម្រេចកាមជាមួយខ្សែរឆ្នាំងសាក
ការវះកាត់យកខ្សែឆ្នាំងសាកចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ