អេទីកា បង្កើតបទពិសោធន៍ធានារ៉ាប់រងថ្មីនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ Etiqa+

//s9.kh1.co/a5/a5d51bade15a46b974030b86d15a3cd288fa62d8.jpg
សង្គម

 ១០-កញ្ញា-២០២៦ ១១ព្រឹក · ៧ ម៉ោងមុន

អេទីកា បង្កើតបទពិសោធន៍ធានារ៉ាប់រងថ្មីនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ Etiqa+

ភ្នំពេញ៖ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមហ៊ុនធានារ៉ាប់រង អេទីកា កម្ពុជា នៅថ្ងៃនេះបានដាក់ឱ្យប្រើប្រាស់ Etiqa+ ដែលជាវេទិកាធានារ៉ាប់រងឌីជីថល និងកម្មវិធីទូរស័ព្ទ (App) របស់ខ្លួននៅកម្ពុជា។ វេទិកានេះផ្តល់ជូនអតិថិជននូវបទពិសោធន៍ធានារ៉ាប់រងដ៏រលូន និងគ្រប់ជ្រុងជ្រោយ ចាប់ពីការទិញធានារ៉ាប់រង ការគ្រប់គ្រងបណ្ណសន្យារ៉ាប់រង ការដាក់ពាក្យសំណង រហូតដល់ការទទួលបានសេវាជំនួយ។ ការដាក់ឱ្យប្រើប្រាស់ Etiqa+ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ អេទីកា និងគាំទ្រដល់ចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធានារ៉ាប់រងដែលមានការតភ្ជាប់គ្នាទូទាំងតំបន់អាស៊ាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីបានបង្កើតវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០២២ មក អេទីកា បានបន្តនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីជួយអតិថិជនការពារអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ ខណៈប្រជាជនកម្ពុជាកំពុងឈានទៅរកអនាគតឌីជីថលកាន់តែខ្លាំង Etiqa+ បន្តបង្ហាញពីការប្តេជ្ញាចិត្តនេះ ដោយនាំយកសេវាធានារ៉ាប់រងឱ្យកាន់តែខិតជិតអតិថិជន ដើម្បីឆ្លើយតបទៅនឹងរបៀបរស់នៅដែលកំពុងវិវត្តរបស់ពួកគេ។ បច្ចុប្បន្ន កម្មវិធី Etiqa+ មានអ្នកប្រើប្រាស់ជាង ២ លាននាក់នៅប្រទេសម៉ាឡេស៊ី ដែលអាចទិញធានារ៉ាប់រង ចូលប្រើឯកសារបណ្ណសន្យារ៉ាប់រង ដាក់ពាក្យសំណង ស្នើសុំជំនួយបន្ទាន់ និងគ្រប់គ្រងតម្រូវការធានារ៉ាប់រងរបស់ពួកគេបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក Amran Hassan​ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Etiqa International Holding Sdn Bhd បានមានប្រសាសន៍ថា៖

“ការរំពឹងទុករបស់អតិថិជនកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មនុស្សកាន់តែច្រើនរំពឹងថា សេវាធានារ៉ាប់រងគួរតែមានភាពសាមញ្ញ ងាយស្រួលចូលប្រើ និងងាយយល់ ដូចទៅនឹងសេវាឌីជីថលដែលពួកគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ សម្រាប់យើង Etiqa+ មិនមែនគ្រាន់តែជាកម្មវិធីទូរស័ព្ទមួយប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាយុទ្ធសាស្ត្រដែលជួយឱ្យយើងគិតឡើងវិញអំពីរបៀបដែលអតិថិជនស្វែងយល់ ចូលប្រើ និងទទួលបានបទពិសោធន៍ពីសេវាធានារ៉ាប់រង។ កម្ពុជាគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងដំណើររបស់យើងឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីធានារ៉ាប់រងឌីជីថលដែលមានការតភ្ជាប់គ្នាទូទាំងតំបន់អាស៊ាន ដើម្បីធ្វើឱ្យការការពារកាន់តែងាយស្រួលចូលប្រើ និងមានភាពពាក់ព័ន្ធជាមួយសហគមន៍ដែលយើងបម្រើ។”

លក្ខណៈពិសេសដ៏សំខាន់មួយរបស់ Etiqa+ គឺសមត្ថភាពក្នុងការធ្វើឱ្យដំណើរការដាក់ពាក្យសំណងធានារ៉ាប់រងកាន់តែសាមញ្ញ ដែលជាទូទៅត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមផ្នែកដែលមានភាពស្មុគស្មាញបំផុតនៃបទពិសោធន៍របស់អតិថិជន។ តាមរយៈកម្មវិធីទូរស័ព្ទ អតិថិជនអាចដាក់ពាក្យសំណងតាមប្រព័ន្ធឌីជីថល បញ្ចូលឯកសារគាំទ្រ តាមដានវឌ្ឍនភាពនៃសំណង និងទទួលបានព័ត៌មានថ្មីៗ ដោយមិនចាំបាច់ទៅកាន់សាខា ឬបំពេញឯកសារជាច្រើនឡើយ។

ធានារ៉ាប់រងការធ្វើដំណើរ (Travel Insurance) នឹងក្លាយជាផលិតផលដំបូងដែលអាចប្រើប្រាស់តាមរយៈ Etiqa+ នៅកម្ពុជា ដែលបង្ហាញពីរបៀបដែលបច្ចេកវិទ្យាអាចធ្វើឱ្យសេវាធានារ៉ាប់រងកាន់តែងាយស្រួល និងឆ្លើយតបបានលឿនជាងមុន។ អតិថិជនដែលបញ្ចូលព័ត៌មានជើងហោះហើររបស់ខ្លួនទៅក្នុងកម្មវិធី អាចទទួលបានអត្ថប្រយោជន៍ពីមុខងារតាមដានការពន្យារពេលជើងហោះហើរដោយស្វ័យប្រវត្តិ។ នៅពេលមានការពន្យារពេលដែលស្ថិតក្នុងលក្ខខណ្ឌធានារ៉ាប់រង ប្រាក់សំណងអាចត្រូវបានផ្ទេរដោយផ្ទាល់ទៅកាន់គណនីធនាគារដែលអតិថិជនបានចុះឈ្មោះ ដោយមិនចាំបាច់ដាក់ពាក្យសំណងដោយដៃឡើយ។

វេទិកានេះក៏អនុញ្ញាតឱ្យអតិថិជនដែលធ្វើដំណើរទៅក្រៅប្រទេស អាចស្នើសុំ លិខិតធានាសម្រាប់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ (Guarantee Letter) ចូលមើលព័ត៌មានបណ្ណសន្យារ៉ាប់រងគ្រប់ពេលវេលា ដាក់ពាក្យសំណងតាមប្រព័ន្ធឌីជីថល និងតាមដានស្ថានភាពសំណងពីគ្រប់ទីកន្លែង។ សមត្ថភាពទាំងនេះផ្តល់ជូនអតិថិជននូវការទទួលបានជំនួយកាន់តែលឿនក្នុងស្ថានភាពដែលមិនបានរំពឹងទុក និងផ្តល់នូវភាពកក់ក្តៅចិត្តកាន់តែខ្លាំងក្នុងអំឡុងពេលធ្វើដំណើរ។

https://s9.kh1.co/__image/w=650,h=366,q=100/aa/aa8d9acdcde8289b4405f50d629fca5716ef1a04.jpg

លោកស្រី អះស្មាត់ រ៉ូហ្សាន នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា​ កម្ពុជា បានមានប្រសាសន៍ថា៖“ការទទួលយកបច្ចេកវិទ្យាឌីជីថលដែលកំពុងកើនឡើងនៅកម្ពុជា កំពុងបង្កើតឱកាសថ្មីៗ ដើម្បីកែលម្អបទពិសោធន៍របស់អតិថិជនជាមួយសេវាធានារ៉ាប់រង។ Etiqa+ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់យើង ដើម្បីធ្វើឱ្យការការពារកាន់តែងាយស្រួលចូលប្រើ ងាយស្រួលប្រើប្រាស់ និងមានភាពពាក់ព័ន្ធទៅនឹងតម្រូវការដែលកំពុងវិវត្តរបស់អតិថិជនកម្ពុជា។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយដែលងាយស្រួលប្រើប្រាស់ និងត្រូវបានរៀបចំឡើងដោយផ្តោតលើអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់អតិថិជនរបស់យើង។”

ឆ្ពោះទៅមុខ អេទីកាមានផែនការពង្រីកសេវាកម្មរបស់ Etiqa+ ជាបន្តបន្ទាប់ លើសពីធានារ៉ាប់រងការធ្វើដំណើរ ដោយរួមបញ្ចូល ធានារ៉ាប់រងរថយន្ត ធានារ៉ាប់រងម៉ូតូ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ធានារ៉ាប់រងអគ្គិភ័យ ធានារ៉ាប់រងសុខភាព និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបង្កើតជាវេទិកាឌីជីថលដ៏ទូលំទូលាយសម្រាប់ការការពារផ្នែកធានារ៉ាប់រងទូទៅ។

https://s9.kh1.co/__image/w=650,h=366,q=100/88/88f55e17c2ddbddb35eeb94925391785e4eb5780.jpg

ការដាក់ឱ្យប្រើប្រាស់ Etiqa+ ក៏ជាមូលដ្ឋានសម្រាប់ការរួមបញ្ចូលដំណោះស្រាយ ធានារ៉ាប់រងអាយុជីវិត និងការសន្សំ នាពេលអនាគត ដើម្បីគាំទ្រអតិថិជននៅក្នុងដំណាក់កាលផ្សេងៗនៃជីវិត និងសុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេ។

តាមរយៈការរួមបញ្ចូលការការពារ សេវាកម្ម និងការគាំទ្រ នៅក្នុងប្រព័ន្ធអេកូឡូស៊ីតែមួយដែលមានការតភ្ជាប់គ្នា Etiqa+ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ អេទីកា ក្នុងការធ្វើឱ្យធានារ៉ាប់រងកាន់តែសាមញ្ញ ងាយស្រួលចូលប្រើ និងមានភាពពាក់ព័ន្ធសម្រាប់អតិថិជនទូទាំងតំបន់អាស៊ាន។

អតិថិជនអាចទាញយក Etiqa+ តាមរយៈ App Store និង Google Play Store និងចាប់ផ្តើមទទួលបានបទពិសោធន៍ធានារ៉ាប់រងដែលកាន់តែសាមញ្ញ និងងាយស្រួល។

https://s9.kh1.co/__image/w=650,h=366,q=100/43/4363d8556bc4830500ab9e79b773d453a13d225c.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/b6/b63f5bd69dd3c335135a82500ea33e8872a722c6.jpg

អំពីក្រុមហ៊ុនធានារ៉ាប់រង អេទីកា កម្ពុជា

ជាក្រុមហ៊ុនធានារ៉ាប់រងដែលផ្តល់ជូនដំណោះស្រាយការពារដ៏ទូលំទូលាយសម្រាប់បុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃបណ្តាញ អេទីកា ទូលំទូលាយក្រោម Maybank Group នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនទាំងពីរផ្តោតលើការផ្តល់សេវាធានារ៉ាប់រងដែលមានភាពរហ័ស ងាយស្រួល និងគួរឱ្យទុកចិត្ត ដោយផ្អែកលើគោលការណ៍សំខាន់ៗនៃបទពិសោធន៍អតិថិជន។

ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនរួមមាន ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងការធ្វើដំណើរ ធានារ៉ាប់រងគេហដ្ឋាន ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងអាយុជីវិត ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏សម្បូរបែប និងកំពុងវិវត្តរបស់អតិថិជន។

មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ អេទីកា​  កម្ពុជា បន្តពង្រីកវត្តមាន និងនវានុវត្តន៍ផលិតផលរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា។

Etiqa Reinvents the Insurance Experience in Cambodia with Launch of Etiqa+

Phnom Penh, Cambodia, 9 September 2026 – Etiqa today launched Etiqa+, its digital insurance platform and mobile application (app) in Cambodia. The platform brings customers a seamless end-to-end insurance experience, from purchasing coverage and managing policies to submitting claims and accessing assistance. The launch marks a significant milestone in Etiqa’s digital transformation journey and supports its vision of building a connected insurance ecosystem across ASEAN. Since establishing its presence in the Kingdom in 2022, Etiqa has continued to introduce innovative solutions that help customers protect what matters most. As Cambodians embrace an increasingly digital future, Etiqa+ extends that commitment by bringing insurance services closer to customers in order to support their evolving lifestyles. The Etiqa+ app already has more than two million users in Malaysia, where users are able to purchase insurance, access policy documents, submit claims, obtain emergency assistance, and manage insurance needs anytime and anywhere. Amran Hassan, Chief Strategy Officer of Etiqa International Holding Sdn Bhd said, “Customer expectations are changing rapidly. People increasingly expect insurance to be as simple, accessible and intuitive as the digital services they use every day. For us, Etiqa+ is more than a mobile application. It is a strategic platform that helps us reimagine how customers discover, access and experience insurance. Cambodia marks another important milestone in our journey to build a connected digital insurance ecosystem across ASEAN, making protection more accessible and relevant to the communities we serve." A key feature of Etiqa+ is its ability to simplify the insurance claims experience, traditionally one of the most challenging parts of the customer journey. Through the mobile application, customers can submit claims digitally, upload supporting documents, monitor claim progress and receive updates without needing to visit a branch or complete extensive paperwork.

Travel Insurance will be the first product available through Etiqa+ in Cambodia, showcasing how technology can make insurance more convenient and responsive. Customers who enter their flight details into the app can benefit from automatic flight delay monitoring. When an eligible delay occurs, the payout can be processed directly to the customer's registered bank account, eliminating the need for a manual claim submission.

The platform also enables customers travelling abroad to request guarantee letters for hospital admission, access policy information on the go, submit claims digitally and monitor claim status wherever they are. These capabilities provide customers with faster access to support during unexpected situations and greater peace of mind throughout their journeys.

Rozan Asmath, Chief Executive Officer of Etiqa General Insurance Cambodia Plc., said, “Cambodia's growing digital adoption is creating new opportunities to improve how customers experience insurance. Etiqa+ is an important step in our journey to make protection more accessible, convenient and relevant to the evolving needs of Cambodian customers. It reflects our commitment to delivering solutions that are simple to use and designed around what matters most to our customers."

Looking ahead, Etiqa plans to progressively expand Etiqa+ beyond Travel Insurance to include Car Insurance, Motorcycle Insurance, Personal Accident Insurance, Fire Insurance, Medical and Hospitalisation Insurance, creating a comprehensive digital platform for General Insurance protection.

The launch of Etiqa+ also lays the foundation for the future integration of Life Insurance and Savings solutions, supporting customers through different stages of life and financial wellbeing. By bringing protection, service and support together in one connected ecosystem, Etiqa+ reflects Etiqa's vision of making insurance simpler, more accessible and more relevant for customers across ASEAN.

Customers can download Etiqa+ via the Apple App Store and Google Play Store and begin accessing a simpler and more convenient insurance experience.

About Etiqa General Insurance Cambodia Plc. and Etiqa Life Insurance Cambodia Plc. Etiqa General Insurance Cambodia and Etiqa Life Insurance Cambodia offer a comprehensive range of protection solutions for individuals and businesses across Cambodia. As part of the wider Etiqa network under Maybank Group in Malaysia, the companies are focused on delivering fast, easy, and reliable insurance services backed by strong customer experience principles. Their portfolios span personal accident, motor, travel, home, property, fire insurance and life insurance, designed to meet diverse and evolving customer needs. Headquartered in Phnom Penh, Etiqa Cambodia continues to expand its presence and product innovation to support the country's growing insurance landscape.    

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

//s9.kh1.co/fb/fbb7575c81b76d560360b282f400a7c49249f146.jpg

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

 ០៩-កញ្ញា-២០២៦ 
 ៧ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T