រាជធានីភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2026 ដើម្បីប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរួមបញ្ចូលគ្នារវាងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍ជាតិ របស់ ក្រសួងទេសចរណ៍ និងបណ្តាញតភ្ជាប់ឌីជីថលគ្របដណ្តប់ផ្ទៃប្រទេសរបស់ ក្រុមហ៊ុន មិត្តហ្វូន យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងរំលេចនូវតំបន់ទេសចរណ៍ និងរសជាតិម្ហូបអាហារប្រចាំតំបន់ ជួយពង្រឹងសមត្ថភាពអាជីវកម្មធុនតូច និងមធ្យម (SMEs) ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។

ក្នុងនាមជាដៃគូឌីជីថលយុទ្ធសាស្ត្រដ៏មោះមុត ក្រុមហ៊ុនមិត្តហ្វូន បានផលិត និងផ្សព្វផ្សាយកម្មវិធីដំណើរទេសចរណ៍លើប្រព័ន្ធឌីជីថលចំនួន 7 វគ្គ ដែលផ្តោតលើការបង្ហាញនូវម្ហូបអាហារប្រចាំតំបន់ រំលេចនូវកេរដំណែលម្ហូបអាហារខ្មែរដ៏មានតម្លៃ សិល្បករណែនាំដំណើរទេសចរណ៍ និងដំណើររឿងដ៏ទាក់ទាញជ្រាបចូលក្នុងសហគមន៍នៅតាមបណ្តាខេត្តទាំង 7 នៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងពីចំណុចសំខាន់នៃកម្មវិធីនេះ ក្នុងការប្រើប្រាស់ឥទ្ធិពលវប្បធម៌ អំណាចទន់ និងការចូលរួមរបស់យុវជនថា៖
«ម្ហូបអាហារ គឺជាផ្នែកមួយយ៉ាងសំខាន់នៃអត្តសញ្ញាណទេសចរណ៍ និងជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពលរបស់កម្ពុជា។ កម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» គឺមិនត្រឹមតែជាកម្មវិធីផ្សព្វផ្សាយម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបើកឱកាសឱ្យប្រជាជនកម្ពុជា ជាពិសេសក្រុមអ្នកបង្កើតមាតិកាវ័យក្មេង
ឱ្យក្លាយជាទូតសុច្ឆន្ទៈផ្សព្វផ្សាយពីសហគមន៍របស់ខ្លួនដោយទំនុកចិត្ត។ ។ តាមរយៈការប្រើប្រាស់បណ្តាញឌីជីថល ដើម្បីចែករំលែករឿងរ៉ាវពិតៗអំពីស្រុកកំណើត និងវប្បធម៌របស់យើង កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន នឹងចូលរួមគាំទ្រដល់អាជីវកម្មក្នុងស្រុក ជំរុញកំណើនទេសចរណ៍សហគមន៍ ព្រមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងសម្បូរបែបដោយវប្បធម៌»។

លោក Cao Manh Duc នាយកប្រតិបត្តិនៃក្រុមហ៊ុន មិត្តហ្វូន បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិថា៖
«ខណៈដែលសេដ្ឋកិច្ចឌីជីថលកំពុងបង្កើតឱកាសរីកចម្រើនថ្មីៗ វិស័យទេសចរណ៍បានប្រែក្លាយជាស្ពានតភ្ជាប់អត្តសញ្ញាណវប្បធម៌ជាតិទៅកាន់ពិភពលោក។ សម្រាប់ ក្រុមហ៊ុន មិត្តហ្វូន កម្មវិធីនេះបានបង្ហាញពីទស្សនវិស័យស្នូលរបស់យើង នោះគឺភាពរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តាមរយៈកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» យើងបានទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងបណ្តាញតភ្ជាប់របស់យើង ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរ និងបង្កើតនូវផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាសហគមន៍»។

កាលវិភាគចាក់ផ្សាយកម្មវិធីប្រចាំសប្តាហ៍
កម្មវិធីនេះ មានចំនួន 7 វគ្គ ដែលនឹងត្រូវចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2026 តទៅ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធឌីជីថលនានារបស់ក្រុមហ៊ុន មិត្តហ្វូន និងផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍៖

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន សូមឱ្យសាធារណៈជន ក៏ដូចជាទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រ និងតាមដានទស្សនា ក៏ដូចជាជួយផ្សព្វផ្សាយចែករំលែកកម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាស្វែងយល់ពីមរតកវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប ឱជារសនៃការចម្អិនប្រចាំតំបន់ដែលផ្សារភ្ជាប់បេះដូងដ៏ជ្រាលជ្រៅ តំបន់ទេសចរណ៍ដ៏មានសក្តានុពល ព្រមទាំងរបៀបនៃការរស់នៅ និងការប្រកបរបអាជីវកម្មដ៏សាមញ្ញរបស់ប្រជាសហគមន៍ នៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។

អំពីក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍ មានបេសកកម្មចម្បង និងជាសេនាធិការផ្ទាល់ជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
អំពីក្រុមហ៊ុន មិត្តហ្វូន
ក្រុមហ៊ុន មិត្តហ្វូន (Metfone) គឺជាប្រតិបត្តិករទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញការបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ផ្តល់ជូននូវបណ្តាញគ្របដណ្តប់ទូទាំងប្រទេស សេវាអ៊ីនធឺណិតល្បឿនលឿន និងដំណោះស្រាយឌីជីថលប្រកបដោយនវានុវត្តន៍ ដើម្បីជួយពង្រឹងសមត្ថភាពសហគមន៍ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
Ministry of Tourism and Metfone Partner to Launch "My Village, My Food" Campaign to Promote Cambodian Tourism and Local Cuisine
Phnom Penh, Cambodia – Metfone, in official partnership with the Ministry of Tourism (MoT), has launched "My Village, My Food," a nationwide digital tourism campaign designed to elevate Cambodia’s village tourism, celebrate authentic local cuisine, and strengthen the Kingdom’s digital presence.
The strategic public-private initiative was formalized through an official Memorandum of Understanding (MOU) Signing Ceremony on August 8, 2026.
Combining the Ministry’s national tourism vision with Metfone’s nationwide connectivity, the campaign highlights lesser-known destinations, empowers local small and medium-sized enterprises (SMEs), and fosters sustainable economic development across regional communities.
As the strategic digital partner, Metfone is producing and distributing a 7-episode digital series spotlighting regional chefs, authentic culinary heritage, tourism operators, and community stories across seven Cambodian provinces.
H.E. HOUT Hak, Minister of Tourism, highlighted the campaign’s role in leveraging soft power and youth engagement:
"Gastronomy is an essential part of Cambodia’s tourism identity and soft power. 'My Village, My Food' represents more than a food promotion campaign—it is an opportunity to empower Cambodians, particularly young content creators, to become ambassadors for their own communities. By leveraging digital platforms to tell authentic stories about our hometowns and culture, this partnership between the Ministry of Tourism and Metfone will support local businesses, inspire domestic travel, and strengthen Cambodia’s image as a safe, culturally rich destination."
Mr. Cao Manh Duc, CEO of Metfone, emphasized the company's long-term commitment to national development:
“As the digital economy opens new avenues for growth, tourism has become a vital bridge connecting local identity with global value. For Metfone, this initiative reflects our core belief that sustainable corporate growth must go hand in hand with the development of the nation. Through 'My Village, My Food,' we are leveraging technology and mobile connectivity to bring Cambodia's rich cultural values closer to travelers while generating tangible benefits for local communities.
Series Broadcast Schedule
The 7-episode series will air weekly starting September 12, 2026, across Metfone’s official social media channels and digital platforms:

The Ministry of Tourism and Metfone invite domestic and international audiences to follow the series and explore the diverse flavors, hidden destinations, and rich traditions of Cambodia’s provinces.
About the Ministry of Tourism of Cambodia
The Ministry of Tourism (MoT) is the governmental body responsible for managing, promoting, and developing Cambodia's tourism sector. The Ministry focuses on sustainable destination management, cultural heritage preservation, and positioning Cambodia as a premier global travel destination.About Metfone
Metfone is Cambodia's leading telecommunications and digital technology provider. Committed to driving the Kingdom’s digital transformation, Metfone delivers nationwide mobile coverage, high-speed internet, and innovative digital solutions that empower communities and support sustainable economic growth.





