នាយកសាលាល្មោភកាម រំលោភសិស្សស្រីអាយុ១២ឆ្នាំអស់រយៈពេល១ឆ្នាំ ត្រូវប៉ូលីសអូសកចូលប៉ុស្ដិ៍បានសម្រេចហើយ

//s9.kh1.co/72/72915898b6b87ad5090778ed09d5fe4d055d057f.jpeg
សង្គម

 ០៩-កញ្ញា-២០២៦ ២ល្ងាច · ២ ម៉ោងមុន

នាយកសាលាល្មោភកាម រំលោភសិស្សស្រីអាយុ១២ឆ្នាំអស់រយៈពេល១ឆ្នាំ

ខេត្តបាត់ដំបង ÷ យោងតាមការសរសេរផុសពីលោក ឧត្តមសេនីយ៍ទោ ស្នងការខេត្ត ជនសង្ស័យជាគ្រូបង្រៀនស្រុកឯកភ្នំ ដែលរំលោភក្មេងស្រីអាយុ១២ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រម៉ាញ់បានហើយ នាព្រឹកមិញនេះ ០៩ កញ្ញា ២០២៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=789,q=100/de/deb92ddee235fdb03864466a1598be32ebb9760d.jpeg

គួររំលឹកដែរថា បុគ្គលឈ្មោះ ជក់ ហុង ជានាយកសាលាបឋមសិក្សាវត្តកែវ ស្ថិតនៅឃុំសំរោងក្នុង ស្រុកឯកភ្នំ។ តាមការរៀបរាប់ពីម្តាយជនរងគ្រោះ និងកុមារីជាជនរងគ្រោះជាសិស្សិ អាយុ ១២ឆ្នាំ អះអាងថាជនល្មោភកាម ឈ្មោះ ជក់ ហុង អាយុជិត៦០ឆ្នាំ ជានាយកសាលា បានចាប់រំលោភនាងជារើយៗ ក្នុង១ខែ រំលោភ ២ទៅ ៣ទៅដង ឬ៤ដង អស់រយៈពេល ១ឆ្នាំ ទើបម្តាយសង្ស័យទើបតាមទាន់ នៅផ្ទះរបស់នាយកសាលាស្ថិតនៅក្នុងបរិវេណសាលាតែម្តង។

https://s9.kh1.co/__image/w=650,h=813,q=100/a5/a571711d246ed40afbc8442b414eeba1cfa4cb2c.jpeg

បច្ចុប្បន្នជនល្មើសត្រូវបានចាប់ខ្លួន និងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់នៅស្នងការនគរបាលប្រចាំខេត្តបាត់ដំបង៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T