អបអរសាទ ហាងការ៉េម និងតែគុជ ផលិតភ្លាមៗ MIXUE Cambodiaកើនឡើងដល់ទៅ ១០០សាខាទូរទាំងប្រទេសកម្ពុជា!

//s9.kh1.co/78/788d57126d1a6f24a2cc2b8d8cd85f046eed831a.png
សង្គម

 ០៨-កញ្ញា-២០២៦ ១០ព្រឹក · ៧ ម៉ោងមុន

អបអរសាទ ហាងការ៉េម និងតែគុជ ផលិតភ្លាមៗ MIXUE Cambodiaកើនឡើងដល់ទៅ ១០០សាខាទូរទាំងប្រទេសកម្ពុជា!

ភ្នំពេញ, ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦ : ក្រុមហ៊ុន MIXUE Cambodia មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសរៀបចំ ពិធីអបអរសាទរខួប ១០០ សាខារបស់ខ្លួន ក្រោមប្រធានបទ «អរគុណ កម្ពុជា» (Thank You Cambodia) រួមជាមួយសារដ៏សំខាន់មួយគឺ «ចាប់តាំងពីហាងទី១ រហូតដល់ហាងទី១០០ ជាមួយ នឹងរីកចម្រើននៅប្រទេសកម្ពុជា» ព្រឹត្តិការណ៍នេះគឺបានចាត់ទុកថាជា ព្រឹត្តិការណ៍ដ៏ ប្រវត្តិសាស្ត្រធំមួយ មិនធ្លាប់មានពីមុនមក ក្នុងការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងការទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/19/1983e0ea834856128685aeea46642d3c68d98975.jpeg

គួរបញ្ជាក់ផងដែរថា MIXUE គឺជាម៉ាកយីហោការ៉េម និងតែគុជ ដែលផលិតថ្មីៗ ភ្លាមៗ ដែលផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃផលិតផលដែលមានរសជាតិឆ្ងាញ់ពិសា ស្រស់ស្រាយ ប្រកបដោយភាពស្និទ្ធស្នាល និងតម្លៃសមរម្យ។ ក្រោមការគាំទ្រពីសំណាក់អតិថិជននៅកម្ពុជា ដៃគូសហការ និងបុគ្គលិកទាំងអស់ MIXUE Cambodia បានឈានដល់សមិទ្ធផលដ៏ធំមួយនេះ គឺការបើកដំណើរការសាខារហូតដល់ចំនួន ១០០ រួចរាល់ទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែជាការប្រារព្ធខួបនៃកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការរួមដំណើរជាមួយគ្នារវាងដៃគូសហការ និង អតិថិជននាពេលកន្លងមក។

https://s9.kh1.co/__image/w=650,h=434,q=100/82/82a93e72a50d388b8c1db29830ded027e0b22f41.jpeg

កម្មវិធីនេះបានដំណើរទៅយ៉ាងរលូន រួមជាមួយវត្តមានរបស់តំណាងក្រុមហ៊ុន,ដៃគូសហការ Mixue​​ Cambodia ពីបណ្ដាខេត្តក្រុងនានា,និងបានផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមនូវកម្មវិធីជាច្រើនដូចជា៖ ការប្រគំុតន្ត្រី​​​ដែលមានវត្តមាន តារាចម្រៀងសម្លេងផ្អែម  លោក ស៊ូលី ផេង (SULY PHENG),ការសម្តែងរបស់ Snow King , ការលេងហ្គេមឈ្នះរង្វាន់ផ្សេងៗ និង មានជាផ្តល់ជាគូប៉ុងមានតម្លៃ ២២,៥០០ រៀល ដោយឥតគិតថ្លៃ ពីគ្រប់សាខា បន្ទាប់ពីការចំណាយចាប់ពី ៦០០០ រៀលឡើងទៅ និង ចំពោះតែសាខាក្រុងតាខ្មៅ រាល់ការជាវ ចាប់ពី ១២,០០០ រៀលឡើងទៅ នឹងទទួលបាន កាបូប  Snow King ដ៏ស្រស់ស្អាតមួយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ ចំនួនគឺមានកំណត់។

https://s9.kh1.co/__image/w=650,h=434,q=100/7b/7b1bb42465c025b756e7dd0af6ea2788cc79e2e4.jpeg

តំណាងក្រុមហ៊ុន MIXUE Cambodia បានមានប្រសាសន៍ប្រកបដោយក្តីរំភើបនៅក្នុងឱកាសនេះថា៖ 

«ចាប់ពីហាងដំបូងរហូតដល់ហាងទី ១០០ ជំហាននីមួយៗនៃការលូតលាស់របស់យើង មិនអាចបំបែកចេញពីការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកប្រើប្រាស់ ជាពិសេសដៃគូសហការ និងបុគ្គលិកបានឡើយ។ វត្តមាននៃកម្មវិធីដ៏ធំមួយនេះ គឺជាកម្មវិធីរបស់ MIXUE ដែលប្រារព្ធឡើងក្នុងការបង្ហាញការដឹងគុណចំពោះប្រទេសកម្ពុជា។ លោកបន្ថែមថា ហាងទី ១០០នេះ មិនមែនជាចុងបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្មី។ នាអនាគត យើងនឹងបន្តប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ស្របតាមច្បាប់ និងបង្កើនសមត្ថភាពប្រតិបត្តិការក្នុងតំបន់ ព្រមទាំងសមត្ថភាពផ្គត់ផ្គង់ ដើម្បីនាំមកនូវគុណភាពផលិតផល ស្ថិរភាព និង តម្លៃ ដែលងាយស្រួលចូលដល់ដៃអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាតែម្តង។»

https://s9.kh1.co/__image/w=650,h=434,q=100/e9/e96e4ffbfdd7ea418ca7cce4f5a0bafa5555c2f0.jpeg

ក្រៅពីការអបអរសាទរនៃសមិទ្ធផល ១០០ សាខា របស់ MIXUE Cambodia ហើយឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនបានធ្វើការ ចែករំលែកអំពី ព័ត៌មានសំខាន់ៗទៅដល់ដៃគូសហការដែលបានចូលរួម អំពីប្រតិបត្តិ និង ផែនការអភិវឌ្ឍនាពេលអនាគតផងដែរ។ ក្រុមហ៊ុនបានប្តេជ្ញាថានឹងនូវតែផ្តល់ទំនុក លើសមត្ថភាព ការគ្រប់គ្រង ការផ្គត់ផ្គង់ផលិតផលអោយទាន់តម្រូវការ និង មានគុណភាព ប្រកបដោយការរួសរាយរាក់ និង តម្លៃល្អជូនដល់ដៃគូសហការ និង អតិថិជនទាំងអស់ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc64b760c7e34abe4808d7d8e0192ba8e5820773.jpeg

ក្នុងពេលដំណាលគ្នានៃកម្មវិធីនេះគឺបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និតរវាងសាខានានារបស់ MIXUE នៅទូទាំងប្រទេស ជាពិសេស សាខាធំនៅក្រុងតាខ្មៅ និង ទីតាំងសាខានៅផ្សារទំនើបអុីអនមានជ័យ ដែលជាទីតាំងកម្មវិធីតែម្តង។

https://s9.kh1.co/__image/w=650,h=434,q=100/76/763852baa534ebdf2fae97efc16d782d68f7c8ac.jpeg

អំពីក្រុមហ៊ុន MIXUE Cambodia

MIXUE Cambodia គឺជាម៉ាកយីហោ ហាងការ៉េម និងតែគុជ ដែលផលិតភ្លាមៗ ថ្មីៗ ល្បីល្បាញនៅប្រទេសចិន ដែលមានអាយុកាលយូរមកហើយ ដោយជំហរផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏ឆ្ងាញ់ពិសា ស្រស់ស្រាយ ប្រកបដោយភាពស្និទ្ធស្នាល និងតម្លៃសមរម្យបំផុតជូនដល់ប្រជាជនក្នុងស្រុកផងដែរ។

ព័ត៌មានបន្ថែម និងទំនាក់ទំនងការទិញហ្វ្រេនឆៃស៍៖ ទំព័រហ្វេសប៊ុកផ្លូវការ(Facebook Page)៖ MIXUE Cambodia

https://s9.kh1.co/__image/w=650,h=434,q=100/40/4026f0f5472898b8ae6b01425ca61a1271dbb390.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/82/820ca524274a31a1424f7ed57b9655e3ab3270eb.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/32/327d3dd59519d86e02ef148eb0ebaf33dbd66f85.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/2b/2b99d5d4fea44b168dfb90c8aaec179f29160fbb.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/1b/1bc08de3e8994bedc2369ad92baddd1715e2bb2f.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/f3/f337328e700b4e36b22733c47f32d9f265a85ec7.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T