រាជធានីភ្នំពេញ ៖ ស្រ្តីមេម៉ាយកូន១ និងជាអ្នកលក់ទឹកត្នោតជូរម្នាក់ ត្រូវបានឃាតករដែលគេសង្ស័យថា ជាអ្នកស្គាល់គ្នាវាយពោរមុខ និងកាប់ចាក់ចំនួន៥កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្នុងរោង យាមស្រះចិញ្ចឹមត្រី ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៣ មេសា ២០១៣។ អ្វីដែលមានការចាប់អារម្មណ៍ និងនឹកស្មានមិនដល់នៅពេលដែលសម្លាប់ ហើយឃាតករបានចាប់រំលោភសេពសន្ថវៈ មកលើសពស្រ្តីរូបនោះទៀត នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ ចនៅពេលពិនិត្យសព។

ស្រ្តីដែលឃាតករសម្លាប់ហើយរំលោភអាយុ៣៥ឆ្នាំ ជាស្រ្តីមេម៉ាយកូន១ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំគោកវៀន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវឃាតករវាយពោរមុខ និងកាប់ចំក្បាលស្លាប់ក្នុងថ្លុកឈាម ហើយយកខោអាវគ្របពីលើក្បាល ហើយចាប់រំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។

តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១៣ មេសា ២០១៣ អ្នកជួលផ្ទះក្បែរខាងមិនឃើញស្ត្រីរងគ្រោះក្រោក ដូចសព្វដងក៏បានដើរទៅអើតតាមប្រហោងជញ្ជាំង ស្រាប់តែឃើញដេកស្លាប់ក្នុងថ្លុកឈាមលើកំរាលឥដ្ឋ ហើយបានទៅប្រាប់ប្អូនស្រីសពនៅក្បែរនោះ និងបានទៅរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍

ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក។ ទោះបីជាយ៉ាងណាគេពុំដឹងថា ស្រ្តីរូបនោះត្រូវឃាតករសម្លាប់តាំងពីពេលណាឡើយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]