ប្រែខ្លាំងម៉្លេះ មើលមិនចង់ស្គាល់! នេះជាមុខមាត់ បុគ្គលសុខា​ ក្រោយពេលកែសម្ផស្ស

//s5.kh1.co/a8/a8267bd403188f924779a30231d1307c1f78da71.jpg
តារា & កម្សាន្ដ

 ០៦-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សុខា បានបង្កភាពភ្ញាក់ផ្អើលដ៏ធំមួយ ដល់បណ្ដាប្រិយមិត្តក្នុងបណ្ដាញសង្គម ដោយទទួលបានសេវាកម្មកែសម្ផស្ស មើលទៅប្លែកជាងមុនដាច់។

ភ្នំពេញ៖ នាពេលថ្មីៗនេះ បុគ្គលសុខា បានក្លាយជាប្រធានបទរសើបមួយ ត្រូវបានគេលើកឡើងយកមកនិយាយពេញបណ្ដាញសង្គម បន្ទាប់ពីរូបគេ បានចេញវីដេអូបែបប្លែកៗ ក្នុងបណ្ដាញសង្គមTik Tok អមដោយកាយវិការចម្លែកៗ មើលទៅគួរឲ្យអស់សំណើចម៉្យាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទន្ទឹមនឹងនេះ វីដេអូរបស់ សុខា ត្រូវបានមហាជនមួយចំនួន សម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ជាពិសេស មានទាំងអ្នករិះគន់ ចាំសើចយំទៅដល់រូបគេទៀតផង។ យ៉ាងណាមិញ មកទល់ថ្ងៃនេះ ភាពមើលងាយនិងសើចយំ ពីមនុស្សមួយចំនួនបានដឹកដៃឲ្យ បុគ្គលសុខា អាចមានកេរ្ត៍ឈ្មោះល្បីល្បាញរហូត ត្រូវបានគេហៅទៅ ធ្វើការងារជាមួយទៀតផង។

ជាក់ស្ដែង អ្វីដែលកាន់តែពិសេស នៅពេលថ្មីៗនេះ សុខា បានបង្កភាពភ្ញាក់ផ្អើលដ៏ធំមួយ ដល់បណ្ដាប្រិយមិត្តក្នុងបណ្ដាញសង្គម ដោយទទួលបានសេវាកម្មកែសម្ផស្ស មើលទៅប្លែកជាងមុនដាច់ ដូចមនុស្សពីរផ្សេងគ្នាបេះបិទ។ យោងតាមរូបភាពប៉ុន្មានសន្លឹកនោះដែរ អាចបញ្ជាក់ឲ្យឃើញថា សុខា ហាក់បីដូចជា មានច្រមុះស្រួច ខ្ពស់ជាងមុន មើលទៅលេចធ្លោ អមដោយបបូរមាត់ក្រហម ថែមទៀតផង។ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម មានបងប្អូន ទស្សនិកជន ចែករំលែកតគ្នា ពេញបណ្ដាញសង្គមហ្វេសប៊ុក មានទាំងមតិសរសើរ និងរិះគន់ទន្ទឹមគ្នាតែម្ដង៕

ប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

បុគ្គល សុខា
បុគ្គល សុខា
បុគ្គល សុខា
បុគ្គល សុខា
សុខា មុនពេលកែ
សុខា មុនពេលកែ
សុខា ក្រោយពេលកែ
សុខា ក្រោយពេលកែ
សុខា ក្រោយពេលកែ
សុខា ក្រោយពេលកែ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T