ជីវិតគូដ៏គំរូ! ប្រពន្ធពពោះកូនទីបីហើយ តែ វីជេ រតនា កាន់តែផ្អែមល្ហែម លើសមុន

//s5.kh1.co/ff/ff0ed621be7fb6c2efd04313946a81b5fde76b8e.png
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជារៀបការយូរច្រើនឆ្នាំ ហើយមានកូនបីស្អែកខានស្អែកក៏ពិតមែន! តែ អតីតពិធីករ វីជេ រតនា នៅតែផ្អែមល្ហែមជាមួយភរិយា មិនឲ្យចាញ់គូស្នេហ៍ក្មេងៗ ស្រករក្រោយប៉ុន្មានទេ។

មណ្ឌលគីរី៖ ថ្មីៗនេះ អតីតពិធីករល្បីឈ្មោះ វីជេ រតនា បានចែករំលែករូបភាពជាច្រើនសន្លឹក នៅក្នុងបណ្ដាញសង្គមនានារបស់ខ្លួន ដែលបានបង្ហាញការថតរូបជាលក្ខណៈគ្រួសារ មានភរិយារបស់លោក និងកូនៗទាំងពីរ យ៉ាងមានក្ដីសុខ និងសុភមង្គល នៅលើទឹកដីខេត្តមណ្ឌលគីរី អមជាមួយទេសភាពយ៉ាងស្រស់ត្រកាល ធ្វើឲ្យបណ្ដាអ្នកគាំទ្រ នាំគ្នាលាន់មាត់ពោលពាក្យសរសើរស្ទើរគ្រប់គ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីជាអតីតតារាប្រុសរូបនេះ បានចាកចេញពីវិថីសិល្បៈយូរហើយក្ដី ប៉ុន្តែ មហាជនមួយចំនួន នៅតែមានការបន្តសង្កេត និងតាមដានពីជិវិតគ្រួសាររបស់លោកមិនឲ្យខាននោះទេ ពិសេសអ្នកដែលស្រលាញ់ចូលចិត្តរូបលោក។

យ៉ាងណាមិញ យើងក៏សង្កេតឃើញផងដែរថា គ្រួសាររបស់អតីតពិធីកររូបនេះ តែងតែមានភាពសុខសាន្ត ជានិច្ច គឺមិនដែលលេចឮដំណឹងឈ្លោះគ្នាក្នុងគ្រួសារ បញ្ចេញជាសាធារណៈម្ដងណាឡើយ។ ពោលគឺគេតែងតែឃើញ លោកបង្ហាញភាពកក់ក្ដៅដល់ភរិយា និងកូនៗទាំងពីររបស់លោក មិនដែលខាន។

អ្វីដែលពិសេស ចាប់តាំងពី ភរិយារបស់លោក បានពពោះកូនទីបីនៅក្នុងផ្ទៃមក គឺគ្រួសារមួយនេះ កាន់តែមានភាពផ្អែមល្ហែម ភាពកក់ក្ដៅ និងពោរពេញដោយក្ដីស្រលាញ់ ឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយលួចច្រណែនស្ទើរគ្រប់គ្នាផងដែរ៕

ចង់ជ្រាប់ច្បាស់ទស្សនារូបភាពខាងក្រោម៖

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា និងកូនៗ
វីជេ រតនា និងភរិយា និងកូនៗ
វីជេ រតនា និងភរិយា និងកូនៗ
វីជេ រតនា និងភរិយា និងកូនៗ
វីជេ រតនា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T