យោងតាមគេហទំព័រ Daily Mail បានបង្ហាញអោយដឹងថា លោកយាយ អាយុ ៩៧ឆ្នាំម្នាក់ តោងម៉ាស៊ីនត្រជាក់ ជាងកន្លះម៉ោង បន្ទាប់ពីគាត់រអិលជើងធ្លាក់ ពេលដែលគាត់កំពុង សំអាតបង្អួច។

លោកយាយ ដែលវិះស្លាប់បាត់បង់ជីវិតរូបនេះ មានឈ្មោះ Angela Artyomova អាយុ ៩៧ឆ្នាំ។ នៅមុនពេលកើតហេតុ លោកយាយ បានជូតសំអាតបង្អួចជាន់ទី ៤ ក្នុងនៅផ្ទះរបស់គាត់  ដែលស្ថិតនៅ  Rivne ប្រទេស អ៊ុយក្រែន ប៉ុន្តែសំណាងអាក្រក់ គាត់រអិលជើងធ្លាក់ ចេញពីបង្អូច ហើយ ប្រវេប្រវ៉ា តោងម៉ាស៊ីនត្រជាក់។ ក្រោយមក គាត់បានស្រែករក អ្នកជួយសង្គ្រោះ ហើយ ត្រូវអ្នកដំណើរដែលឆ្លងកាត់នៅពីក្រោមផ្ទះ លឺ និង រាយការណ៏ប្រាប់ក្រុមពន្លុតអគ្គីភ័យ។

ក្រោយពេលអ្នកកពន្លុតអគ្គីភ័យ បានប្រើជណ្តើរ ជួយសង្គ្រោះដោយជោគជ័យ លោកយាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសំរាកព្យាបាល ដោយសារ គាត់ភ័យតក់ស្លុតខ្លាំងពេក។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?









ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]