និយាយមែន និយាយលេង? តារាប្រុសម្នាក់នេះ ជាអ្នកលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ទឹកស្រី នៅអគារ KBS?

//s5.kh1.co/04/0467d969d260668430c1a92470953c1987d4ae8b.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមតាមដាន ព័ត៌មានតារា Kpop ប្រាកដជាបានដឹងហើយថា កាលពី ៣ថ្ងៃមុន មានរបាយការថ្មីមួយ បង្ហើបឲ្យដឹងថា ប៉ូលីសបានធ្វើការស៊ើបអង្កេត រឿងដែលមានជនខិលខូច លួចបង្កប់កាមេរ៉ា ដាក់ក្នុងបន្ទប់ទឹកស្រី ក្នុងអគារ KBS កន្លែងដែលតារាៗចូលផ្លាស់ឈុត និងតាំងសមាធិ មុនពេលឡើងសម្ដែង កម្មវិធី Gag Concert

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកស្រាប់តែមានរបាយការណ៍ថ្មីមួយ បង្ហាញពីអត្តសញ្ញាណ ជនខិលខូចម្នាក់នោះ។

គួរបញ្ជាក់ផងដែរថា ឆានែល YouTube មួយ ដែលបានគ្រប់គ្រងដោយ មេធាវីម្នាក់ និងអតីតអ្នកសារព័ត៌មាន ២ម្នាក់ បានទម្លាយថា ជនខិលខូចម្នាក់នោះគឺជា តារាកំប្លែង Park Dae Seung ដែលលោក ត្រូវបានគេស្គាល់ថា ជាតារាកំប្លែងដ៏ឧស្សាហ៍ព្យាយាមមួយរូប ធ្លាប់បានត្រៀមខ្លួន ក្នុងការឡើងសម្តែង អស់រយៈពេល ១១ឆ្នាំមកហើយ ទីបំផុតក៏អាចបង្ហាញខ្លួន ជាលើកដំបូង ជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ KBS។ ប៉ុន្តែពេលនេះ ស្រាប់តែលេចលឺព័ត៌មានអាស្រូវបែបនេះទៅវិញ ធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ទាំងម្ចាស់ខ្លួនផ្ទាល់ គឺតារាកំប្លែង Park Dae Seung និងប៉ូលីសដែលទទួលបន្ទុក ស៊ើបរឿងក្ដីនេះ នៅមិនបានបញ្ជាក់អ្វី ឬបដិសេធទៅលើការចោទប្រកាន់នេះ នៅឡើយទេ។ ប៉ុន្តែ Park Dae Seung ស្រាប់តែបានផ្លាស់ប្ដូរ គណនីបណ្ដាញសង្គមទាំងអស់របស់លោក ទៅជា private account ទៅវិញ ទើបធ្វើឲ្យមហាជន កាន់តែមានការសង្ស័យ កាន់តែខ្លាំងឡើង។

ងាកមកមើល របាយការពីការឆ្លើយតបរបស់​ ភ្នាក់ងាគ្រប់គ្រងប៉ុស្តិ៍ KBS វិញនោះ ពួកគេបាននិយាយថា ពួកគេមិនអាចធ្វើសេចក្តីថ្លែងការណ៍ណាមួយបានទេ វាចាំបាច់ត្រូវតែ ជាការបញ្ជាក់ដោយប៉ូលីស។

ទោះបីជាយ៉ាងណាក៏ដោយ មតិមហាជនពេលនេះ ហាក់មានការជឿជាក់យ៉ាងខ្លាំង ទៅលើការចោទប្រកាន់នេះ ប៉ុន្តែការពិត នឹងទៅជាយ៉ាងណានោះ នៅមិនទាន់មានអ្នកណាអាចបញ្ជាក់បានឡើយ ក្រៅពីប៉ូលីសដែលទទួលបន្ទុក ស៊ើបអង្កេតរឿងនេះ។

ដូច្នេះសូមប្រិយមិត្ត រង់ចាំតាមដានទាំងអស់គ្នា ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖

Park Dae Seung
Park Dae Seung
រូបភាពពីសារព័ត៌មានកូរ៉េ
រូបភាពពីសារព័ត៌មានកូរ៉េ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T