ក្នុងការរៀបអាពាហ៍ពិពាហ៍ ប្ដីប្រពន្ធ រមែងតែងតែ ចង់បាននូវ ការចងចាំ មួយដ៏មាន ន័យជ្រាលជ្រៅ ដែលមិនអាចបំភ្លេចបាន។ ម៉្យាងវិញទៀត យើងដឹងហើយថា ការរចនា តែងលម្អ ឡានអាពាហ៍ពិពាហ៍ ជាផ្នែកមួយយ៉ាងសំខាន់ ផងដែរ ដោយអ្នកខ្លះ ដែលមានធនធាន និយម យកឡានថ្លៃទំនើបៗ មកតុបតែងដើម្បី អបអរពិធីដ៏មានអត្ថន័យនេះ។ ប៉ុន្តែដោយឡែក នៅឯប្រទេស សាំងហ្គាពួរ កូនកំលោះ ដែលមានឈ្មោះថា Haikal Husin បានយកឡានដឹកស៊ីម៉ង់ មកធ្វើជាឡានរៀបអាពាហ៍ពិពាហ៍ របស់ គេ ទៅវិញ។ គេបានអោយដឹងទៀតដែរថា មិនត្រឹមតែឡាន កូនកំលោះតែមួយនោះទេ ថែមទាំងមានក្បួនដង្ហែ ដោយឡានដឹកស៊ីម៉ង់ទាំងអស់គឺមាន ចំនួនដល់ទៅ ១៤ឡានឯណោះ។ ហេតុផលនៅពីក្រោយ រឿងដ៏គួរអោយភ្ញាក់ ផ្អើលនេះ គឹ ដោយសារតែ កូនកំលោះនោះ គឺជាអ្នកបើកឡានដឹកស៊ីម៉ង់ ហើយឡានដឹកស៊ីម៉ង់ដទៃ ទៀតគឺ ជាមិត្តភក្ដិរបស់កូនកំលោះ ដោយពួកគេ មកចូលរួមអបអរសាទរ ដល់គូស្នេហ៍ថ្មីថ្មោងទាំងពីរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការយកឡានដឹកស៊ីម៉ង់ ធ្វើជាឡានរៀបការបែបនេះ?

សូមទស្សនាវីដេអូទាំងអស់គ្នា





ដោយ ជាតា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]