ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនាសប្តាហ៍នេះ វីង និង អ៊ីអនម៉ល នឹងប្រារព្ធពិធីប្រកាសភាពជាដៃគូនឹងគ្នា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដើម្បីផ្តល់ជូនការទូទាត់ប្រាក់បែបឌីជីថលដ៏ទំនើប តាមរយៈកម្មវិធីស្មាតហ្វូនវីង ជាមួយហាងជាច្រើន ថែមទាំងផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតិថិជនរបស់អ៊ីអនម៉ល និងអតិថិជនវីង នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមាន ការបញ្ចុះតម្លៃ៥ដុល្លារភ្លាមៗ រាល់ការកុម៉្មង់ទិញផលិតផលជាមួយហាងល្បីៗជាច្រើន នៅផ្សារទំនើបអ៊ីអនម៉ល។ ទន្ទឹមនឹងនេះដែរ អតិថិជនអាចបើកគណនីវីងបានដោយឥតគិតថ្លៃ និងអាចធ្វើការទូទាត់ជាមួយហាងនានាបានភ្លាមៗ ជាមួយការបញ្ចុះតម្លៃដ៏ពិសេស។
កាន់តែពិសេសទៅទៀតនោះ អ្នកចូលរួមទាំងអស់នឹងអាចចូលរួមទស្សនាការប្រគំតន្ត្រី បានយ៉ាងសប្បាយ និងដោយសេរីជាមួយក្រុមតន្ត្រីសាយ (Sai)។
កម្មវិធីដ៏ពិសេសនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៨យប់ ថ្ងៃទី០៥ សប្តាហ៍នេះ នៅផ្សារទំនើបអ៊ីនអន១ក្បែរកោះពេជ្រ។
សូមកុំខកខានឱកាសដ៏ពិសេស
