កប់ណាស់! ពេលដឹងអត្ថន័យគ្រប់ផ្នែក ឈុតតំណាងជាតិ MISS CHARM គ្រងដោយ ប៊ី សុធារី

//s5.kh1.co/e2/e294950820ebc05066f2e7b3415728bf4781eb8b.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្លែកអារម្មណ៍ជាមួយរសជាតិមួយបែប​របស់ ប៊ី សុធារី គ្រងឈុតបុរាណ អមជាមួយ គ្រឿងលម្អ ពិតសមជាបវរកញ្ញាមែន។

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបថា កញ្ញា ប៊ី សុធារី មាន​ឱកាសក្តោបបានតំណែង តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Charm International 2020» តែជាអកុសស កម្មវីធីមួយនេះត្រូវបានពន្យាពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែការប្រកួត «Miss Charm International 2020» បានពន្យារពេលយ៉ាងណាក្ដី បវរកញ្ញាចក្រវាល ២០១៧ មួយរូបនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញសមត្ថភាពនៅលើឆាកប្រកួតនោះរួចជាស្រេចហើយដែរ។

យ៉ាងណាមិញ ក្នុង Page ហ្វេសប៊ុករបស់ កញ្ញាផ្ទាល់បានបង្ហោះ ចែករំលែក ឈុតតំណាងជាតិដែលច្នៃម៉ូតដោយបណ្ឌិតច្នៃម៉ូត ឯម រៀម ជាឈុត ព្រះបាទសូរ្យវរ្ម័នទី២ ដែលលោកបានធ្វើឡើងយកមកឲ្យ សុធារី គ្រងបង្ហាញក្នុងកម្មវីធីនេះផងដែរ។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្អាតប្លែករបស់ សុធារី ជាពិសេស ពេលដែលឃើញនាង បានគ្រងក្នុងឈុតបុរាណ មិនត្រឹមតែប៉ុណ្ណោះអត្ថន័យនៃឈុតនេះគ្រប់ផ្នែកកង្កប់ដោយអត្ថន័យដែលគ្រប់គ្នាសឹងមិនធ្លាប់ដឹង៕

ចង់ដឹងទេថា គ្រឿងបំពាក់ និងឈុតរបស់ កញ្ញា ប៊ី សុធារី មានអ្វីខ្លះ សូមទស្សនារូបខាងក្រោម៖

រូបភាពដោយ៖ AlexBuntha Photography

កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី ឈុតបុរាណ
កញ្ញា ប៊ី សុធារី ឈុតបុរាណ
កញ្ញា ប៊ី សុធារី ឈុតបុរាណ
កញ្ញា ប៊ី សុធារី ឈុតបុរាណ
កញ្ញា ប៊ី សុធារី ឈុតបុរាណ
កញ្ញា ប៊ី សុធារី ឈុតបុរាណ
ប៊ី សុធារី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T