យោងតាមប្រភពព័ត៌មានពី YouTube បានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ Jethack បានបង្ហោះ វីដេអូមួយ ដែលទាក់ទងនឹងរុក្ខជាតិម្យ៉ាង វាអាចយោលទៅមកដោយខ្លួនវា ដែលមាននៅនៅតាមផ្លូវនៃតំបន់ Hilton Head ភាគខាងត្បូង រដ្ឋការ៉ូលីណា (Carolina) សហរដ្ឋអាមេរិក។

នៅក្នុងវីដេអូបានបង្ហាញឲ្យឃើញថា រុក្ខជាតិដែលមានស្លឹកធំកណ្ដាល ហើយស្រួចចុង បានយោលទៅមកដោយខ្លួនវា ហើយនៅពីនោះគ្មានខ្យល់បក់នោះទេ ហើយយើងអាចមើលទៅរុក្ខជាតិដ៏ទៃ ដែលនៅជិតនោះគឺគ្មានកំរើកឡើង។ យ៉ាងណាមិញ ទោះជាគាត់ទៅបញ្ឃប់ទង្វើរបស់វាយ៉ាងណាក្ដី ក៏វានៅតែអាចបន្តការយោលរបស់វាគ្មានឈប់ ហើយល្បឿនរបស់វា កាន់តែលឿនទៅៗថែមទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរុក្ខជាតិនេះ? បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]