ហេតុផល​នេះ​បង្ហាញ​ថា ​​អ្នក​ដែល​​ពូកែរិះគន់​អ្នក​ដទៃ តែង​បង្កើត​សត្រូវ​ឲ្យ​ខ្លួន​ឯង

//s5.kh1.co/1d/1d85dc3cd0b07b6c851cbf9e75197e537d743ae1.jpg
ប្រលោមលោក & អប់រំ

 ០៣-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នករិះគន់សម្បូរមនុស្សស្អប់ អ្នកកែលម្អសម្បូរមនុស្សស្រលាញ់

នៅពេលដែលអ្នករិះគន់នរណាម្នាក់ គឺមិនបានឆ្លុះបញ្ចាំងអំពីអត្តចរិតរបស់អ្នកដែលគេរិះគន់នោះទេ គឺឆ្លុះបញ្ចាំងអំពីអ្នកដែលរិះគន់គេទៅវិញទេ ពីព្រោះថាការរិះគន់គឺជាការនិយាយអាក្រក់។ ការនិយាយអាក្រក់កើតមកពីការការគិតអាក្រក់ ហើយការគិតអាក្រក់កើតពីនិស្ស័យអាក្រក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលរិះគន់អ្នកដទៃ មានន័យថាអ្នកកំពុងបង្កើតសត្រូវជាមួយអ្នកដទៃ ព្រោះអ្នកបាន​ធ្វើឱ្យគេខឹង។​ អ្នកនិយាយអំពីចំណុចអាក្រក់របស់គេ អ្នកដាល់ចំដំបៅដែលគេកំពុងឈឺស្រាប់។ អ្នកធ្វើឱ្យគេខឹង ហើយគេក៏ស្វែងរកចំណុចអាក្រក់រិះគន់អ្នកវិញដែរ នោះអ្នកក៏មានចំណុចអាក្រក់ដែរ មិនមែនមានតែគេនោះទេ។

ការរិះគន់គឺជាការបង្កើតភាពស្មុគស្មាញដល់ខួរក្បាលខ្លួនឯង គឺអ្នកបានយកចំណុបអាក្រក់មក​ដាក់​ក្នុងខួរក្បាលខ្លួនឯង ធ្វើឱ្យចិត្តសៅហ្មងតឹងតែង អាប់អួរមិនស្រស់ថ្លាឡើយ។ កាលណាអ្នករិះគន់គេមានន័យថា អ្នកកំពុងបង្កើតសត្រូវធ្វើឱ្យមានបញ្ហាដល់ខ្លួនឯង។

រូបតំណាង
រូបតំណាង

ជាទូទៅអ្នកដែលបានតែខាងរិះគន់គេ គឺជាមនុស្សដែលបានតែនិយាយមិនពូកែធ្វើ គ្មានសមត្ថ​ភាព​ គ្មានគំនិត គ្មានបញ្ញា។ ចំណែកអ្នកដែលមានសមត្ថភាព និងមានប្រាជ្ញាពិតប្រាកដគេមិនងាយ​រិះគន់​អ្នកដទៃទេ។ បើអ្នកដទៃធ្វើខុស គេនឹងកែលម្អដោយប្រើពាក្យសម្តីលើកទឹកចិត្ត។

អ្នកដែលពូកែរិះគន់គេបានត្រឹមតែគេស្អប់ ហើយអ្នកដែលកែលម្អត្រូវបានគេគោរព។ អ្នកពូកែរិះគន់​ជាមនុស្សខ្សត់ញាតិ ខ្សត់មិត្តភក្តិ ខ្សត់អ្នករាប់អាន។ ហើយមនុស្សដែលប្រើពាក្យសម្តីពីរោះ​ពិសា​ក្នុងន័យកែលម្អតែងតែសម្បូរទៅដោយញាតិ មិត្តភក្តិ ស្រលាញ់រាប់អាន។​ អ្នករិះគន់សម្បូរមនុស្សស្អប់ អ្នកកែលម្អសម្បូរមនុស្សស្រលាញ់។

Dustin Hoffman
Dustin Hoffman

ពាក្យរិះគន់ដ៏ល្អ គឺត្រូវចេញពីអ្នករិះគន់ដែលមានគំនិតសមហេតុផល ម្យ៉ាងវិញទៀតត្រូវរិះគន់ដើម្បីស្ថាបនាគាំទ្រឱ្យទទួលជោគជ័យ៕

Dustin Hoffman
Nuon Sela
Sela (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T