បើពិតជាចង់មានសុភមង្គលក្នុងជីវិត អ្នកគួរតែធ្វើរឿងសាមញ្ញ ៤យ៉ាងនេះ

//s5.kh1.co/d1/d1209428bb569c28b665be3527a0c854ebeff2d9.jpeg
ប្រលោមលោក & អប់រំ

 ០២-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មនុស្សគ្រប់គ្នាចង់បង្កើតសុភមង្គលសម្រាប់ខ្លួនឯង។ មនុស្សភាគច្រើនឱ្យនិយមន័យ សុភមង្គលក្នុងជីវិតខុសៗគ្នា ដោយអ្នកខ្លះគិតថាភាពល្អឥតខ្ចោះនឹងធ្វើឱ្យជីវិតរបស់ម្នាក់ៗមានសុភមង្គល។

មនុស្សគ្រប់គ្នាចង់បង្កើតសុភមង្គលសម្រាប់ខ្លួនឯង។ មនុស្សភាគច្រើនឱ្យនិយមន័យ សុភមង្គលក្នុងជីវិតខុសៗគ្នា។ អ្នកខ្លះគិតថាភាពល្អឥតខ្ចោះនឹងធ្វើឱ្យជីវិតរបស់ម្នាក់ៗមានសុភមង្គល ប៉ុន្តែតើអ្នកដឹងទេ ធ្វើជាមនុស្សល្អឥតខ្ចោះគ្រប់ពេលអាចធ្វើឱ្យខ្លួនឯងឈឺចាប់ដោយមិនដឹងខ្លួន!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការញៀនភាពឥតខ្ចោះ (Perfectionist) គឺជាជំងឺផ្លូវចិត្តដែលមនុស្សភាគច្រើនមិនបានដឹង។ អ្នកត្រូវដឹងថា បើអ្នកព្យាយាមកាន់តែល្អឥតខ្ចោះ សុភមង្គលកាន់តែថយចុះ វាសំខាន់ជាងនេះទៅទៀតគឺភាពល្អឥតខ្ចោះគឺជាបុព្វហេតុនៃភាពតានតឹង។ 

ការពិតទៅ ភាពរីករាយនិងសុភមង្គល គឺកើតចេញពីរឿងសាមញ្ញទាំង ៤ ចំណុចនេះ​៖

១. រៀនអភ័យទោសឱ្យខ្លួនឯង

រាល់ពេលដែលអ្នកធ្វើខុសឬធ្វើអ្វីមួយដែលអ្នកមិនចូលចិត្ត ត្រូវតែបញ្ឈប់ការស្តីបន្ទោសកំហុសរបស់ខ្លួន (ទោះបីកំហុសនោះពិតជាបណ្តាលមកពីយើងក៏ដោយ) គិតថាយើងបានធ្វើល្អបំផុតហើយ រៀនទទួលយកលទ្ធផល។ ព្រោះការគិតឡើងវិញមិនបានបញ្ចប់បញ្ហាទេ វានឹងធ្វើឱ្យយើងមានអារម្មណ៍សោកសៅជាងមុន។

រូបតំណាង
រូបតំណាង

២. ឈប់ប្រៀបធៀប

កុំប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃ ជាពិសេសគឺត្រូវឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលពូកែជាងអ្នក ជោគជ័យជាងអ្នក ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្នកអាចមានបញ្ហាផ្លូវចិត្តបាន។ ផ្ទុយពីការមិនប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ អ្នកគួរព្យាយាមផ្លាស់ប្តូរទស្សនៈរបស់អ្នកដោយងាកទៅមើលមនុស្សដែលរស់នៅជុំវិញអ្នក សុទ្ធតែជាមនុស្សធម្មតាដូចអ្នក។ ដូចនេះចំណុចដែលល្អ អ្នកគួររស់នៅជាខ្លួនឯង ឈរលើទស្សនៈខ្លួនឯងផ្ទាល់ ហើយខំប្រឹងអភិវឌ្ឈខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃ នោះជីវិតអ្នកនឹងមានក្តីសុខ។

រូបតំណាង
រូបតំណាង

៣. កាត់បន្ថយការរំពឹងទុក 

មិនមែនជាការប្រាប់ឱ្យអ្នកឈប់ធ្វើការរំពឹងទុកនោះទេ ប៉ុន្តែអ្នកត្រូវចាំថា ការកំណត់ការរំពឹងទុកខ្ពស់ក្នុងជីវិតអាចបណ្តាលឱ្យមានការរងទុក្ខ នៅពេលដែលយើងមិនអាចសម្រេចដូចអ្វីដែលយើងបានរំពឹងនោះ។ ហើយនៅពេលដែលយើងកំពុងរងទុក្ខ កាំនៃទុក្ខវេទនាក៏នឹងរាលដាលដល់អ្នកដែលនៅជុំវិញយើងដែរ ហើយវាបណ្តាលឱ្យគ្មាននរណាម្នាក់ចង់ចូលជិតយើងនោះទេ។

ដូច្នេះយើងគួរតែកាត់បន្ថយការរំពឹងទុក ហើយព្យាយាមផ្តោតទៅលើដែលអាចធ្វើបាននៅពេលបច្ចុប្បន្ននេះវិញ ទើបជាការប្រសើរ។ ហើយនៅពេលដែលយើងមិនរំពឹងខ្លួនយើងច្រើនពេក យើងនឹងរីករាយនឹងអ្វីដែលយើងធ្វើកាន់តែច្រើន ហើយភាពរីករាយនោះនឹងធ្វើឱ្យជីវិតយើងកាន់តែប្រសើរ។

រូបតំណាង
រូបតំណាង

៤. រកមើលសុភមង្គលតូចៗនៅជុំវិញខ្លួន

ពិតណាស់សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងតែវិលវល់ជាមួយនឹងនិយមន័យពាក្យថាសេចក្តីសុខ ដោយធ្វើឱ្យពួកគេគិតថា ភាពមានបានលុយកាក់គឺជាប្រភពនៃសេចក្តីសុខ និងភាពសប្បាយរីករាយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ប៉ុន្តែមិនមែនឯណា ពួកគេមិនបានគិតទាល់តែសោះថា មិត្តភក្តិជាទីស្រឡាញ់ និងគ្រួសារទៅវិញនោះទេគឺជាប្រភពដែលធ្វើឱ្យជីវិតយើងម្នាក់ៗ មានសុភមង្គល។

ដូចនេះយើងគួរតែចំណាយពេលវេលាមួយចំនួនរីករាយនឹងការសប្បាយតូចៗដែលយើងមើលរំលង ហើយសូមផ្តល់ពេលវេលាដ៏មានតម្លៃដល់មិត្តភក្តិជាទីស្រឡាញ់ និងគ្រួសាររបស់យើង ព្រោះសេចក្តីសុខដែលយើងទទួលបានពីមនុស្សដែលយើងស្រឡាញ់ និងចូលចិត្តនឹងធ្វើឱ្យជីវិតយើងមានសុភមង្គល និងភាពរីករាយលើសពីលុយកាក់ និងភាពល្អឥតខ្ចោះនោះទៅទៀត៕ 

រូបតំណាង
រូបតំណាង
Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T