Lewandoski បំបែកកំណត់ត្រាផ្ទាល់ខ្លួនដោយស៊ុតបញ្ចូលទីគ្រប់ក្រុមទាំងអស់នៅលីគ Bundesliga

//s5.kh1.co/45/455c9ffa0d78d9d104098614bd5a597306c985c8.jpg
កីទ្បា

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីបានស៊ុតបញ្ចូលទីក្លឹប Fortuna Dusseldorf បានពីរគ្រាប់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ Lewandowski បានសម្រេចការស៊ុតបញ្ចូលទីរបស់ខ្លួនទៅលើគ្រប់ក្លឹបបាល់ទាត់ទាំងអស់នៅលីគកំពូលអាល្លឺម៉ង់ Bundesliga​៕

Robert Lewandowski គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករដែលជួយរកគ្រាប់បាល់ឱ្យក្លឹប Bayern Munich កាលពីប្រកួតទល់នឹងក្លឹប Fortuna Dusseldorf ដែលជាហេតុធ្វើឱ្យគេក្លាយជាកីឡាករមួយរូបដែលបានស៊ុតបញ្ចូលទីគ្រប់ក្លឹបទាំងអស់ដែលបានលេងនៅលីគ Bundesliga រដូវកាល ២០១៩-២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Robert Lewandowski
Robert Lewandowski

គ្រាប់បាល់ទី១របស់ Lewandowski បានកើតឡើង២នាទីមុនបញ្ចប់វគ្គទី១​ និងគ្រាប់ទី២រកបាននៅនាទីទី៥០ នៃការប្រកួត។ 

បច្ចុប្បន្ន Robert Lewandowski កំពុងគ្រងដំណែងជាកីឡាករអឺរ៉ុបដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ពោលគឺរូបគេបានស៊ុតបញ្ចូលទី២៩គ្រាប់ ដែលបានបំបែកកំណត់ត្រាកាលពីរដូវកាលមុនរបស់ខ្លួនដោយស៊ុតបានត្រឹមតែ២២គ្រាប់ប៉ុណ្ណោះ៕

Robert Lewandowski
Robert Lewandowski

ប្រភពGoal

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T