Robert Lewandowski គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករដែលជួយរកគ្រាប់បាល់ឱ្យក្លឹប Bayern Munich កាលពីប្រកួតទល់នឹងក្លឹប Fortuna Dusseldorf ដែលជាហេតុធ្វើឱ្យគេក្លាយជាកីឡាករមួយរូបដែលបានស៊ុតបញ្ចូលទីគ្រប់ក្លឹបទាំងអស់ដែលបានលេងនៅលីគ Bundesliga រដូវកាល ២០១៩-២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាប់បាល់ទី១របស់ Lewandowski បានកើតឡើង២នាទីមុនបញ្ចប់វគ្គទី១ និងគ្រាប់ទី២រកបាននៅនាទីទី៥០ នៃការប្រកួត។
បច្ចុប្បន្ន Robert Lewandowski កំពុងគ្រងដំណែងជាកីឡាករអឺរ៉ុបដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ពោលគឺរូបគេបានស៊ុតបញ្ចូលទី២៩គ្រាប់ ដែលបានបំបែកកំណត់ត្រាកាលពីរដូវកាលមុនរបស់ខ្លួនដោយស៊ុតបានត្រឹមតែ២២គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ Goal