Koi ឲ្យគេឯង ច្រណែនទៀតហើយ បើម្លឹងៗ!!

//s5.kh1.co/41/41cf03181a20127953513622946df18556639f8e.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីទទួលបានកាដូដែលជាចិញ្ចៀនពេជ្រដ៏ប្រណីតមក តារាស្រី Koi ព្រមទាំងគូស្នេហ៍ កាន់តែមានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ជាពិសេស ស្រាប់តែកាលពីថ្មីៗនេះ តារាស្រី Koi បានរៀបចំបង្កភាពភ្ញាក់ផ្អើលថ្ងៃខួបកំណើតគម្រប់ ៤១​ឆ្នាំ ឲ្យគូស្នេហ៍របស់ខ្លួន យ៉ាងរ៉ូមែនទិកថែមទៀត

ថៃ៖ គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយទៀតហើយ នៅក្នុងវិស័យសិល្បៈកម្សាន្ត រវាង​តារាសម្ដែងស្រី នាង Koi Rachawin និង តារាប្រុស លោក Toon ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ នៅលើបណ្ដាញសង្គម ព្រមទាំងធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែធ្វើការតាមដាន និងរង់ចាំពីដំណឹងល្អរបស់អ្នកទាំងពីរឆាប់ៗនេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ រឹតតែធ្វើឲ្យហ្វេនៗកាន់តែច្រណែន ដោយកាលពីថ្មីៗនេះ តារាស្រី Koi បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងថ្ងៃកំណើតគម្រប់ ៤១ ឆ្នាំ របស់គូស្នេហ៍ខ្លួន ដោយបានរៀបចំឡើង យ៉ាងរ៉ូមែនទិក ដែលនៅក្នុងការរៀបចំនេះ នាងបានឆ្លៀតឱកាស ពីការថតកម្មវិធី នៅក្នុងវគ្គចុងក្រោយ ហើយថែមទាំងដើម្បីឲ្យបុគ្គលិកទាំងអស់ដែលបានរួមការងារនៅក្នុងការថតកម្មវិធីនេះ បានមកចូលរួមក្នុងថ្ងៃកំណើតរបស់គូស្នេហ៍នាង ទៀតផង។  

នៅក្នុងនោះដែរ នាងក៏បានសរសេររៀបរាប់ថា៖ 

រីករាយថ្ងៃកំណើត លោក ៤១ ។ កាលម្សិលមិញនេះ គឺជាថ្ងៃចុងក្រោយនៃការថតកម្មវិធីទីផ្សារ ដូច្នេះហើយ Koi បានជ្រើសរើសការរៀបចំនៅក្នុងថ្ងៃនេះ ព្រោះខ្ញុំចង់ឲ្យ ក្រុមការងារទាំងអស់ដែលបានបង្កើតកម្មវិធីទីផ្សារជាមួយគ្នា អស់រយៈពេល ២ ខែ ដើម្បីបានមកជូនពរដល់ថ្ងៃខួបកំណើតរបស់ Toon ផងដែរ។  

Koi Ratchawin

លើសពីនេះទៅទៀត Koi ក៏បានបង្ហាញពីកាដូ ដ៏ល្អបំផុតនៅក្នុង វ័យឆ្នាំ ៤១ របស់គូស្នេហ៍របស់នាង ព្រោះដោយសារតែចំនួនទឹកប្រាក់នៃការបរិច្ចាគ សម្រាប់គម្រោងទីផ្សារមួយនេះ បានកើនឡើងដល់ទៅ ៤១ លានបាត ដែលជាតួលេខដែលបានស៊ីគ្នា ជាមួយនឹងអាយុរបស់ Toon ទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញដូច្នេះហើយ ហ្វេនជាច្រើនដែលតែងតែគាំទ្រដល់គូស្នេហ័មួយគូនេះ ក៏បានចូលមកអបអរ ព្រមទាំងជូនពរដល់ Toon គ្រប់ៗគ្នាផងដែឬ៕

សូមទស្សនារូបភាពខាងក្រោម៖

Koi
Koi
Koi 
Koi 
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Toon 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T