ថៃ៖ គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយទៀតហើយ នៅក្នុងវិស័យសិល្បៈកម្សាន្ត រវាងតារាសម្ដែងស្រី នាង Koi Rachawin និង តារាប្រុស លោក Toon ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ នៅលើបណ្ដាញសង្គម ព្រមទាំងធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែធ្វើការតាមដាន និងរង់ចាំពីដំណឹងល្អរបស់អ្នកទាំងពីរឆាប់ៗនេះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ រឹតតែធ្វើឲ្យហ្វេនៗកាន់តែច្រណែន ដោយកាលពីថ្មីៗនេះ តារាស្រី Koi បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងថ្ងៃកំណើតគម្រប់ ៤១ ឆ្នាំ របស់គូស្នេហ៍ខ្លួន ដោយបានរៀបចំឡើង យ៉ាងរ៉ូមែនទិក ដែលនៅក្នុងការរៀបចំនេះ នាងបានឆ្លៀតឱកាស ពីការថតកម្មវិធី នៅក្នុងវគ្គចុងក្រោយ ហើយថែមទាំងដើម្បីឲ្យបុគ្គលិកទាំងអស់ដែលបានរួមការងារនៅក្នុងការថតកម្មវិធីនេះ បានមកចូលរួមក្នុងថ្ងៃកំណើតរបស់គូស្នេហ៍នាង ទៀតផង។
នៅក្នុងនោះដែរ នាងក៏បានសរសេររៀបរាប់ថា៖
លើសពីនេះទៅទៀត Koi ក៏បានបង្ហាញពីកាដូ ដ៏ល្អបំផុតនៅក្នុង វ័យឆ្នាំ ៤១ របស់គូស្នេហ៍របស់នាង ព្រោះដោយសារតែចំនួនទឹកប្រាក់នៃការបរិច្ចាគ សម្រាប់គម្រោងទីផ្សារមួយនេះ បានកើនឡើងដល់ទៅ ៤១ លានបាត ដែលជាតួលេខដែលបានស៊ីគ្នា ជាមួយនឹងអាយុរបស់ Toon ទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញដូច្នេះហើយ ហ្វេនជាច្រើនដែលតែងតែគាំទ្រដល់គូស្នេហ័មួយគូនេះ ក៏បានចូលមកអបអរ ព្រមទាំងជូនពរដល់ Toon គ្រប់ៗគ្នាផងដែឬ៕
សូមទស្សនារូបភាពខាងក្រោម៖