បទ​ពិសោធន៍​ពិត​​​ពី​​​ខ្ញុំ៖ «កុំផ្តល់​​ក្តី​​​សង្ឃឹម​​​​ឲ្យ​​នរណា បើ​អ្នក​​មិន​​​បាន​​​ស្រលាញ់​​​​គេ​!»​

//s5.kh1.co/ac/ac66e9a317641cc0b03e1244436c51f6781b624b.png
ប្រលោមលោក & អប់រំ

 ០១-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពាក្យថា​ស្រលាញ់វាមិនមែនចេះតែនិយាយទៅកាន់មនុស្សគ្រប់គ្នានោះទេ ទាល់តែឆ្លងកាត់ផ្លូវ​អារម្មណ៍​ជាមុន ដោយបញ្ជាក់ថាយើងមានចិត្តលើភាគីម្នាក់ទៀតទើបអាចនិយាយបាននូវពាក្យចេញពីចិត្តថា «ខ្ញុំស្រឡាញ់​អ្នក​»​

ពាក្យថា​ស្រលាញ់វាមិនមែនចេះតែនិយាយទៅកាន់មនុស្សគ្រប់គ្នានោះទេ ទាល់តែឆ្លងកាត់ផ្លូវ​អារម្មណ៍​ជាមុន ដោយបញ្ជាក់ថាយើងមានចិត្តលើភាគីម្នាក់ទៀតទើបអាចនិយាយបាននូវពាក្យចេញពីចិត្តថា «ខ្ញុំស្រឡាញ់អ្នក»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្រឡាញ់មិនមែនជាការធ្វើឲ្យមនុស្សពីរនាក់ឈឺចាប់ដោយសារ​តែភាគីណាមួយ​ធ្វើទង្វើមិនគប្បី​ដាក់​ខ្លួននោះទេ ប្រសិនជាភាគីណាមួយមិនច្បាស់លាស់ជាមួយគ្នា ហេតុអ្វីក៏និយាយ និងបង្កើត​ការ​ស្រលាញ់ដើម្បីឲ្យគេសប្បាយចិត្តមួយគ្រាធ្វើអ្វី?

ការឈឺចាប់
ការឈឺចាប់

ខ្ញុំគឺជាជនទីបីដែលចូលមកជ្រៀតជ្រែកក្នុងរឿងស្នេហារបស់នារីម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយ​បុរសម្នាក់ផ្សេងទៀត។ តើខ្ញុំតែងតែរំខានអ្នកអត់ គ្រប់ពេលដែលខ្ញុំតេទៅបែបនេះ? សំនួរនេះខ្ញុំតែងតែ​សួរនាង ប៉ុន្តែនាងថាមិនថ្វីទេ។ ចម្លើយមួយនេះគឺភស្តុតាងដែលមិនអាចបន្តោសខ្ញុំទាំងស្រុងបាននោះទេ ដោយសារតែនារីម្នាក់​នោះ​មិនបានប្រាប់ខ្ញុំថាគេមានសង្សា ឬមានទំនាក់ទំនងជាមួយបុរសណាម្នាក់ឡើយ ។ គេតែងតែផ្តល់ក្តីសង្ឃឹមមកឲ្យខ្ញុំជារឿយៗដោយការនិយាយគ្នាលេងតាមទូរសព្ទ តាមបណ្តាញសង្គម និងការជួបមុខគ្នាបន្តិចបន្តួចផងដែរ ពោលមិនសូវបានចេញក្រៅទេ ដោយសារតែនាងមានលេសរវល់​ស្ទើរតែគ្រប់ពេល។

ការឈឺចាប់
ការឈឺចាប់

មួយរយៈក្រោយមក ខ្ញុំតែងតែឆ្ងល់ ហើយក៏ដាច់ចិត្តសួរតាមទូរសព្ទពីការរវល់ និងការរកលេស​របស់នាង ថាហេតុអ្វីបានជាតែងតែគេចវេសជាមួយខ្ញុំបែបនេះ? មួយដងជាពីរដងមិនមានបញ្ហានោះទេ ប៉ុន្តែពេលចុងក្រោយបែរជាចម្លើយមួយដែលធ្វើឲ្យបេះដូងរបស់​ខ្ញុំស្ទើរតែធ្លាក់​ដល់ដីដោយសារតែនាងបានប្រាប់ខ្ញុំថាគេមានសង្សាហើយ។ នាងមិនបានស្រឡាញ់​ខ្ញុំ​ទេ ខ្ញុំគ្រាន់តែជាអ្នកកំដនៅពេលដែលនាងពិបាកចិត្ត រីឯចំណែកបេះដូងរបស់នាងបាន​ផ្ទុកបុរស​ម្នាក់​នោះ​ដែលមិនមែន​ជាខ្ញុំបាត់ទៅហើយ។

ការឈឺចាប់
ការឈឺចាប់

ក្តីសង្ឃឹមដែលនាងបានផ្តល់ឲ្យខ្ញុំសប្បាយចិត្តកន្លងមកនេះ គឺជាការលេងសើចតែប៉ុណ្ណោះ។ គិតសព្វៗទៅខ្ញុំប្រៀបបីដូជាកូនអុកដែលកំដនាងនៅពេលពួកគេឈ្លោះគ្នា និងពេលដែលបុរស​ម្នាក់នោះមិនសូវខ្វាយខ្វល់មកកាន់នាងម្តងៗ។ គ្រាន់តែឮពាក្យនេះភ្លាម បេះដូងរបស់ខ្ញុំវាបាន​បៀមឈាមដោយមិនដឹងថាត្រូវនិយាយបែបណាទៅកាន់នាង គ្រាន់តែដឹងថានាងគឺជាមនុស្សម្នាក់​ដែលបំផ្លាញចោលនូវការស្រលាញ់ដ៏បរិសុទ្ធចេញពីចិត្តរបស់ខ្ញុំ និងធ្វើឲ្យអ្នកដែលតែងតែស្តាប់​គ្រប់​រឿងរបស់នាងមិនថាសប្បាយ និងពិបាកចិត្តឈឺចាប់ថែមទៀតផង។

ការឈឺចាប់
ការឈឺចាប់

នេះហើយគឺជាមេរៀនសម្រាប់ជីវិតរបស់ខ្ញុំមួយក្នុងរឿងស្នេហា ប៉ុន្តែមិនថ្វីទេនេះគឺជាមេរៀន​ដើម្បី​ជម្រុញដល់ទឹកចិត្ត និងបេះដូងឲ្យដឹងកាន់តែច្បាស់ពីទំហំនៃការស្រលាញ់ពីមនុស្សម្នាក់ទៅ​កាន់​មនុស្សម្នាក់ទៀត។ ជាការក្រែងរំឮកទៅកាន់អ្នកដែលជួបរឿងបែបនេះ សូមកុំបាក់ទឹកចិត្ត ហើយត្រូវ​បន្តរស់ទៅមុខទៀតដើម្បីឲ្យជីវិតរបស់យើងកាន់តែប្រសើរ និងក៏ជាមេរៀនមួយដើម្បីស្វែងយល់​ពី​មនុស្ស​ម្នាក់ទៀតមុនពេលឈានចូលការស្រឡាញ់កើតឡើងផងដែរ៕

រូបតំណាង
រូបតំណាង
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T