មិនសាក មិនដឹង! ៥​ ​ជំហាន​​​ពី​​​ស្នេហា​​​ប្រាកដ​​​ប្រជា ដែល​​​​​អ្នក​សារ​ភាព​​ភាគ​​ច្រើន​ទទួល​ជោគ​ជ័យ

//s5.kh1.co/63/631375d3fc4499dc03f0f1638e923a7bed7f0410.jpg
ប្រលោមលោក & អប់រំ

 ២៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជីវិតស្នេហារបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗពីគ្នា។ ដូចេ្នះបើយើងស្រឡាញ់ នរណាម្នាក់ហើយ សូម​កុំបណ្តោយឲ្យមនុស្សជាទីស្រឡាញ់ចាកឆ្ងាញចេញពីយើងដោយមិនបានសារភាព​ប្រាប់នូវ​អារម្មណ៍​​នៅក្នុង​ចិត្តសោះ

ជីវិតស្នេហារបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗពីគ្នា។ ដូចេ្នះបើយើងស្រឡាញ់ នរណាម្នាក់ហើយ សូម​កុំបណ្តោយឲ្យមនុស្សជាទីស្រឡាញ់ចាកឆ្ងាញចេញពីយើងដោយមិនបានសារភាព​ប្រាប់នូវ​អារម្មណ៍​​នៅក្នុងចិត្តសោះ។ខាងក្រោមនេះជាជំហានដែលអាចជួយលោកអ្នកឲ្យកាន់តែខិតជិតមនុស្សក្នុងបេះដូងមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចទី១៖ កុំអៀនខ្មាស់ក្នុងការប្រាស្រ័យទាក់ទង

បើសិនជាយើងចាប់ចិត្តទៅលើនរណាម្នាក់ សូមបង្ហាញនូវអារម្មណ៍ដែលគិត និងបារម្ភទៅ​កាន់ដៃ​គូម្ខាងទៀងឲ្យដឹងដើម្បីទទួលបានចំណាប់អារម្មណ៍។ ថ្វីត្បិតតែ សកម្មភាពនេះហាក់បីដូចជា​បង្ហាញ​ចេញនូវអារម្មណ៍បន្តិចមែន ប៉ុន្តែយ៉ាងហោចណាស់ យើងក៏អាចដឹងអំពីអារម្មណ៍​របស់ដៃ​គូម្ខាង​ទៀត​មកកាន់យើងផងដែរ។

ចំណុចទី ២៖ សាកបបួលដើរលេង ឬមើលកុនជាមួយមិត្តដទៃទៀត

ប្រហែលជាអ្នកមិនអាចទៅដើរលេងតែពីរនាក់បានទេ ពីព្រោះតែទំនាក់ទំនងរវាងអ្នក និងដៃគូម្ខាង​ទៀត​មិនទាន់មានទំនាក់ទំនងស្អិតរមួត។ ការបបួលមនុស្សក្នុងបេះដូងជាមួយនឹងមិត្តដទៃទៀតក៏​ជាវិធីសាស្ត្រដ៏ល្អផងដែរក្នុងមើលចិត្តគ្នា និងការបង្ហាញនូវអត្តចរិតពិតនៅពេលដែលមានការ​ជួបជុំ​គ្នាជាក្រុម។

រូបតំណាង
រូបតំណាង

ចំណុចទី ៣៖ សាកសួរអំពីចំណង់ចំណូលចិត្ត

ចំណង់ចំណូលចិត្តស្រដៀងគ្នាក៏បង្ហាញអំពីភាពចម្រុះសម្រុងនឹងគ្នាខ្លះៗដែរ។ ប៉ុន្តែអ្វីដែលពិសេស​ជាងនេះទៅទៀត អ្នកអាចឆ្លៀតឱកាសក្នុងបង្ហាញអារម្មណ៍នៅក្នុងបេះដូងតាមរយៈការប្រាប់រឿងផ្ទាល់​ខ្លួនអំពីទីកន្លែងដែលចូលចិត្ត របស់ប្រើប្រាស់ផ្ទាល់ខ្លួន កម្មវិធីទូរទស្សន៍ តារា និងពិធីបុណ្យផ្សេងៗ​ដែល​បង្ហាញអំពីដំណើរកម្សាន្តដូចជា បុណ្យភូមិ ពិធីបុណ្យចូលឆ្នាំខ្មែរ ចិន ជាដើម ល។

ចំណុចទី៤៖ បង្ហាញចេញនូវកាយវិការក្នុងនាមជាមិត្តសិន មុនពេលឈានទៅដល់ស្នេហា

នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់អ្នកដើម្បីស្ទាបស្ទង់ឲ្យដឹងថា ដៃគូម្ខាងទៀតពិតជាមានចិត្តលើ​អ្នកឬអត់។ ក្នុងការចាប់ផ្តើមអ្វីមួយ គួររង់ចាំដោយអត់ធ្មត់។ ស្នេហាដែលរហ័សស្រឡាញ់គឺផុយស្រួយ​ខ្លាំងណាស់។ ការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកគឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន។

រូបតំណាង
រូបតំណាង

ចំណុចទី៥៖ សាកសួរដៃគូម្ខាងទៀតអំពីសាវតាគ្រួសារ និងការងារ

មុននឹងចាប់ផ្តើមស្រឡាញ់នរណាម្នាក់ លោកអ្នកគួរសម្លឺងមើលទៅឲ្យបានជ្រៅ។ ការដែលចាប់ផ្តើម​ស្រឡាញ់ដើម្បីតែកំដអារម្មណ៍ ឬជាសង្សាបង្អួតគ្នាគឺជាចំណុចដែលធ្វើឲ្យជីវិតស្នេហាមានការប្រះស្រាំ​និងខាតបង់ពេលវេលានៃជីវិត។

អ្វីក៏ដោយ ចាំបាច់ត្រូវតែមានជំហ៊ាន។ ជាដំបូងគឺមិត្តដែលយល់ចិត្ត បន្ទាប់មកជាសង្សាដែល​បង្ហាញ​នូវអារម្មណ៍ និងប្រាប់អំពីរឿងរ៉ាវនៅក្នុងជីវិតទៅកាន់ដៃគូម្ខាងទៀត ចុងក្រោយបន្ទាប់ពីស្វែងយល់​អំពីស្ថានភាពគ្រួសារម្ខាងទៀតហើយ យើងគួរចាប់ផ្តើមរៀបចំអនាគតជាមួយគ្នា៕

Mom Seserak
Mom Seserak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T