ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ភាពយន្តបែប 3D រឿង "ក្រុមបាល់ទាត់ស្រុកស្រែ" នឹងចាក់បញ្ចាំងលើអេក្រង់ ធំបែប 3D ក្នុងរោងភាពយន្ត Legend ។ ក្នុងខ្សែភាពយន្តថ្មីនេះ មានការចូលរួមសម្ដែង ដោយតួអង្គ ដូចជា អាតឺម អាញ៉ាញ់ អាជូ និងតួអង្គសំខាន់ៗជាច្រើនទៀត និងនាំមកនូវភាពសប្បាយរីករាយ ជូនលោកអ្នក និងដំណើរកំសាន្តដ៏គួរឲ្យភ្ញាក់ផ្អើល ពេលបានទស្សនា នូវខ្សែភាពយន្តនេះ។

ភាពយន្តបែប 3D រឿង "ក្រុមបាល់ទាត់ស្រុកស្រែ" ដើម្បីចង់ដឹងថា តើ អាតឺម អាញ៉ាញ់ អាជូ និងតួអង្គសំខាន់ៗជាច្រើនទៀត នាំមកនូវភាព សប្បាយរីករាយ ជូនលោកអ្នក យ៉ាងណានោះ ? មានតែចូលរួមទស្សនាទាំងអស់គា្ន នៅរោងភាពយន្ត Legend ក៏ដូចជាការចូលរួម ទស្សនាកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។

ភាពយន្តបែប 3D រឿង "ក្រុមបាល់ទាត់ស្រុកស្រែ" បានចាប់ផ្ដើមចាក់បញ្ចាំងជាសាធារណៈ កាលពីថ្ងៃទី ១១ មេសា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅរោងភាពយន្ត legend ដែលមានទីតាំង នៅផ្សារទំនើប City Mall ជាន់ទី ៣ ។ សូមទស្សនិកជនរួសរាន់ឡើងទាំងអស់គ្នា កុំឲ្យខ្សែភាពយន្ត ដ៏ត្រជាក់ភ្នែកនេះ កន្លងផុតទៅឲ្យសោះ...! ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]