រាជធានីភ្នំពេញ៖ ពិតជាគួរឲ្យមោទនភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងមូល ដែលមានសម្តេចតេជោ ហ៊ុនសែន ជាអ្នកដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតឈ្លាសវៃបានប្រែក្លាយ ប្រទេសជាតិទាំងមូល ដែលទើបងើបផុតពីគំនរសង្រ្គាមនុងរយៈ ពេលតែប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឲ្យមានការរីកចម្រើន ល្បីរន្ទឺនៅលើឆាកអន្តរជាតិ គ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសកម្រិតជីវភាពប្រជាពលរដ្ឋតែម្តង ។

ជាក់ស្តែងពេលនេះព្រះរាជាណាចក្រកម្ពុជាពិត ជាមានភាពល្បីល្បាញ ឯប្រជាពលរដ្ឋមានការកែប្រែមុខមាត់ថ្មី ជីវភាពកាន់តែធូរធារទៅៗក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេ ជោហ៊ុន សែន ដូចពាក្យមួយឃ្លាថា «បើរើសអ្នកដឹកនាំត្រូវប្រទេសជាតិរីកចម្រើនតែបើរើសអ្នកដឹក នាំខុសប្រទេសជាតិនឹងលិចលង់ដូចជំនាន់ប៉ុលពលជាដើម» ។ អ្វីដែលជាការកត់សម្គាល់ទៀតនោះនៅពេលឆាប់ៗខាងមុខនេះព្រះរា ជាណាចក្រកម្ពុជានឹងមានពហុកីឡដ្ឋានដ៏ទំនើបដែលមិនធ្លាប់មានពី មុនមក និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡា SEA GAME នៅឆ្នាំ២០២០ខាងមុខទៀតផង ។

នៅរសៀលថ្ងៃទី១២ មេសា លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាលី យ៉ុងផាត់ រួមជាមួយមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ ជាច្រើនរូបទៀតបានធ្វើពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ ដី ដើម្បីឈានទៅដល់ពិធីបើកការដ្ឋានស្ថាបនាពហុកីឡាដ្ឋាន ថ្មី«ពហុកីឡដ្ឋានជាតិមរតកតេជោ» មានទីតាំង ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ដែលសាងសង់លើដីតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ាលី យ៉ុងផាត់ ក្នុងទំហំផ្ទៃដីប្រមាណ៨៣ហិកតា ។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា  ស្របពេលដែលកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង វិស័យកីឡាជាមុខព្រួញ១ចាំបាច់មានការ អភិវឌ្ឍក្រោមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ។ ពហុកីឡដ្ឋានដែលត្រូវសាងសង់នាពេលនេះមានឈ្មោះថា«ពហុកីឡដ្ឋាន ជាតិមរតកតេជោ »សាងសង់លើតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ស្រាប់។ ទីតាំងនេះលែងនៅឆ្ងាយពីរាជធានីភ្នំពេញហើយហើយពហុកីឡដ្ឋាននេះ នឹងបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១២ មេសា នេះ តទៅ ។ តំបន់អភិវឌ្ឍរបស់លោកឧញ៉ាលី យ៉ុងផាត់ នេះមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងរយៈពេលកន្លងមក និងទៅខាងមុខ ដែលប្រែក្លាយទៅជាតំបន់ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការកម្សាន្ត ដ៏ទំនើបមួយ ។ ជាក់ស្តែងពេលនេះលោកឧកញ៉ាលី យ៉ុងផាត់ បានរៀបចំទីលានវាយកូនគោលយ៉ាងទំនើបមិនធ្លាប់មានដែលមាន ៣៦រន្ធត្រូវបានស្ថាបនារួចរាល់ហើយ ។

ពហុកីឡដ្ឋានជាតិមរតកតេជោ នេះនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី១២ មេសា ២០១៣ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើងមួយថ្ងៃ ដើម្បីជាការអបអរសាទរបុណ្យចូលឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]