នៅថ្ងៃចុងសប្ដាហ៍នេះ ខ្មែរឡូត សូមនាំអារម្មណ៍ ប្រិយមិត្តទាំងអស់ មកទស្សនា វីដេអូ កំសាន្ដប្លែកៗ ដែល អាចធ្វើអោយ បរិយាកាស កាន់តែមាន ភាពសប្បាយរីករាយ នាឳកាស ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិយើងនេះ។ វីដេអូខាងក្រោមនេះ បានបង្ហាញពី អ្នកបើកបរឡានម្នាក់ដែល មានតែ ដងខ្លួន គ្មានក្បាល ហើយគាត់ បានបើករថយន្ដ ជាការពញ្ញាក់ ដល់អ្នកលក់ ម្ហូបអាហារ នៅតាមបង្អួច។ អ្នកដែលបានឃើញ នូវហេតុការណ៍នេះ វិះតែនឹង ដួលសន្លប់ដោយសារ តែវាគួរអោយ ព្រឺខ្លាច និង ពិតជាមាន ភាពរន្ធត់ខ្លាំងណាស់ នៅពេលដែល ឃើញតែខ្លួនមនុស្ស ឥតក្បាល អាចបញ្ជាយានយន្ដបានយ៉ាងដូច្នេះ។

អ្វីដែលជាការពិតនៅពីក្រោយ រឿងចំលែកនេះ គឺជាស្នាដៃរបស់ អ្នកលេងសៀកដ៏ល្បីល្បាញ ម្នាក់ឈ្មោះថា Rahat ដែលរូបលោក ត្រូវបានគេទទួលស្គាល់ទូទាំង ពិភពលោក ថា ជាអ្នកលេងសៀក ពូកែ និងហាក់បីដូចជា ពិតៗ ចំពោះរាល់ការ សំដែងរបស់គាត់នីមួយៗ។

ចង់ដឹងថា ការសំដែងរបស់គាត់មានភាពព្រឺព្រួចយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]