៤ចំណុចដែលឪពុកម្តាយមិនគួរនិយាយពេលប្រដៅកូនចៅ

//s5.kh1.co/fc/fc3865aff24203a9568dfb09d49a21d675163bcc.jpg
ប្រលោមលោក & អប់រំ

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គន្លឺះនៅក្នុងការរៀបចំទុកដាក់កូនចៅជាមួយពាក្យសំដីដែលសមប្រកប

ចំណុចដែលឪពុកម្តាយមិនគួរនិយាយពេលប្រដៅកូនចៅ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រៀបធៀបកូនជាមួយអ្នកដទៃ

យើងបានមើលឃើញស្ថានការណ៍បែបនេះនៅក្នុងបរិបទគ្រួសារមួយចំនួន។ ដោយឡែក ពាក្យសំដីទាំងនេះតែងតែពាំនាំមកនូវការបាក់ទឹកចិត្តសម្រាប់កូនៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ជាក់ស្តែង គោលបំណងក្នុងការនិយាយបែប សម្រាប់ឪពុកម្តាយមួយចំនួនគឺដើម្បីចង់ឲ្យកូនចាប់ផ្តើមយកអ្នកបុគ្គលណាមួយជាគំរូ។

តាមពិតទៅ ការប្រើប្រាស់ពាក្យសំដីបែបនេះ មិនត្រឹមតែបង្ហាញចេញនូវការវាយតម្លៃទាបចំពោះកូននោះទេ ថែមទាំងអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តទៀតផង។ អ្វីដែលឪពុកម្តាយគួរធ្វើគឺលើទឹកចិត្តកូន និងផ្តល់ដំបូន្មានល្អៗទៅតាមលទ្ឋភាព និងការយល់ដឹងប្រកបដោយវិចាណញ្ញាណ។

២. ការស្តីបន្ទោសកូននៅមុខអ្នកដទៃ

ការប្រៀនប្រដៅកូនចៅគឺជាអំពើមួយដ៏ត្រឹមត្រូវដើម្បីងតម្រង់ទិសទៅកាន់អនាគតត្រចះត្រចង់។ ផ្ទុយមកវិញ បើសិនជាការស្តីប្រដៅនោះមានដំណើរការខុសប្រក្រតី នោះអាចនឹងបង្កមហន្តរាយដល់កូនៗ ។ កិច្ចការដ៏ត្រឹមត្រូវគឺ អ្នកអាចស្តីប្រដៅនៅពេលដែលភ្ញៀវទាំងអស់ត្រឡប់ទៅវិញ។ បន្ទាប់មក អ្នកអាចប្រៀនប្រដៅកូនចៅទៅតាមការអប់រំប្រកបដោយគតិបណ្ឌិត និងប្រាប់អំពីចំណុចដែលគួរកែប្រែដើម្បីបំពេញចំណុចខ្វះខាត។

រូបតំណាង
រូបតំណាង

៣. ការដាក់វិន័យដែលគ្មានហេតុផល

ការដាក់កំហិត ឬវិន័យអ្វីមួយទៅកាន់កូនចៅ ចាំបាច់ត្រូវតែមានហេតុផលដែលបញ្ជាក់ថា កិច្ចការដែលអ្នកកំពុងធ្វើគឺអាចជួយដល់ពួកគេ និងអនាគតរបស់ពួកគេបាន។ ឧទាហរណ៍ ការញ៉ាំបន្លែគឺពិត ជាពិបាកសម្រាប់ក្មេងតូច និងមនុស្សធំមួយចំនួនផងដែរ។ ដូច្នេះ ការពន្យល់ប្រាប់អំពីផលវិជ្ជមាន និងអវិជ្ជមានទៅកាន់ពួកនៃការបរិភោគបន្លែគឺពិតជាភារកិច្ចដែលមិនអាចកាត់ថ្លៃបាន។

៤. ប្រើពាក្យអសុរោះទៅកាន់កូនចៅ

ការប្រើប្រាស់ពាក្យសំដីគឺពិតជាសំខាន់ខ្លាំងណាស់។ ការប្រើប្រាស់ដែលត្រឹមត្រូវគឺនាំទៅកាន់ជីវិតដែលវិជ្ជមាន ហើយការប្រើប្រាស់ខុសគឺនាំទៅកាន់មហន្តរាយ។ ដូច្នេះ ការប្រើពាក្យដែលពុំគប្បីទៅកាន់កូនចៅ (ជេរ) គឺបង្ហាញចេះនូវបុគ្គលិកលក្ខណៈដែលពោពេញទៅដោយភាពអវិជ្ជា និងជាគំរូអវិជ្ជ មានទៅកាន់កូនចៅជំនាន់ក្រោយផងដែរ។

ចូរទុកដាក់កូនចៅតាមរយៈគតិបណ្ឌិត និងកុំបណ្តោយឲ្យកំហឹងមួយឆាវបង្កទៅជាការស្តាយក្រោយអស់មួយជីវិត។ ពាក្យសំដីគឺមានឥទ្ឋិពល ដូចេ្នះការយល់ដឹងអំពីវិធីសាស្ត្រក្នុងការប្រើប្រាស់គឺជាប្រការមួយដ៏ល្អជាទីបំផុត៕

រូបតំណាង
រូបតំណាង
Mom Seserak
Mom Seserak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T