រាជធានីភ្នំពេញ ៖ អាងយប់ស្ងាត់រថយន្ដកុងតឺន័រ បើកលឿនពេកជ្រុលទៅបុកម៉ូតូកិន ខ្ទេចមួយកំណាត់ក្រោយ អ្នកជិះម៉ូតូ៣នាក់លោតចេញទាន់ របួសរយះដៃជើង ។ គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ មេសា នៅចំណុចព្រំប្រទល់សង្កាត់ចោមចៅ និងសង្កាត់ស្ទឹងមានជ័យ តាមផ្លូវវេងស្រេងកែងផ្លូវដួងងៀប  ។

ប្រភពព័ត៌មានឱ្យដឹងថា រថយន្ដកុងតឺន័រ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3B-4428 បើកតាមផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត ស្របគ្នាជាមួយម៉ូតូគុបជ្រុងធុន៥០ ពណ៌ទឹកប្រាក់ ជិះគ្នា៣នាក់ ជាយុវជន ខណៈមកដល់ចំណុចខាងលើរថយន្ដបើកលឿនពេកជ្រុលទៅបុកពីក្រោយម៉ូតូ ពេញទំហឹង តែសំណាងល្អអ្នកជិះម៉ូតូទាំង៣នាក់លោតចេញពីម៉ូតូទាន់ ដួលរយះដៃជើង ចំណែកម៉ូតូត្រូវរថយន្ដកិនពីលើខ្ទេចផ្នែកខាងក្រោយ ។ ក្រោយកើតហេតុ អ្នកបើករថយន្ដភ័យស្លន់ស្លោបានរត់គេចខ្លួនបាត់ស្រមោល ។ រថយន្ដនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]