ស្រលាញ់ណាស់? ហេតុផល​ទាំងនេះ​បង្ហាញ​ថា «ស្នេហា​ជាថ្នាំ​ប៉ូវ​ តែ​ក៏​ជាថ្នាំ​ពុល​»!

//s9.kh1.co/3d/3d3e302187ff1102253b4092ecae07e6a7441622.jpg
ប្រលោមលោក & អប់រំ

 ២៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកខ្លះបានជួបហើយ តែក៏មានរឿងរហូតបែកគ្នា ក៏ចាប់ផ្តើមនិយាយមកថា៖ «ស្នេហា ប្រៀបដូចជាថ្នាំ​ពិស​ពុលមួយ អីចឹង»

ស្នេហាគឺជារឿងរ៉ាវ ដែលយើងគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះ។ ទាស់តែយើងពុំអាចដឹងនៅពេលវេលាជាក់លាក់របស់​វា​ប៉ុណ្ណោះ។ អ្នកខ្លះបានជួបហើយ តែក៏មានរឿងរហូតបែកគ្នា ក៏ចាប់ផ្តើមនិយាយមកថា៖ «ស្នេហា ប្រៀបដូចជាថ្នាំ​ពិស​ពុលមួយ អីចឹង»។ វាមានន័យថា ពួកគេទទួលបាននូវការខូចចិត្ត និងឈឺផ្សាយ៉ាងធ្ងន់ធ្ងរគួរសម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកអ្នកដែលគាត់ទទួលបាននូវភាពជោគជ័យ ក្នុងរឿងស្នេហានោះវិញ ពួកគាត់បាននិយាយមកថា៖ «ស្នេហាជាថ្នាំពុលមែន តែបើយើងប្រើអោយបានត្រឹមត្រូវ វានឹងក្លាយជាថ្នាំទេព ឬថ្នាំប៉ូវមួយមិនខាន»។

រូបតំណាង
រូបតំណាង

ស្នេហាជាគឺជាកម្លាំង និងថាមពលដ៏ធំមួយ ដែលអាចជួយជំរុញអោយ អ្វីៗគ្រប់យ៉ាងមានភាពល្អ​ និងពោរពេញ​ទៅដោយអត្ថន័យ។

មានមនុស្សជាច្រើនណាស់ ហ៊ានលះបង់ និង ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាការពារ និងជំនះ​រាល់​ឧបសគ្គដើម្បីថែរក្សាស្នេហារបស់ពួកគេ អោយបានគង់វង្ស និងសិ្ថតស្ថេរ ពីព្រោះតែបែបហ្នឹងហើយទើបស្នេហា​មានឥទ្ធិពលក្នុងចិត្តមនុស្សគ្រប់រូប។

រូបតំណាង
រូបតំណាង

ស្នេហា ពិតជាធំធេងពីព្រោះយើងអាចអោយនិយមន័យវាបានខុសៗគ្នា តាមការយល់ឃើញរបស់យើង។ ដូច្នេះ ហើយទើបគូស្នេហ៍គ្រប់រូបប្រាថ្នាចង់បានអ្នកជាដៃគូណាម្នាក់ដែលយល់ចិត្ត ចេះគោរព យោគយល់ អធ្យាស្រ័យ អត់ឱន និងជាពិសេសនោះការជឿជាក់លើគ្នា ដើម្បីរក្សាទំនាក់ទំនងសេ្នហាអោយបានយូរ និងមានថ្ងៃដែលអាច កាន់ដៃគ្នារហូតដល់ចាស់រៀងខ្លួន។

សំខាន់ជាងនេះទៅទៀតនោះ ទោះបីស្នេហាមានសភាពសំខាន់និង មានតម្លៃប៉ុន្មានក៏ដោយ តែត្រូវចាំថាត្រូវទុក​កន្លែងតូចមួយសម្រាប់ខ្លួនឯង មានន័យថាអ្នកទាំងអស់គ្នាអាចស្រលាញ់ តែមិនមែនលះបង់ខ្លួន​ឯងចោល​រួច​អោយស្នេហា មកបាំងមុខនោះទេ ពីព្រោះបើបែបនោះប្រាកដណាស់អ្នកនិងយល់ថាវាជា ថ្នាំពុលជាមិនខានឡើយ។ 

ចូរចងចាំ ស្នេហា គឺ ប្រៀបបាននឹងពណ៌ដែលយកមកបន្ថែម អោយរូបគំនូរមួយផ្ទាំងដែលមានភាពស្រស់ស្អាតមួយ តែប៉ុណ្ណោះ។ ដូចនេះហើយ ទោះបីជាមានពណ៌ ឬអត់ ក៏រូបគំនូរនោះនៅតែស្អាតដដែល៕ 

រូបតំណាង
រូបតំណាង
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T