កសិករនៅឡាវប្រឈមនឹងការលំបាកក្នុងការនាំចេញទិន្នផលដំណាំ

//s5.kh1.co/18/18752c750bf2d169c30ffadba24efe9656305e1b.jpg
សង្គម

 ២៥-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រជាកសិករនៅខេត្ត Oudomxay កំពុងជួបការលំបាកក្នុងការលក់កសិផលដោយសារវិបត្តិសេដ្ឋកិច្ចដែល បង្កឡើងដោយការរីករាលដាលនៃជម្ងឺ COVID-១៩

ឡាវ៖ ប្រជាកសិករនៅខេត្ត Oudomxay កំពុងជួបការលំបាកក្នុងការលក់កសិផលដោយសារវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការរីករាលដាលនៃជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កសិផលប្រមាណ ២ កប៉ាល់ដែលមានចំនួន ២,៥៩៣ តោនត្រូវបាននាំចេញទៅប្រទេសចិនដោយជោគជ័យ ខណៈដែលផលិតផលដែលនៅសេសសល់មិនបានលក់ចំនួន ៣,៦២៧ តោន ហើយមាន ផលដំណាំចំនួន ១០ ភាគរយនៃផលដំណាំដែលដែលនៅសល់បានខូច និងមានមួយចំនួនទៀតមិនអាចរក្សាទុកបានយូរទេ។

ទិន្នផលដំណាំល្ពៅរបស់ប្រជាជននៅភូមិ Na Savang និងភូមិ Kuangmy
ទិន្នផលដំណាំល្ពៅរបស់ប្រជាជននៅភូមិ Na Savang និងភូមិ Kuangmy

ចាប់តាំងពីថ្ងៃទី ១៧ ខែឧសភា កសិករនៅស្រុក Na Mor ខេត្ត Oudomxay អាចលក់ផលដំណាំល្ពៅ ដែលជាដំណាំចម្បងរបស់ខ្លួនទៅឱ្យឈ្មួញចិនដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនពីសំណាក់ប្រទេសចិន។

ប្រជាជននៅភូមិ Na Savang និងភូមិ Kuangmy ដែលមានចំនួន ២៤០ គ្រួសារដាំល្ពៅសម្រាប់នាំចេញទៅប្រទេសចិនជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុនចិនចំនួន ៧ កំពុងគ្រប់គ្រងសហគមន៍ភូមិចំនួន ១៣ ដែលមានចំនួន ៧០០ គ្រួសារដែលដាំល្ពៅផងដែរ។ ពួកគេទាំង ៧០០ គ្រួសារបានប្រមូលទិន្នផលដំណាំបានប្រមាណ ៥,៨៦០ តោន៕

ទិន្នផលដំណាំល្ពៅរបស់ប្រជាជននៅភូមិ Na Savang និងភូមិ Kuangmy
ទិន្នផលដំណាំល្ពៅរបស់ប្រជាជននៅភូមិ Na Savang និងភូមិ Kuangmy

ប្រភព៖ The Laotian Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T