នេះជារូបភាពរបស់ពេជ្រ សូលីកា ដែលមនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន?

//s5.kh1.co/c9/c9b53258d81ff9c919ebc2ed2d0aa04d416b6346.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីសម្រាលបាន កូនប្រុសមុខមាត់គួរក្នាញ់មក តារាចម្រៀង ពេជ្រ សូលីកា បានធ្វើឲ្យប្រិយមិត្តជាច្រើនកាន់តែចាប់អារម្មណ៍ ចំពោះនាង ក៏ដូចជា ធ្វើការតាមដាន ស្ទើរតែគ្រប់សកម្មភាពនៅក្នុងគ្រួសារដ៏មានសុភមង្គលរបស់នាង ផងដែរ។

ភ្នំពេញ៖ ជាក់ស្ដែង សម្រាប់ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា អាចចាត់ទុកថា ជានារីដ៏មានសំណាង ព្រោះខណៈពេលក្រោយ សម្រាលកូនរួច នាងថែមទាំងទទួលបាន ការយកចិត្តទុកដាក់ ​និងការមើលថែរក្សាយ៉ាងកក់ក្ដៅពីស្វាមីរបស់នាង ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រោយពេលដែលនាង បានសម្រាលបានកូនប្រុសដោយជោគជ័យ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន កាន់តែមានការចាប់អារម្មណ៍ ចំពោះនាង និង គ្រួសារ ដែលតែងតែបានផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក ជាពិសេស ពួកគេថែមទាំងចង់ឃើញពីសកម្មភាពនៅក្នុងគ្រួសារ ដ៏មានសុភមង្គល របស់នាង ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងស្រាប់តែបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គម ដែលបានបង្ហាញពីរូបភាពជុំគ្រួសារ ជាមួយនឹងស្វាមី ព្រមទាំងបីកូនប្រុសជាទីស្រលាញ់ ថតនៅមុខកញ្ចក់ ដែលធ្វើឲ្យហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ដោយបានឃើញនាង កាន់តែមានសេចក្ដីសុខ ជាមួយនឹងគ្រួសារដ៏ពេញលេញ ប្រកបដោយភាពកក់ក្ដៅ ដែលអ្នកណាៗក៏ប្រាថ្នាចង់បាន៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T