មិនសរសើរមិនបាន! បទស្នាដៃកូនខ្មែរក្រោមចំណងជើងថា «អំពើល្អ» ដែលទើបបង្ហោះផ្លូវការភ្លាម ទទួលបានការគាំទ្រភ្លែត! (មានវីដេអូ)

//s5.kh1.co/0e/0ee91249425fc4b2f36ff83e3927ed9109c57904.jpg
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បទ «អំពើល្អ» ដែលជាស្នាដៃតែងនិពន្ធ និងផលិតដោយផ្ទាល់របស់ស្ថាបនិកគ្រួសារតារាកម្ពុជា ក្រោមការចូលរួមបកស្រាយពីតារាចម្រៀងកញ្ញា ហ៊ិន លីដា អតីត Cambodian Idol។

ភ្នំពេញ៖ មានការចាប់អារម្មណ៍រួចមកហើយនូវបទនិពន្ធថ្មី ក្រោមចំណងជើងថា «អំពើល្អ» ដែលជាស្នាដៃតែងនិពន្ធ និងផលិតដោយផ្ទាល់របស់ស្ថាបនិកគ្រួសារតារាកម្ពុជា ក្រោមការចូលរួមបកស្រាយពីតារាចម្រៀងកញ្ញា ហ៊ិន លីដា អតីត Cambodian Idol។ នេះជាបទស្នាដៃកូនខ្មែរ ទាំងទំនុកច្រៀង និងសាច់ភ្លេង ដោយមានអ្នកស្គាល់ប្រមាណជិត១លាន Views រួចមកហើយ តាមរយៈការបង្ហោះជាទម្រង់ព័ត៌មាននៅលើផេកគ្រួសារតារាកម្ពុជា និងផ្ទះតារា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បទចម្រៀង «អំពើល្អ» 
បទចម្រៀង «អំពើល្អ» 

បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើងដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អនៅក្នុងសង្គម និងដើម្បីបំផុសឱ្យកាន់តែមានអំពើល្អនៅក្នងបរិបទដែលមនុស្សដែលតែងឱ្យតម្លៃលើសកម្មភាពចែករំលែកនាពេលនេះ។ បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិតពីក្រុមហ៊ុនផលិតស្ពតធំមួយគឺ អំណាត មេឌា ផងដែរ។

  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 

ក្នុងនោះសូម្បីតែសិល្បករ-សិល្បការិនីនៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែងនៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។ អ្វីដែលធ្វើឱ្យបទនិពន្ធថ្មីនេះមានការចាប់អារម្មណ៍ខ្លាំងនោះគឺ ទំនុកច្រៀង និងសាច់ភ្លេង ដែលមានភាពរស់រវើក និងចាក់ដោតអំពីអំពើល្អនោះតែម្ដង។

លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះដោយផ្ទាល់ បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថា បទចម្រៀងនេះនឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។ មិនខុសគ្នាដែរកញ្ញា ហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៍មោទនភាពផងដែរ បន្ទាប់ពីបទ «អំពើល្អ» ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង តាំងពីមានបង្ហោះជាទម្រង់ព័ត៌មាន។ កញ្ញានិយាយថា សប្បាយចិត្តដែលបទចម្រៀងមានអ្នកចាប់អារម្មណ៍ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុសដើម្បី​ឱ្យបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គមដោយមិនគិតកម្រៃផងដែរ៕

ចង់ដឹងថា តើបទ «អំពើល្អ» មានខ្លឹមសារចាក់ដោតកម្រិតណានោះ សូមអញ្ជើញរីករាយទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖

វីដេអូ
  កញ្ញា ហ៊ិន លីដា
  កញ្ញា ហ៊ិន លីដា
លោក ផាត់ តារារដ្ឋ 
លោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
  កញ្ញា ហ៊ិន លីដា និងលោក ផាត់ តារារដ្ឋ 
ហ៊ិន លីដា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T