ឃើញហើយអាណិត! តារាកំប្លែង លោកតា សង់ស៊ីស វ័យកាន់តែចាស់ ហើយនិយាយមិនកើតទៀត (មានវីដេអូ)

//s5.kh1.co/c1/c10446ae223d851a605d72bcf00e12005b4af20e.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មហាជនជាច្រើន ពិតជាមានភាពក្ដុកក្ដួលយ៉ាងខ្លាំង ក្រោយពីបានជ្រាបថា តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស កាន់តែចាស់ទ្រុឌទ្រោម ព្រមទាំងនិយាយមិនកើត និងមានសភាពវង្វេងវង្វាន់ ទៀត

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់ ពី តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព ដែលខណៈពេលនេះ លោកកំពុងតែមានសភាពកាន់តែចាស់ ទ្រុឌទ្រោម ​ធ្វើឲ្យមហាជាច្រើន ពិតជាមានភាពក្ដុកក្ដួល ចំពោះលោក យ៉ាងខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តាមរយៈវីដេអូដែលបានបង្ហោះ ពីផេកហ្វេសប៊ុកដែលមានឈ្មោះថា Rak sa ដែលបានចូលទៅសួរសុខទុក្ខលោកតា សង់ស៊ីស ដោយផ្ទាល់នោះ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែក្ដុកក្ដួលខ្លាំងជាងនេះទៅទៀត ដោយនៅក្នុងវីដេអូនេះដែរ បានបង្ហាញឲ្យឃើញថា តារាជើងចាស់រូបនេះ ហាក់មានសភាពកាន់តែចាស់ ជាពិសេស លោកមិនអាចនិយាយបាន ព្រមទាំងមានសភាពវង្វេងវង្វាន់ ថែមទៀតផង។

ក្រោយពីបានជ្រាបបែបនេះហើយ គឺកាន់តែធ្វើឲ្យមហាជនជាច្រើន មានអារម្មណ៍ អាណិតអាសូរចំពោះលោកតា សង់ស៊ីស យ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យលោកតា មានសុខភាពល្អ ព្រមទាំងវិលមកមានសភាពល្អដូចដើម ផងដែរ៕

ប្រភព៖ Rak sa

សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖  

លោកតា សង់ស៊ីស និង ភរិយា
លោកតា សង់ស៊ីស និង ភរិយា
លោកតា សង់ស៊ីស និង កូនប្រុស
លោកតា សង់ស៊ីស និង កូនប្រុស
លោកតា សង់ស៊ីស
លោកតា សង់ស៊ីស
លោកតា សង់ស៊ីស និង ម្ចាស់ផេក Rak sa
លោកតា សង់ស៊ីស និង ម្ចាស់ផេក Rak sa
លោកតា សង់ស៊ីស
លោកតា សង់ស៊ីស
លោកតា សង់ស៊ីស
លោកតា សង់ស៊ីស
សង់ ស៊ីស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T