ព្រៃវែង ៖ ជនសង្ស័យ ជាក្រុមចោរប្លន់ ចំនួន ៥នាក់ ក្នុងនោះមានម្នាក់ពាក់ម៉ាស់ ជិត បានធ្វើសកម្មភាពចូលទៅវាយ និងប្លន់ ប្រជាពលរដ្ឋ ផ្ទះលក់ ឥវ៉ាន់ និងរកស៊ីចងការ ប្រាក់ ស្ថិតនៅឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ដោយក្រុមចោរក្រោយពីវាយ ម្ចាស់ផ្ទះប្រុស បណ្ដាលឱ្យសន្លប់នៅនឹង កន្លែង ពួកវាបានប្លន់យកលុយជាង ២០ លានរៀល បូករួមទាំងលុយដុល្លារ ៤០០ ដុល្លារថែមទៀត ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ករណីប្លន់ប្រដាប់ អាវុធ ដោយប្រើដំបងវាយម្ចាស់ផ្ទះ រួច ហើយបាញ់គំរាមចំនួន ២-៣ គ្រាប់ ក្រោយ រត់គេចខ្លួននោះ បានកើតឡើងកាលពី វេលាម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣ បង្កឱ្យមានការភ្ញាក់ ផ្អើលពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិ ។

ទាក់ទិនករណីប្លន់ខាងលើនេះ អធិការ នគរបាលស្រុកស្វាយអន្ទរ លោក ទុំ សាវ មុនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅ ព្រឹកថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៣ ថា ជនសង្ស័យមាន ចំនួន ៥នាក់ មានអាយុចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ ប្រដាប់ដោយអាវុធ ១ដើម និង ដំបងបាន ចូលទៅវាយម្ចាស់ផ្ទះ ពេលកំពុង អង្គុយមើលទូរទស្សន៍ បណ្ដាលឱ្យម្ចាស់ផ្ទះ ជាប្ដី រងរបួសធ្ងន់ ដោយពួកវាវាយនឹងដំបង រហូតដល់សន្លប់នៅ នឹងកន្លែង ។

អធិការនគរបាលរូបនេះ បានឱ្យដឹងថា ក្រោយការសាកសួរម្ចាស់ផ្ទះ ដែលមានមុខ របរ ជាអ្នករកស៊ីលក់ឥវ៉ាន់ និងចងការប្រាក់ នោះបានឱ្យដឹងថា លុយដែលបាត់បង់ដោយ សារក្រុមចោរយកទៅនោះ ជាង ២០លាន រៀល ។ យ៉ាងណាក៏ដោយ លោក ទុំ សាវ មុនី មិនទាន់អាចសន្និដ្ឋានថា ករណីនេះជា ករណីប្លន់ ឬករណីអ្វីផ្សេងនោះឡើយ ដោយសារតែកម្លាំងសមត្ថកិច្ចរបស់លោក និងសមត្ថកិច្ចជំនាញ បាន និងកំពុងធ្វើការ ស្រាវជ្រាវបន្ដទៀត ។

អធិការរូបនេះ បានបន្ដថា សំខាន់បំផុត នោះ គឺការចូលរួមសហការពីម្ចាស់ផ្ទះ ពី ព្រោះនៅពេលជនសង្ស័យទាំង ៥នាក់ មាន ម្នាក់បិទម៉ាស់ ចូលទៅ ធ្វើសកម្មភាពនោះ ម្ចាស់ផ្ទះបានឃើញមុខម្ចាស់ ប៉ុន្ដែ មិនដឹង ជាមនុស្សនៅឯណា ដូច្នេះបើសិនម្ចាស់ផ្ទះ ចូលរួមសហការផ្ដល់ព័ត៌មានពេញលេញ នោះសមត្ថកិច្ចមានភាពងាយស្រួល ក្នុងការ ស្រាវជ្រាវបន្ដទៀត ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះជាប្ដីត្រូវបានក្រុម ចោរវាយនឹងដំបង រហូតដល់សន្លប់ រួចគេច ខ្លួនបាត់ អមដោយការ បាញ់កាំភ្លើងចំនួន ២ គ្រាប់ ជាការព្រមាន និងប្លន់យកលុយសរុប ជាង ២០លានរៀល ។ យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះដែលរងរបួសធ្ងន់ មិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]