កូនទន្សាយក្បាលដែលមានអាយុ១៣ឆ្នាំ ត្រូវបានស្លាប់ក្រោមចង្កូមដ៏មុតស្រួច របស់ឆ្កែប៉ូលីស ខណៈពេលដែលដេញចាប់ជនល្មើស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វទន្សាយមួយនេះគឺជាសំណប់ចិត្ត របស់កញ្ញា Melissa Richardson ក្នុងចំណោមទន្សាយ៣ ដែលនាងបានចិញ្ចឹម។ Melissa បានលែងវាឲ្យចេញពីទ្រុង ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធខាងក្រៅ។ Melissa បានឃើញសត្វឆ្កែលោតតាមរបងផ្ទះរបស់នាង ហើយក៏បានរត់ទៅ រកទន្សាយរបស់នាង និងខាំវានៅនឹងមាត់ ភ្លាមនោះប៉ូលីសក៏បានចូលទៅដល់ ហើយប្រាប់ឲ្យវាដាក់ទន្សាយចុះ តែឆ្កែមួយនេះមិនបានស្ដាប់ បែរជាខាំនៅនឹងមាត់ដ៏ដែរ ប្រហែលជាប៉ុន្មាននាទីក្រោយមក ទើបវាទម្លាក់ទន្សាយចេញពីចង្កូមរបស់វា តែទន្សាយនោះបានស្លាប់បាត់ទៅហើយ។ Melissa បានរត់ទៅបីទន្សាយរបស់នាងដែរស្រោយទៅដោយឈាម។ Melissa ពិតជាពិបាកចិត្តខ្លាំងណាស់ ព្រោះទន្សាយនេះនៅជាមួយនាង តាំងពីនាងអាយុ៧ឆ្នាំមកម្លេ៉ះ។

Melissa បាននិយាយប្រាប់អ្នកការសែតថា ជនល្មើសដែលប៉ូលីសតាមចាប់ គេមិនបានចូលកមក្នុងសួនច្បារផ្ទះរបស់នាងនោះទេ ហើយនាងមិនហានស្រមៃទេថា បើពេលនោះមានក្មេងនៅក្នុងសួនរបស់នាង គេប្រាកដជាដូចទៅទន្សាយរបស់នាងជាមិនខាន។ ក្រោយពីទន្សាយ Georage របស់នាងស្លាប់បាត់ នាងបរិភោគអាហារក៏មិនចូល ហើយមិនអាចទៅធ្វើការបាន ព្រោះនាងមិនអាចបញ្ឈប់ នូវការយំរបស់នាងបានឡើយ។

មានមនុស្សជាច្រើននិយាយថា នេះគ្រាន់តែជាទន្សាយមួយប៉ុណ្ណោះ មិនគួរណានាងពិបាកចិត្តខ្លាំងដល់ម្លឹងនោះទេ តែចំពោះ Melissa វិញ Geoage មិនត្រឹមតែជាសត្វចិញ្ចឹមមួយនោះទេ នាងបានចាត់ទុកថា វាគឺជាសមាជិកគ្រួសារមួយរបស់នាង ព្រោះវាបាននៅជាមួយនាងអស់ ១៣ឆ្នាំមកហើយ។

ចំនែកប៉ូលីសបាននិយាយថា ពួកគេបានប្រទះឃើញក្រុមចោរ ដែលលួចគ្រឿងរថយន្ដ រត់ចូលតាមសួនច្បារផ្ទះរបស់នាង ហើយនៅថ្ងៃបន្ទាប់ប៉ូលីសក៏ចាប់បាន ជនល្មើស៣នាក់ ក្នុងនោះ មានពីរនាក់អាយុ ១៨ឆ្នាំ និងម្នាក់ទៀតអាយុ ១៩ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]