ហេតុអ្វី បានជាប្រុសអ្នកមាន ហើយសង្ហាភាគច្រើន​ រៀបការជាមួយនឹងប្រពន្ធមិនសូវស្អាត?

//s5.kh1.co/1f/1f998444e5cce1017bf0e813990680220642c411.jpg
យល់ដឹង

 ០១-មិថុនា-២០២៣ ៤ល្ងាច · ១០ ខែមុន

ភាពស្រស់ស្អាត​របស់​មនុស្ស​ស្រី​ មិន​មែន​មើល​ទៅ​លើតែរូបសម្រស់​តែមួយ​មុខ​នោះ​ទេ តែ​ចរិត​មាយាទ​នោះ​ទេ ទើប​ជា​ភាពស្រស់ស្អាត​ពិតប្រាកដ​របស់​មនុស្សស្រី។

ភ្នំពេញ៖ ​ជាការពិត មនុស្ស​ប្រុស​ភាគ​ច្រើន ​សម្លឹង​មើល​ទៅកាន់​មនុស្ស​ស្រី មុន​គេបំផុត​នោះ​គឺ ​រូប​សម្រស់មុខមាត់​ រូបរាង​ ពី​ព្រោះរូបសម្បត្តិ​​ខាងក្រៅ របស់​មនុស្ស​ស្រីគឺ​ជា ​កត្តា​មួយ​ដ៏​សំខាន់ ​ដែលអាច​អូស​ទាញ​ចិត្ត ​របស់​មនុស្ស​ប្រុស​បាន​ដោយ​ងាយ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើមូលហេតុ​អ្វី​បាន​ជា​ បុរស​អ្នក​មាន​ ហើយ​សង្ហាភាគច្រើន ​រៀប​ការ​ជា​មួយ​នឹង​ ប្រពន្ធ​​ដែលមិន​សូវ​មានសម្រស់ ​ស្រស់​ស្អាតទៅវិញ​?

រូបតំណាង
រូបតំណាង

មនុស្សស្រី​ភាគ​ច្រើន ​តែង​យល់​ថា​មនុស្ស​ប្រុស ​ដែល​​មាន​ ហើយ​សង្ហា គឺ​​ច្រើន​តែស្រលាញ់​​រើស ​មនុស្ស​ស្រីណាដែល​ស្អាតៗ តែប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​មិន​ប្រាកដ​ថា​មនុស្ស​ប្រុស ​ទាំង​អស់​គឺ​សុទ្ធ​តែ គិត​​បែបនេះ​​នោះ​ទេ។ បើ​​មាន​តែ​រូប​សម្រស់​ តែមួយ​មុខ ក៏​មិន​អាច​ចងចិត្ត​មនុស្ស​ប្រុស បាន​យូរ​នោះ​ដែរ។ ពោលគឺ​ថា​រូបសម្រស់ ​​ស្រស់​ស្អាត​ជា​ចំណុច​មួយហើយ តែ​ចរិតមាយាទល្អ​ក៏​ជា​រឿងមួយ ​ដ៏​សំខាន់​ខ្លាំង​​ផងដែរ។

រូបតំណាង
រូបតំណាង

​​គេ​តែង​សង្កេតឃើញ​ថា​ ភាគច្រើន​នៃ​មនុស្ស​ប្រុស ​ដែល​មាន​កម្រិត ​វប្បធម៌​ខ្ពស់​ ​ ចាស់​ចិត្ត​ចាស់​គំនិត​ ​ហើយជា​អ្នក​​មាន​​ ពិតប្រាកដ​នោះ​ គឺ​គេ​​មិនមែន​ផ្តល់​តម្លៃ​ ​មនុស្សស្រី​តែ​ទៅ​លើ ​រូប​សម្រស់ខាងក្រៅ ​ជា​សំខាន់​​​​នោះ​ទេ​ តែ​ចរិតមាយាទទៅ​វិញ​ទេ ​​ទើប​ជា​ សម្បត្តិ​ដ៏​មាន​គុណ​តម្លៃ ​នៃ​​មនុស្ស​ស្រី​ ដែល​មនុស្ស​ប្រុស ​ចង់​បានយក​មកធ្វើ​ជា​ គូអនាគត​នោះ។

រូបតំណាង
រូបតំណាង

បើ​តាម​តថភាព​ជាក់​ស្តែង មនុស្ស​ប្រុស​កាន់តែមាន​ គឺកាន់​តែ​ប្រុងប្រយ័ត្ន​ណាស់ ​​មុន​នឹង​សម្រេចចិត្ត ​​យក​នារី​ណាម្នាក់ ​មក​ធ្វើ​ជា​គូរអនាគត​ គឺគេ​​សង្កេតមើល​ខ្លាំងណាស់។ ​គេមិន​មែន​យក​ប្រពន្ធ​មក ដើម្បីតែ​ធ្វើ​ខ្លួន ​ដើរលេង​សប្បាយឡួយ​ឆាយ​​ បំផ្លាញ​ទ្រព្យ​ដែល​គេ​ខំរក​នោះទេ តែ​គេត្រូវការ​មនុស្ស​ស្រី​ណា​ ដែល​ត្រឹម​ត្រូវ ​អាច​មក​មើល​ថែទ្រព្យសម្បត្តិ ចម្រុង​ចំរើន​មុខមាត់ ​គ្រួសារ​របស់​គេបាន។  

រូបតំណាង
រូបតំណាង

ជារួម មនុស្ស​ប្រុស​ដែល​បាន ​ប្រពន្ធ​ស្អាត​ជា​សម្បត្តិ​ផ្គាប់​មុខមួយហើយ តែ​បើ​បាន​ប្រពន្ធ​​ល្អ ចរិតមាយាទថ្លៃថ្នូរ ចេះ​គោរពស្រលាញ់​ ឪពុកម្តាយក្មេក ​នឹង​អ្នក​ផ្ទះ​របស់​យើង​ទុកដូច​ អ្នក​ផ្ទះ​របស់​គេ​ ចេះ​ទុកដាក់ មើល​ថែរក្សាទ្រព្យសម្បត្តិ​ ចេះ​ជួយ​ទុក្ខ​ធុរៈគ្នា ដឹង​ក្តៅ​ដឹង​ត្រជាក់​នោះ គឺ​ប្រៀប​បាន​នឹង​ទ្រព្យ គាប់​ដ៏​មាន​តម្លៃ ​មិន​អាច​កាត់​ថ្លៃបាននោះទេ។ ​​ដូចពាក្យ​ចាស់ ​តែង​ពោលថា​ ​រូបសម្រស់ លុយកាក់​ សុទ្ធ​តែ​ជា​របស់​ក្រៅខ្លួន ​​វា​មិនអាច​​នៅ​គង់​វង្ស ​ស្ថិត​ថេរជា​មួយ​យើង បាន​ជា​រៀង​រហូត​​នោះ​ទេ។ តែ​ភាព​ស្មោះ​ត្រង់ពិតប្រាកដនោះ​ទេ​ ដែល​នៅ​ជាប់​ជាមួយ​យើង ​ជា​រៀង​រហូតនោះ​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T