រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១១ មេសា ២០១៣ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានធ្វើសន្និសីទកាសែតមួយ ដោយបង្ហាញមុខក្រុមជនខិលខូច ពាក់ព័ន្ធប្រើប្រាស់លិខិតក្លែង របស់សាលារាជធានីភ្នំពេញ ដើរឆបោកប្រាក់អាជីវករ ក្រុមហ៊ុន និងអង្គភាពរដ្ឋនានា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។ សន្និសីទកាសែតនេះធ្វើឡើង ដោយលោកវរសេនីយ៍ឯកពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរសន្តិសុខព័ត៌មាន នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ជនជាប់សង្ស័យ៣នាក់ដែលត្រូវបង្ហាញមុខ ១-ឈ្មោះវណ្ណ ដេត ភេទប្រុស អាយុ៤៥ឆ្នាំ (ឈ្មោះនេះដែលតាំងខ្លួនជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ) និងជាមេខ្លោង មានទីលំនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ ២- ឈ្មោះរៀន ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតុឌុប ស្នាក់នៅផ្ទះលេខ៥៩បេ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ៣-ឈ្មោះយឹម អោក ភេទប្រុស អាយុ៦០ឆ្នាំ ជាអ្នកគួកជេរដី ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ពួកគេត្រូវបានចាប់ខ្លួនដោយ សមត្តកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១០ មេសា ខណៈពួកគេទៅទទួលយកប្រាក់ពីធនាគារមួយក្នុងរាជធានីភ្នំពេញ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]