Dubai គឺជាទីក្រុងមួយដែលមានភាព ស៊ីវិល័យជាទីបំផុត សូម្បីតែរថយន្ដរបស់ប៉ូលីស នៅកន្លែងនោះក៏ប្រើប្រាស់នូវ រថយន្ដទំនើប ឡាមប៊ូហ្គីនី Lamborghini Aventador ដែរ។

យោងតាមប្រភពព័ត៌មានរថយន្ដ ឡាមប៊ូហ្គីនី របស់ប៉ូលីសដែលមានពណ៌ស លាយបៃតងនេះ មានតម្លៃ ៤៥២,៤៩៥ដុល្លារ អាមេរិក ដែលបានដាក់បង្ហាញក្នុងប៉ុស្ដិ៍ទូរទស្សន៍ Eighties TV ជាមួយនឹងរថយន្ដ Knight Rider។ រថយន្ដមួយនេះ វាពិតជាផ្ដល់ភាពងាយស្រួលក្នុងការចាប់ជនល្មើស ដែលអាចបើកក្នុងល្បើនពី ០ ទៅ ៩៦.៥គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតែ ៣វិនាទីតែប៉ុណ្ណោះ ហើយល្បឿនលឿនបំផុតអាចដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីឆ្នាំ ២០០៩ នៅទីក្រុង Cremona ប្រទេសអ៊ីតាលី ក៏មានរថយន្ដប៉ូលីសមួយដែរ ដែលមានតម្លៃ ២៣០,០០០ដុល្លារ ដែលទុកសំរាប់ជិះដេញតាម រថយន្ដណាដែលមិនគោរពភ្លើងចរាចរណ៍។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ អត្ថបទមួយនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]