ពិតទេថា Peach ប្ដូរឈ្មោះពីបុរសខូចចិត្តរឿងស្នេហា មកទាក់ទងតារាស្រីរូបនេះ?

//s5.kh1.co/94/9436a6efcb2b9d772d8be332e92efd12b8ea31ac.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយបែកបាក់ស្នេហាជាច្រើនខែមកនេះ ស្រាប់តែថ្មីៗនេះ លេចលឺដំណឹថា Peach កំពុងលួចផ្ដើមស្នេហ៍ជាមួយតារាស្រី Pimtha។

ថៃ៖ បើគិតមកទល់ពេលនេះ ការបែកបាក់ស្នេហារបស់ Peach Pachara និង អតីតគូស្នេហ៍ Patricia Good មានរយៈពេល ៩ខែហើយ។ ក្រោយបែកគ្នា ក៏មានអ្នកគាំទ្រជាច្រើន មានការសោកស្ដាយ ដោយមិននឹកស្មានថា អ្នកទាំងពីរស្រលាញ់គ្នារាប់ឆ្នាំ បែរជាត្រូវបែកគ្នា ដោយសារមានអ្នកទី៣ បែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបែកគ្នា ជាច្រើនខែមកនេះ Peach ក៏មិនទាន់បើកចិត្តទទួលយក នរណាម្នាក់ចូលមកជីវិតគូផងដែរ ដោយពេលនេះ លោកក៏កាន់តែសង្ហាជាងមុន ស្របពេលសម្រាកទម្ងន់ បានសម្រេច។ ក្នុងនោះដែរ បន្ទាប់ពី Peach បានទទួលថតស្ពតសម្លៀកបំពាក់ជាមួយ តារាស្រីឈ្មោះ Pimtha រួចមក មានហ្វេនៗជាច្រើន និយាយថា អ្នកទាងពីរពិតជាស័ក្ដសមជាមួយគ្នា ដូចជាគូស្នេហ៍ទៀតផង។

ជាក់ស្ដែង បន្ទាប់ពីបានរួមការងារជាមួយគ្នា មិនបានប៉ុន្មានផង ស្រាប់ពីលេចលឺព័ត៌មានថា Peach និង Pimtha កំពុងមានទំនាក់ទំនងស្នេហា ជាមួយគ្នាទៀតផង។ តែរឿងស្នេហាអ្នកទាំងពីរ គ្រាន់តេជាការសង្ស័យប៉ុណ្ណោះ ហើយក៏មានទាន់មាននរណាម្នាក់ចេញមុខ បកស្រាយនៅឡើយនោះទេ ថារឿងមួយនេះវាជាការពិត ឬក៏យ៉ាងណា។

ក្នុងនោះដែរ ទស្សនិកជនរាល់គ្នា ក៏កំពុងរង់ចាំការផ្ដល់ចម្លើយ រវាង Peach និង Pimtha ពីទំនាក់ទំនងស្នេហាមួយនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Peach Pachara 
Peach Pachara 
Peach Pachara 
Peach Pachara 
Pimtha ដែលគេកំពុងសង្ស័យថាជាគូស្នេហ៍ថ្មី របស់ Peach
Pimtha ដែលគេកំពុងសង្ស័យថាជាគូស្នេហ៍ថ្មី របស់ Peach
Pimtha ដែលគេកំពុងសង្ស័យថាជាគូស្នេហ៍ថ្មី របស់ Peach
Pimtha ដែលគេកំពុងសង្ស័យថាជាគូស្នេហ៍ថ្មី របស់ Peach
រូបភាពកាល Peach និង Pimtha ថតស្ពតសម្លៀកបំពាក់ជាមួយគ្នា

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T