នារីវ័យជំទង់ អាយុ ១៨ឆ្នាំ ម្នាក់ ឈ្មោះ Georgi Readman រស់នៅប្រទេសអង់គ្លេស ត្រូវបានដឹងថា រយៈពេល ១១ឆ្នាំ មកនេះ របបអាហាររបស់នាង គឺទទួលទានតែ មីស្រុះប៉ុណ្ណោះ ព្រោះនាងមាន អាការៈចម្លែកម្យ៉ាង មិនហ៊ានញ៉ាំអាហារអ្វីផ្សេងនោះទេ។

នៅពេលដែលនាង មានអាយុទើបតែ ៥ឆ្នាំ នាងចាប់ផ្តើមមាន ចំណង់ចំណូលចិត្ត នឹងមីស្រុះ តាំងពីពេលដំបូង ដែលនាងបានឃើញ បងប្រុសរបស់នាង កំពុងតែញ៉ាំមីស្រុះ មកម៉្លេះ។ លុះក្រោយមក មីស្រុះបានក្លាយទៅជា របបអាហារដែលនាង ញ៉ាំតែមួយគត់ បន្ទាប់ពីនាងបានពុលអាហារម្តង នៅអាយុ ៨ឆ្នាំ។ តាំងពីពេលនោះមក នាងមិនអាច ញ៉ាំផ្លែឈើ ឬ បន្លែ អ្វីបានទាំងអស់ តែនៅពេលខ្លះ នាងអាចញ៉ាំដំបូង និង សាច់មាន់ បានមួយម៉ាត់ៗ ផងដែរ។ ក្នុងនោះដែរ អោយតែពេលណា នាងទៅផ្សារទំនើប ជាមួយនឹងម្តាយ របស់នាងនោះ គឺតែងតែទិញមីស្រុះរសជាតិ សាច់មាន់ ម៉ាក M Savers តែម្តង ព្រោះថា នេះជាម៉ាករបស់មីស្រុះតែមួយគត់ ដែលនាងចូលចិត្តញ៉ាំ ហើយពេលខ្លះ នាងក៏ញ៉ាំឆៅ ដោយមិនបានស្រុះ ក៏មានផងដែរ។ ទោះជាយ៉ាងណា គ្រូពេទ្យបានពិនិត្យឃើញថា នាងមានបញ្ហាមិនប្រក្រតី ក្នុងការរើសអាហារ ដែលមានន័យថា នៅពេលណាដែលនាងញ៉ាំអាហារផ្សេង នាងតែងមានអារម្មណ៍ភ័យខ្លាច ថាអាហារនោះ នាំអោយនាងឈឺបាន ហើយពិបាកលេប និង បែកញើសជោក តែម្តង នៅពេលដែលញ៉ាំ ផ្លែឈើ ឬ បន្លែ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]