ពិបាកមើលថែក្មេងៗមែនទេ? វិធីងាយៗទាំងនេះ ជួយ​ឲ្យ​អ្នក​មើល​ថែ​កូនៗ​របស់អ្នក ​ដោយ​ក្តី​រីក​រាយ

//s5.kh1.co/0f/0f07e08b3e23cac87b4aa63c6dc7ff07c7a773f7.jpg
យល់ដឹង

 ១៥-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការមិនអាចទៅសាលាបាន និងត្រូវចំណាយពេលពេញមួយថ្ងៃនៅក្នុងផ្ទះ នឹងធ្វើឲ្យកុមារចាប់ផ្តើមមាន ការធុញទ្រាន់ ហើយ​ពួកគេ​អាចចាប់ផ្តើមរករឿងអ្នកដើម្បីបានចេញទៅលេងនៅក្រៅ

ដោយសារតែបញ្ហាវីរុស Covid-19 មនុស្សជាច្រើនត្រូវបង្គាប់ឲ្យនៅផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ការឆ្លងវីរុស។ ការមិនអាចទៅសាលាបាន និងត្រូវចំណាយពេលពេញមួយថ្ងៃនៅក្នុងផ្ទះ នឹងធ្វើឲ្យកុមារចាប់ផ្តើមមាន ការធុញទ្រាន់ ហើយពួកគេអាចចាប់ផ្តើមរករឿងអ្នកដើម្បីបានចេញទៅលេងនៅក្រៅ ឬមិនអីចឹងក៏ក្លាយជាមិនសូវ និយាយស្តី និងមិនរួសរាយដូចជាពេលមុន។មានវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចយកមកប្រើ ដើម្បីបង្កើត ភាពរីករាយដល់កូនបាន ទោះជាលោកអ្នកកំពុងស្ថិតនៅតែក្នុងផ្ទះក៏ដោយ ទោះជាវិធីខាងក្រោមនេះអាចមិនមាន ប្រសិទ្ធភាពទាំងស្រុង ប៉ុន្តែអ្នកគួរសាកល្បងធ្វើតាមនោះមួយ ឬពីរចំណុចជាមុនសិន ព្រោះមានឪពុកម្ដាយជាច្រើន បានធ្វើវាយ៉ាងជោគជ័យរួចមកហើយ។វិធីមួយនោះគឺការផ្តល់ការងារងាយៗសប្បាយៗដល់កូនតូចរបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.បង្កើតផែនការប្រចាំថ្ងៃសម្រាប់ពួកគេ

អ្នកអាចនាំកូនតូចរបស់អ្នកធ្វើតារាងផែនការប្រចាំថ្ងៃ ដោយមានរាយនូវសកម្មភាពដែលគេត្រូវធ្វើពេញមួយថ្ងៃ រួចយក កាលវិភាគនោះទៅបិទនៅកន្លែងណាមួយដែលគេងាយមើលឃើញ នោះកូនតូចរបស់អ្នកនឹងព្យាយាមធ្វើសកម្មភាព ទៅតាមកាលវិភាគទាំងនោះ ដោយការតាំងចិត្ត។

២.នាំពួកគេលេងហ្គេម

អ្នកអាចត្រៀមហ្គេមងាយៗដូចជា ហ្គេមផ្គុំរូប ហ្គេមផាត់ពណ៌ តម្រៀបរូបភាព ឬក៏ប្រភេទហ្គេមរបស់កុមារតូចដែល កូនរបស់អ្នកចូលចិត្តលេង នៅផ្ទះជាស្រេច បន្ទាប់មកអ្នកត្រូវទុកពេលឲ្យពួកគេបានលេងហ្គេមទាំងនោះ ក្នុងរយៈ ពេលសមស្របមួយ ដើម្បីឲ្យពួកគេបានលេងផង និងរៀនផង ព្រោះការលេងហ្គេមប្រភេទនេះមិនត្រឹមតែអាចជួយឲ្យ ពួកគេបាត់ធុញនោះទេ នៅអាចជួយឲ្យខួរក្បាលរបស់ពួកគេមានភាពវៃឆ្លាតទៀតផង។

រូបតំណាង
រូបតំណាង

៣.បង្កើតផែនការសកម្មភាពឲ្យសមាជិកគ្រប់គ្នានៅក្នុងផ្ទះ

ក្នុងរយៈពេលបែបនេះអ្នកគួរចាប់ផ្តើមរៀបចំផែនការប្រចាំថ្ងៃឲ្យសមាជិកគ្រប់គ្នានៅក្នុងផ្ទះផងដែរកាន់តែល្អ ព្រោះវា  នឹងជួយឲ្យអ្នកគ្រប់គ្នានៅក្នុងផ្ទះមានសកម្មភាពរួមគ្នា ហើយក៏ជួយបន្ធូរបន្ថយភាពហត់នឿយរបស់អ្នកម៉ាក់បានយ៉ាង ល្អផងដែរ។

៤.ជួយកូនតូចរបស់អ្នកឲ្យស្វែងរកចំណង់ចំណូលចិត្តថ្មីៗបន្ថែមទៀត

អ្នកអាចនាំកូនតូចរបស់អ្នករៀន តន្ត្រី ចំរៀង រៀនគូរគំនូរ ឬក៏រៀនរាំ តាមរយៈប្រព័ន្ធអុីនធឺណេតបាន មិនត្រឹមតែមាន ភាពងាយស្រួល តែនៅធ្វើឲ្យកូនតូចរបស់អ្នកមានភាពសប្បាយរីករាយ និងកាន់តែមានភាពស្និទ្ធស្នាលជាមួយអ្នក ទៀតផង៕

រូបតំណាង<br>
រូបតំណាង
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T